សក្តានុភាព-អភិវឌ្ឍន៍ការវិនិយោគទុន
សក្តានុពលអភិវឌ្ឍន៍
១.ប្រជាសាស្រ្តនិងការងារ
- ប្រជាជនមានប្រមាណជិត ១,១ លាននាក់ មាន៣ ជនជាតិរស់នៅគឺ កិញ ខ្មែរ ចិន ក្នុងនោះជនជាតិខ្មែរមានអត្រាប្រមាណ ៣០% នៃចំនួនប្រជាជនរួម។
-ពលករក្នុងរង្វង់អាយុៈ មានជាង៧០% ក្នុងនោះបានឆ្លងកាត់ថ្នាក់បណ្តុះបណ្តាលមុខវិជ្ជាជីវៈមានចំនួន២៤% នេះជាប្រភពសម្រាប់ផ្គត់ផ្គង់កម្លាំងពលករធ្វើនៅបណ្តាមូលដ្ឋានផលិតឧស្សាហកម្ម ជាពិសេសគឺបណ្តាវិស័យមានតម្រូវការប្រើប្រាស់កម្លាំងពលករច្រើន។
២.ប្រពន្ធនៃវិស័យបណ្តុះបណ្តាលៈ
ខេត្តមានសាលាសាកលវិទ្យាល័យត្រាវិញ សាលាឧត្តមសិក្សាសុខាភិបាល សាលាមធ្យសិក្សាវប្បធម៌-វិចិត្រសិល្បៈ សាលាមធ្យមសិក្សាវិជ្ជាជីវៈ មជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មានអន្តរជាតិ NIIT, មជ្ឈមណ្ឌលកុំព្យូទ័រ-ភាសារបរទេស និងមជ្ឈមណ្ឌលបង្រៀនវិជ្ជាជីវៈចំនួន៨, មជ្ឈមណ្ឌលបច្ចេកទេសទូទៅ - ជុំរុញវិជ្ជាជីវៈចំនួន២, មជ្ឈមណ្ឌលអប់រំជាទៀងទាត់ចំនួន៤ និងសាលាវិទ្យាល័យជាង ៤០កន្លែង ។
ហេដ្ឋារចនាសម្ព័ន្ធ
១. គមនាគមន៍ផ្លូវគោក
- ខេត្តមានផ្លូវជាតិ៣ គឺផ្លូវជាតិលេខ ៥៣, ៥៤ និងផ្លូវជាតិលេខ ៦០ បច្ចុប្បន្នថ្នល់ជាតិទាំងនេះកំពុងជួសជុល កសាងពង្រីកបន្ថែមឡើងកម្រិតទី៣ តភ្ជាប់ជាមួយទីក្រុងហូជីមិញ និងបណ្តាខេត្តនៅដំបន់វាលរាបទន្លេគឺវឡុង។
-បើគិតចម្ងាយពីត្រាវិញទៅទីក្រុងហូជីមិញតាមផ្លូវជាតិលេខ ៦០ ឆ្លងកាត់ផ្លូវល្បឿនលឿន ទ្រុងលឿង មានប្រវែងចំនួន ១៣០គីឡូម៉ែត្រ។
- បើបើកបរតាមផ្លូវជាតិលេខ ៥៣ ឆ្លងកាត់ផ្លូវជាតិ 1A ពីខេត្តត្រាវិញទៅទីក្រុងហូជីមិញ មានចម្ងាយចំនួន២០០គីឡូម៉ែត្រ។
- ពីត្រាវិញទៅទីក្រុងកឹនធើ តាមផ្លូវជាតិលេខ ៥៣ ឆ្លងកាត់ផ្លូវជាតិ 1A មានចម្ងាយចំនួន១០០គីឡូម៉ែត្រ។

២. គមនាគមន៍ផ្លូវទឹក
បច្ចុប្បន្នត្រាវិញមានដៃទន្លេចំនួន២ គឺដៃទន្លេ កុនហូវ (ទន្លេតៀន) និងដៃទន្លេ ឌិញអាន (ទន្លេហូវ) លាតសន្ធឹងតាមបណ្តាខេត្តនៅតំបន់វាលរាបទន្លេគឺវឡុង និងទីក្រុងហូជីមិញ កប៉ាល់មានចំណុះ ៥.០០០តោនអាចបើកបរចូលសំចកបានក្នុងកំពង់ផែ កឹនធើ និងកំពង់ផែ សៃហ្គង ដើម្បីលក់ទំនិញជាមួយអន្តរជាតិ។
៣.បណ្តាញអគ្គិសនី
ត្រាវិញៈ ឃុំ សង្កាត់ ទីរួមស្រុក ចំនួន១០០% មានបណ្តាញភ្លើងអគ្គិសនីជាតិប្រើប្រាស់, នឹងកំពុងបន្ទងចរន្ធអគ្គិសនី និងកសាងស្ថានីយ៍ស្តុកទុក ទី២មានតង់ស្យុង ២២០គីឡូវ៉ូលត្រង់ស្វ័រ  (វិញឡុង-ត្រាវិញ)  ដើម្បីបន្ទងភ្លើងមកខេត្ត សំដៅលើកកំពស់គុណភាពអគ្គីសនីបម្រើក្នុងការផលិត និងធ្វើអាជីវកម្មក្នុងគ្រួសារ។
មជ្ឈមណ្ឌលអគ្គិសនី យ្វៀនហាយ បានបើកការដ្ឋានសាងសង់ មានឋាមពល ៤.៤០០ មេហ្គាវ៉ាត់ តាមការរំពឹងទុកដល់ឆ្នាំ ២០១៤ នឹងដាក់ឲ្យប្រើប្រាស់ស្ថានីយ៍ម៉ាស៊ីនលេខ ១ មានឋាមពល ១.២០០ មេហ្គាវ៉ាត់។
៤. ផ្គត់ផ្គង់ទឹក
រោងច័ក្រផលិតទឹកស្អាតនៅទីក្រុងត្រាវិញមានមានលទ្ធភាពផ្គត់ផ្គង់ទឹកចំនួន ១៨.០០០ ម៉ែត្រគុប/ថ្ងៃ។ ក្រៅពីនោះបណ្តាទីរួមស្រុក ទីប្រជុំជន សុទ្ធតែមានស្ថានីយ៍ផ្គត់ផ្គង់ទឹកសាធារណៈ។ សព្វថ្ងៃខេត្តបម្រុងនឹងវិនិយោគទុនកសាងរោងច័ក្រផលិតទឹកស្អារមួយកន្លែងទៀតនៅស្រុកយ្វៀនហាយ មានលទ្ធភាពអាចផ្ទត់ផ្គងទឹងចំនួន ១៨.០០០ម៉ែត្រគុប/ថ្ងៃ។
៥. ប្រៃសនីយ៍និងទូរគមនាគមន៍
ប្រព័ន្ធទំនាក់ទំនងរបស់ខេត្ត មានការទំនើបឡើង, សេវាគ្របដណ្តប់ទូទាំងខេត្ត ទូទាំងប្រទេសនិងលើពិភពលោក ជាលក្ខណៈងាយស្រួលបំរើអោយការទំនាក់ទំនងពីគ្រប់ទិសទី បានបម្រើល្អតាមសេចក្តីតម្រូវការរបស់អតិថិជន ដោយមានបណ្តាញផ្តល់សេវាទូរគមនាគមន៍ដូចជាៈ  Vinaphone, Mobifone, Viettel, Vietnammobile ។ល។។
៥. ធនាគារ-ធានារ៉ាប់រង
ត្រាវិញមានសាខាធនាគារពាណិជ្ជកម្មធំៗជាច្រើននៅទូទាំងប្រទេស ដោយមានសេវាទំនើបបម្រើដល់ការទំនាក់ទំនង, បម្រើប្រតិបត្តិការ, ទូទាត់ប្រាក់, ផ្ទេរប្រាក់តាមធនាគារ, ទទួលប្រាក់ផ្ញើ, ឲ្យបុលឥណទាន, ឲ្យជួលហិរញ្ញវត្ថុតាមច្បាប់ អន្តរជាតិ បំពេញតាមតម្រូវការរបស់អ្នកវិនិយោគទុន។
ក្រុមហ៊ុនធានារ៉ាប់រងធំៗជាច្រើនរបស់វៀតណាម មានទម្រង់ធានារ៉ាប់រងសម្បូរបែប មានកិត្យានុភាព បំពេញតាមតម្រូវការធ្វើអាជីវកម្មធានារ៉ាប់រងជាមួយអតិថិជន ដូចជាៈ បាវវៀតត្រាវិញ, បាវមិញត្រាវិញ, ធានារ៉ាប់រង PJICO, ធានារ៉ាប់រងប្រៃសណីយ៍, ធានារ៉ាប់រងយោធា។ល។
សេដ្ឋកិច្ច
១. កំណើនសេដ្ឋកិច្ច
កម្រិតកំណើនសេដ្ឋកិច្ចក្នុងអំឡុងពេលនៃឆ្នាំ ១៩៩៦-២០០០ សម្រេចបាន ៨,៨៧%, ឆ្នាំ ២០០១-២០០៥ សម្រេចបាន ១១,៦៤%, ឆ្នាំ២០០៦-២០១០ សម្រេចបាន ១១,៦៤%។ តាមការរំពឹងទុក ក្នុងអំឡុងពេលនៃ ២០១០-២០១៥ សម្រេចបាន ១៤%។ 
២. រចនាសម្ព័ន្ធសេដ្ឋកិច្ច
២.១ កសិកម្ម-ជលជាតិ
កសិកម្ម
ល្បឿនកំណើនប្រចាំឆ្នាំលើវិស័យកសិកម្មគឺ ២%
+ ស្រូវៈ មានផ្ទៃដីៈ ៩០.០០០ហិកតា។ ទិន្នផលប្រចាំឆ្នាំទទួលបាន ១,១៥លានតោន ក្នុងនោះស្រូវមានទិន្នផលខ្ពស់ចំនួន ៥០.០០០ហិកតា បរិមាណផលទទួលបានចំនួន ៣៦០.០០០តោន។
+ ដើមដូងៈ មានផ្ទៃដី ១៤.៥០០០ហិកតា មានជាង ០៣លានដើម ទិន្នផលទទួលបាន ១៣០លានផ្លែ នេះជាប្រភពធនធានផ្តល់ដល់វិស័យឧស្សាហកម្មកែច្នៃដូចជាៈ ធ្យូងកាបូន, ធ្យូងលលាដ៍ដូង, ព្រំសសៃជកដូង។ល។
+ អំពៅៈ ផ្ទៃដីប្រហែលជា ៦.៥០០ហិកតា។ ទិន្នផលទទួលបាន ១០០តោន/ហិកតា ច្រើនបំផុតនៅស្រុកថ្កូវនិង ទីវកឹន។
+ សណ្តែកដីៈ មានផ្ទៃដីៈ ៤.៥០០ហិកតា ទិន្នផលទទួលបានប្រចាំឆ្នាំៈ ១៩.២០០តោន ដាំច្រើនបំផុតនៅស្រុក កូវង៉ាង និងយ្វៀនហាយ។
+ ពោតៈ មានផ្ទៃដីៈ ៥.៧០០ហិកតា ទិន្នផលទទួលបានប្រចាំឆ្នាំៈ ២៨.០០០តោន ច្រើនបំផុតនៅស្រុក កូវង៉ាង និងថ្កូវ។
+ ឈើហូបផ្លែៈ មានផ្ទៃដីៈ ១៩.២០០ហិកតា ទិន្នផលទទួលបានប្រចាំឆ្នាំៈ ១៩៨.០០០តោន។ រួមមានបណ្តាប្រភេទៈ ស្វាយចូវង៉ែ(ស្វាយរមៀត), ក្រូចថ្លុងណាំរ៉យ, ក្រូចឃ្វិច, សាវម៉ាវ ទុរេន, មង្ឈុត។ល។
+ បសុសត្វៈ ជ្រូកៈ មាន៤២០.០០០ក្បាល/ឆ្នាំ, គោៈ ១៦០.០០០ក្បាល/ឆ្នាំ, ក្របីៈ ២.០០០ក្បាល, ពពែៈ ៨.០០០ក្បាល, មាន់, ទាៈ ៥.៣០០.០០០ក្បាល។
ជលផល
ល្បឿនកំណើនប្រចាំឆ្នាំៈ ១២%
- ផ្ទៃដីចិញ្ចឹមសរុបចំនួន ៥១.៦០០ហិកតា (ផ្ទៃដីចិញ្ចឹមបង្គារនាគ ២៩.០០០ហិកតា) មរិមាណផលទទួលបាន ១៦៣.៦០០តោន។ ការធ្វើអាជីវកម្មនេសាទជលផលតាមសមុទ្រៈ ៦០.០០០តោន, ចិញ្ចឹមជលជាតិៈ ៨៨.៤០០តោន (បង្គានាគៈ ២៣.៥០០តោន, បង្កងសាវទាវ និងបង្គាបាយៈ ១.០០០តោន), ត្រីឥតស្រកាៈ ១៩.៨០០តោន/ឆ្នាំ, ក្តាមៈ ៨.៧០០តោន/ឆ្នាំ, លៀសៈ ១.៨០០តោន/ឆ្នាំ។ល។
- តំបន់មាត់សមុទ្រៈ មានបរិមាណស្តុកវារីជាតិគ្រប់ប្រភេទ ១,២លានតោន, សមត្ថភាពទាញយកផលៈ ៦៣០.០០០តោន/ឆ្នាំ។
២.២. ឧស្សាហកម្ម
- ល្បឿនកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំ ១៥%
- វិស័យឧស្សាហកម្មជាចម្បងៈ បច្ចេកវិទ្យាខ្ពស់ (សារធាតុគីមី, ឱសថ, គ្រឿងសំអាង, អេឡិចត្រូនិច។ល។) និងវិស័យឧស្សាហកម្មនានាទៀតដូចជា កែច្នៃកសិកម្ម និងអាហារសមុទ្រ, កែច្នៃដូង, ស្ករអំពៅ, គ្រាប់ស្វាយចន្ទី, ស្បែកជើង, កាត់ដេរ, ចំណីសត្វ។
- ភូមិមុខរបរ, សហករណ៍ផលិតមុខទំនិញសិប្បកម្មៈ ត្បាញកន្ទេល, ផលិតផលវត្ថុអនុស្សាវរីយ៍។ល។

២.៣. ពាណិជ្ជកម្ម-សេវាកម្ម
- ល្បឿនកំណើនសេដ្ឋកិច្ចជាមធ្យប្រចាំឆ្នាំ ២០%
- ការលក់រាយកើនជាមធ្យមប្រចាំឆ្នាំសរុប ១៤%
នៅលើភូមិសាស្រ្តខេត្ត មានសហគ្រាសជាង ១.០០០ និងគ្រួសារធ្វើអាជីវកម្មលើវិស័យពាណិជ្ជកម្ម មានហាងលក់រាយជាង ៣.០០០។ ខេត្តធ្វើផែនការអភិវឌ្ឍន៍បណ្តាញទីផ្សារ, ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មដល់ឆ្នាំ២០២០ ហើយរួចស្រេច។ បណ្តាប្រព័ន្ធផ្សារទំនើបលក់រាយដូចជាៈ COOP MART, VINATEX បានអនុវត្តគម្រោងការវិនិយោគ ហើយចលនាប្រកបដោយប្រសិទ្ធភាព។
- រូបីយប័ណ្ណនីហរ័ណៈ កំណើនមធ្យមប្រចាំឆ្នាំជាង ២៦,៤២% រួមមានមុខទំនិញជាចម្បងមួយចំនួនដូចជាៈ អង្ករ កើន ៣៨,៩៧%, ផលិតផលពីផ្លែដូងកើន ១៥%, អាហារសមុទ្រស្អំទឹកកកកើន ២៥,២០%។ ទីផ្សារនាំចេញជាចម្បងនោគគឺ៖  តំបន់អាស៊ីៈ ជប៉ុន, ចិន, កូរ៉េ, សិង្ហបុរី, តៃវ៉ាន់, ហុងកុង។ តំបន់អឺរ៉ុបៈ ប្រទេសស្វីស, ហូឡង់, បារាំង, ស៊ុយអែត។ បណ្តាតំបន់ផ្សេងៗដូចជាៈ អាមេរិក, អូស្ត្រាលី, នូវែលសេឡង់, អាហ្រ្វិកខាងត្បូង, អាហ្សង់ទីន, អារ៉ាប់។
វប្បធម៌-ទេសចរណ៍ 
ត្រាវិញមានវត្តខ្មែរចំនួន ១៤១ ជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃទី១៤-១៥កើត ខែកត្តិក គឺនៅត្រាវិញ តែងតែប្រារព្ធពិធីបុណ្យអកអំបុក-សំពះព្រះខែ នេះជាពិធីបុណ្យប្រពៃណីមួយដ៏សំខាន់ក្នុងឆ្នាំរបស់ជនរួមជាតិខ្មែរ នេះជាឱកាសដើម្បីប្រជាជន ភ្ញៀវទេសចរណ៍នៅទីជិតឆ្ងាយ ចូលរួមកំសាន្ត សប្បាយរីករាយ ដោយមានសកម្មភាពវប្បធម៌ សិល្បៈ កីឡាហាត់ប្រាណប្រពៃណីជាច្រើនដ៏ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌សហគមន៍ មានដូចជា ប្រណាំងទូក-ងនៅព្រែកឡុងប៊ិញ ទីក្រុងត្រាវិញ។
ពិធីបុណ្យមួយចំនួនពោពេញទៅដោយលក្ខណៈវប្បធម៌នៅខេត្តត្រាវិញដូចជាៈ ពិធីបុណ្យង៉ិញអ៊ុង (សែនអារក្សទឹក),ពិធីបុណ្យអកអំបុក សំពះព្រះខែ។ល។
ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291766