ខ្លឹមសារសំខាន់ៗមួយចំនួនរបស់សម័យប្រជុំលើកទី១ រដ្ឋសភា នីតិកាលទី១៥ អាណត្តិកាល២០២១-២០២៦

អនុវត្តសេចក្តីកំណត់របស់រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ និងច្បាប់ស្តីចាត់តាំងរដ្ឋសភាឆ្នាំ ២០១៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នីតិកាលទី១៤ បានសម្រេចចិត្តកោះប្រជុំលើកទី១ រដ្ឋសភា នីតិកាលទី១៥ បានបើកប្រជុំនៅថ្ងៃទី២០ កក្កដា ឆ្នាំ២០២១ ហើយបានរំពឹងទុកបិទនៅថ្ងៃទី ៥ សីហា ឆ្នាំ២០២១។ រដ្ឋសភានឹងដំណើរការប្រជុំប្រមូលផ្តុំនៅមជ្ឈមណ្ឌលអាគាររដ្ឋសភា ទីក្រុងហាណូយ។ យោងតាមនោះ សម័យប្រជុំនឹងប្រមូលផ្តុំទៅក្នុងខ្លឹមសារសំខាន់ៗមួយចំនួនដូចខាងក្រោមៈ

ទី១ អំពីការងារកសាងច្បាប់ និងត្រួតពិនិត្យជាន់ខ្ពស់

រដ្ឋសភានឹងស្តាប់អគ្គលេខាគណៈប្រតិបត្តិការមជ្ឈិមបក្ស ង្វៀងភូត្រុង ថ្លែងការណ៍។ រដ្ឋសភានឹងសង្កេត ពិភាគ្សា និងអនុម័តិឆ្លងបណ្តាសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីកម្មវិធីកសាងច្បាប់ បទបញ្ញាត្តិឆ្នាំ ២០២២។ កម្មវិធិត្រួតពិនិត្យរបស់រដ្ឋសភា ឆ្នាំ ២០២២ និងការបង្កើតក្រុមប្រតិភូការងារស៊ើបអង្កេតឯកទេសបទទៅតាមការស្នើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ ពិនិត្យបណ្តាសេចក្តីរបាយការណ៍អំពីៈ ការវាយតម្លៃលទ្ធផលអនុវត្តផែនការពង្រីកសេដ្ឋកិច្ច- សង្គម ថវិការដ្ឋ ៦ ខែដើមឆ្នាំ និងបណ្តាដំណោះស្រាយអនុវត្តផែនការពង្រីកសេដ្ឋកិច្ច -សង្គម ថវិការរដ្ឋ ៦ ខែចុងឆ្នាំ២០២១ ការងារអនុវត្តការប្រិតសំចៃ ប្រឆាំងនឹងអំពើខ្ជះខ្ជាយឆ្នាំ ២០២០។ ផ្តល់សច្ចាប័នទូទាត់ជម្រះថវិការដ្ឋឆ្នាំ ២០១៩។

ទី២ ស្តីពីការជ្រួតពិនិត្យ សេចក្តីសម្រេចចិត្តលើការងារចាត់តាំង បេក្ខភាព

រដ្ឋសភាត្រួតពិនិត្យ សម្រេចចិត្តការងារចាត់តាំង បេក្ខភាពដើម្បីសុក្រឹតបណ្តាមុខដំណែងស្នូលរបស់យន្តការរដ្ឋការក្រោយពីមហាសន្និបាតលើកទី១៣ របស់បក្ស។ យោងតាមនោះ រដ្ឋសភានឹងពិនិត្យសម្រេចចិត្តលើចំនួនអនុប្រធានរដ្ឋសភា ចំនួនសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បោះឆ្នោតតែងតាំងប្រធានរដ្ឋសភា បោះឆ្នោតតែងតាំងបណ្តាអនុប្រធានរដ្ឋសភា បណ្តាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បោះឆ្នោតជ្រើសតាំងអគ្គលេខាធិការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិ ប្រធានបណ្តាគណៈកម្មាធិការនៃរដ្ឋសភា អគ្គសវនកម្មរដ្ឋ។ បោះឆ្នោតជ្រើសតាំងប្រធានរដ្ឋ បោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បោះឆ្នោតជ្រើសតាំងអនុប្រធានរដ្ឋ ប្រធានតុលាការប្រជាជនកំពូល ប្រធានសភាត្រួតពិនិត្យប្រជាជនកំពូល។

សម្រេចចិត្តលើរចនាសម្ព័ន្ធរបស់អង្គការចាត់តាំង ចំនួនសមាជិករដ្ឋាភិបាល ផ្តល់សច្ចាប័នតែងតាំងបណ្តាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងបណ្តាសមាជិកផ្សេងៗទៀតរបស់រដ្ឋាភិបាល។ ផ្តល់សច្ចាប័នលើបញ្ជីអនុប្រធាន និងសមាជិកក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ។ ផ្តល់សច្ចាប័នលើបញ្ជីចៅក្រមតុលាការប្រជាជនកំពូល។ ទន្ទឹមនឹងនោះ រដ្ឋសភានឹងស្តាប់ក្រុមប្រឹក្សាបោះឆ្នោតជាតិរបាយការណ៍ពីលទ្ធផលបូកសរុបការងារបោះឆ្នោះតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ និងលទ្ធផលបញ្ជាក់លក្ខណៈតំណាងរដ្ឋសភា នីតិកាលទី១៥

ទី៣ ស្តីពីត្រួតពិនិត្យ ពិភាគ្សា និងសម្រេចចិត្តលើបណ្តាបញ្ហាសំខាន់ៗ

ពិនិត្យ សម្រេចចិត្តៈ ផែនការពង្រីកសេដ្ឋកិច្ច-សង្គម ០៥ ឆ្នាំ ២០២១-២០២៥។ផែនការហិរញ្ញវត្ថុ ០៥ ឆ្នាំរបស់ជាតិ ដំណាក់កាល ២០២១-២០២៥។ ផែនការបុល សងបំណុលសាធារណៈដំណាក់កាល ២០២១-២០២៥។ ផែនការវិនិយោគមានរយៈពេលមធ្យម ដំណាក់កាល ២០២១-២០២៥។ គោលការណ៍វិនិយោគកម្មវិធីគោលដៅជាតិកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រនិងសុខុមាលភាពសង្គមចីរភាព ដំណាក់កាល ២០២១-២០២៥។ ពិនិត្យអនុម័តិឆ្លងសេចក្តីសម្រេចចិត្តស្តីពីវិនិច្ឆ័យហិរញ្ញាវត្ថុជូនសម្ព័ន្ធប្រេងឧស្ម័នវៀតណាមទូទាត់ជម្រះខ្ទង់ចំនួនទឹកប្រាក់សំណងតម្លៃក្នុងការម៉ៅទិញផលិតផលរបស់គម្រោងចម្រាញ់ប្រេងង៉ីសឺន។

រដ្ឋសភាស្រាវជ្រាវពិនិត្យ អនុម័តិឆ្លងបណ្តាសេចក្តីរបាការណ៍របស់រដ្ឋាភិបាលអំពីលទ្ធផលវិនិច្ឆ័យបំណុលសេចក្តីសម្រេចចិត្តលេខ 94/2019/QH14 ចុះថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០១៩ អំពីបង្កបបំណុលព័ន្ធដា លើកលែងបំណុលពិន័យយឹតបំណុលបង់យឺតចំពោះអ្នកបង់ព័ន្ធដែលគ្មាននៅគ្រប់លទ្ធភាពបង់ថវិការរដ្ឋ។ ស្ថានភាពអនុវត្តគោលនយោបាយ របបគោលនយោបាយគាំពារសង្គម គ្រប់គ្រង និងការប្រើប្រាស់មូលនិធិគាំពារសង្គមឆ្នាំ ២០២០។ ហិរញ្ញវត្ថុរដ្ឋឆ្នាំ២០១៩។ សេចក្តីរបាយការណ៍របស់សវនកម្មរដ្ឋស្តីពីបូកសរុបលទ្ធផលសវនកម្មឆ្នាំ ២០២០។ ក្រៅពីនោះ សម័យប្រជុំលើកនេះ រដ្ឋសភានឹងស្តាប់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមរបាយការណ៍បូកសរុបយោបល់ សំណើរបស់ម្ចាស់ឆ្នោតបញ្ជូនឡើងសម័យប្រជុំលើកទី១ រដ្ឋសភា នីតិកាលទី១៥។

ដើម្បីទុកឱ្យសម័យប្រជុំសម្រេចបានលទ្ធផលល្អប្រសើរ និងយោងតាមបណ្តាសេចក្តីការកំណត់របស់ច្បាប់ ស្ថិតលើមូលដ្ឋានពិនិត្យសង្កេតសំណូមពររបស់ស្ថាប័នមានសមត្ថកិច្ចនិងស្ថានភាពរៀបចំហ្មត់ចត់ជាក់ស្តែង គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានឯកភាពអំពីការរំពឹងកម្មវិធីសម័យប្រជុំទី១ រដ្ឋសភា នីតិកាលទី១៥ ហើយចង្អុលការដល់បណ្តាស្ថាប័នមានសមត្ថកិច្ចប្រញាប់បង្ហើយឯកសារខ្លឹមសារសម័យប្រជុំ ដើម្បីផ្ញើដល់ដំណាងរដ្ឋសភាគ្រប់រូបត្រូវតាមការកំណត់របស់ច្បាប់។ ខណៈនាពេលបច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ នៅតែមានការប្រែប្រួលយ៉ាងស្មុគស្មាញ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសំណូមពរខុទ្ទការល័យរដ្ឋសភាផ្សព្វផ្សាយជាច្រើនវិធានការបង្ការ ទប់ស្កាត់ជំងឺ ក្នុងនោះមានការចាក់វ៉ាក់សាំងជូនចំពោះបេក្ខភាពជាប់ឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៥៕

 

ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 2
  • ថ្ងៃនេ: 44
  • ក្នុងសប្តាហ៍: 4,321
  • ទាំងអស់: 180,065