លក្ខណៈធម្មជាតិ

លក្ខណៈធម្មជាតិត្រាវិញ
១. លក្ខណៈភូមិសាស្រ្តព្រំប្រទល់៖
- ទិសខាងកើតភ្ជាប់សមុទ្រខាងកើត
- ទិសខាងលិចភ្ជាប់ខេត្តវិញឡុង
- ទិសខាងត្បូងភ្ជាប់ខេត្តសុកត្រាំង
- ទិសខាងជើងភ្ជាប់ខេត្តបេនត្រែ
- ផ្ទៃដីធម្មជាតិៈ ២.៣៤១គីឡូម៉ែត្រការ៉េ ហ៊ុំព័ទ្ធដោយដងទន្លេចំនួន ២គឺទន្លេតៀន និងទម្លេហូវ ដោយមានដៃទ្វារទាំង២ នោះគឺ កុងហូវ និង ឌិញអាន មានឆ្នេរសមុទ្រប្រវែង ៦៥គីឡូម៉ែត្រ ជាលក្ខណៈងាយស្រួលដល់វិស័យធ្វើអាជីវកម្មជលផល និងអភិវឌ្ឍន៍គមនាគមន៍ផ្លូវទឹក។
- អង្គភាពរដ្ឋបាលៈ មានទីក្រុង១ គឺទីក្រុងត្រាវិញ និងស្រុកចំនួន៧នោះគឺ កាងឡុង ទីវកឹន កូវកែ ថ្កូវ ចូវថាញ់ កូវង៉ាង និង យ្វៀនហាយ។
- អាកាសធាតុៈ ត្រាវិញដេកក្នុងតំបន់មានអាកាសធាតុត្រជាក់ សីតុណ្ហភាពជាមធ្យមពី ២៦ ដល់ ២៧ អង្សាC កម្រិតសំណើមជាធ្យមពី ៨៣ ដល់ ៨៥%/ឆ្នាំ ភ្លៀងធ្លាក់ជាមធ្យម ១.៥០០ មីឡីម៉ែត្រ មិនសូវរងគ្រោះធម្មជាតិពីព្យុះ ទឹកជំនន់ ព្រមទាំងងាយស្រួលដល់ការវិនិយោគ ផលិតអាជីកម្ម៕
២. ធនធានធម្មជាតិ
- ទំហំផ្ទៃដីៈ ខេត្តមានផ្ទៃដីចំនួន ២៣៤.១១៥ហិកតា។ ក្នុងនោះដីកសិកម្មចំនួន ១៨៥.៨៦៨ហិកតា, រុក្ខាកម្មចំនួន ៦.៧៤៥ហិកតា, ដីប្រើប្រាស់ចំនួន ១២.៨៨០ហិកតា, ដីនៅតាមជនបទចំនួន ៣.៨៤៥ហិកតា, ដីនៅទីក្រុងចំនួន ៥៥៦ហិកតា, ដីមិនទាន់ប្រើប្រាស់ចំនួន ៩០០ហិកតា, ក្នុងនោះមានដីផ្នូរខ្សាច់ មានអត្រាស្មើ ៦,៦២%។
+ ផ្ទៃដីសម្បត្តិព្រៃឈើចំនួន ៦.៧៤៥ហិកតា នៅតាមឆ្នេរសមុទ្រ បានលាតសន្ធឹងពី ស្រុកយ្វៀនហាយ កូវង៉ាង និងថ្កូវ ហើយគ្របដណ្តប់ដោយព្រៃឈើមានបណ្តាប្រភេទឈើដូចជាៈ ដើមអំពូរ, កោងកាង, ចាក បបាញ់ ។ល។ នឹងដីដុះចំនួន ១.១៣៨ហិកតា។
+ ទំហំផ្ទៃដី និងមុខទឹកចិញ្ចឹមជលជាតិប្រហែលជាង ៥១.៦០០ហិកតា (ផ្ទៃដីចិញ្ចឹមបង្គានាគចំនួន ២៩.០០០ហិកតា)។
- ផលរ៉ែ
+ ផលរ៉ែភាគច្រើនគឺបណ្តាប្រភេទខ្សាច់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងសាងសង់រួមមានៈ
+ ខ្សាច់ព្រែកៈ មានលទ្ធភាពទាញយកផលប្រហែលជា ៦០.០០០ម៉ែត្រគុបក្នុងមួយឆ្នាំ។
+ ដីឥដ្ឋៈ បានប្រថពីវិទ្យាសាស្រ្តទទួលស្គាល់សម្រេចបានតាមតម្រូវការប្រើប្រាស់ក្នុងការសាងសង់ បម្រើដល់វិស័យឧស្សាហកម្មកែច្នៃសម្ភារៈសាងសង់។ បរិមាណ៖ ប្រមាន ៤៥,៦លានម៉ែត្រគុប។
+ អណ្តូងរ៉ែៈ សម្រេចបានស្តង់ដារស្វានថ្នាក់ជាតិ ដោយមានសីតុណ្ហភាពៈ ៣៨,៥ អង្សារC មានសមត្ថភាពទាញយកផល ២.៤០០ម៉ែត្រគុប/ថ្ងៃ នៅឃុំឡុងត្វាង ស្រុកយ្វៀនហាយ។
ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 519
  • ក្នុងសប្តាហ៍: 5,035
  • ទាំងអស់: 202,711