ត្រាវិញអនុវត្តការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ក្នុងស្ថានភាពថ្មី ចាប់ពី ០០ ម៉ោងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ រហូតដល់មានសេចក្តីប្រកាសថ្មី
យោងតាមនោះ ដើម្បីអនុវត្តការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ក្នុងស្ថានភាពថ្មីនៅលើភូមិសាស្រ្តខេត្តត្រាវិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តចុះហត្ថលេខាផ្សព្វផ្សាយជាសាធារណៈសារាចរលេខ 4985/UBND-KGVX ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។

ខ្លឹមសារសារាចរបានចែងច្បាស់ដូចជា៖

ឆ្លងអស់រយៈកាលដែលបានអនុវត្តយ៉ាងប្តូរផ្តាច់ ព្រមៗគ្នារាល់វិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ គិតមកដល់ពេលបច្ចុប្បន្ននេះ ស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្រ្តខេត្តបានគ្រប់គ្រងជាសារវន្ត ។ ដើម្បីបន្តអនុវត្តការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ក្នុងស្ថានភាពថ្មី សន្សឹមៗនឹងស្តារឡើងវិញការផលិត ធ្វើអាជីវកម្ម លើកស្ទួយជីវភាព របស់ប្រជាជនវិលមកស្ថានភាពធម្មតាថ្មី។

ដោយបានការឯកភាពរបស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរ បណ្តាមន្ទីរ ស្ថាប័ន ខេត្ត ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង ប្រជាជនគ្រប់លំដាប់ថ្នាក់ អាជីវកម្មនៅលើភូមិសាស្រ្តខេត្តគប្បីបន្តអនុវត្តហ្មឹងម៉ាត់សារាចរលេខ 4985/UBND-KGVX ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងបណ្តាឯកសារចង្អុលការរបស់មជ្ឈិម របស់ខេត្ត។ ក្នុងនោះយកចិត្តទុកដាក់អនុវត្តបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ដូចខាងក្រោម៖

ប្រជាជនទាំងមូលគប្បីបន្តអនុវត្តល្អរាល់សេចក្តីកំណត់ ៥K ក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល បណ្តាសេចក្តីកំណត់របស់គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់ខេត្ត លើស្មារតីធានាសុវត្ថិភាព ដាច់ខាតមិនត្រូវធ្វេសប្រហែស អត្តនោម័តិបាត់ការប្រុងប្រយ័ត្ន។

គប្បីត្រូវអនុវត្តជាបន្ទាន់ការប្រើប្រាស់មូលដ្ឋានរបាយការណ៍សុខាភិបាល គ្រប់គ្រងការចេញ ចូលដោយលេខកូដ QR នៅបណ្តាទីកន្លែងសាធារណៈ ស្ថាប័ន អង្គភាព មូលដ្ឋានផលិត ធ្វើអាជីវកម្ម កន្លែងផ្តល់សេវាកម្ម។ល។ 

ស្តារឡើងវិញការធ្វើសកម្មភាពចំពោះមូលដ្ឋានអាជីវកម្ម ពាណិជ្ជកម្ម សេវា រួមទាំងសេវាកម្មបរិភោគ ភេសជ្ជៈ សណ្ឋាគារ ផ្ទះសំណាក់ កាត់សក់ ដឹកជញ្ជូនអ្នកដំណើរក្នុងខេត្ត (លើកលែងតែសេវាកម្មបរិភោគមានបម្រើស្រា បៀ សេវាការ៉ាអូខេល្បែងអេឡិចត្រូនិក) ប៉ុន្តែត្រូវពង្រឹងបណ្តាវិធានការដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគជំងឺត្រឹមត្រូវតាមការណែនាំ ពិសេសគឺម្ចាស់មូលដ្ឋាន បុគ្គលិកបម្រើត្រូវធ្វើតេស្តយ៉ាងហោចណាសពីរសប្តាហ៍ឱ្យបានម្តង ត្រូវពាក់ឧបករណ៍ការពារ វាស់សីតុណ្ហភាពរាងកាយ មានប្រើខែលការពារ ទឹកកម្ចាត់មេរោគ និងរក្សាចម្ងាយពេលទំនាក់ទំនង។ ទាញយកអស់ពីសមត្ថភាពក្នុងមួយបន្ទប់ពី ៥០% នៃអ្នកបម្រើចំពោះមូលដ្ឋានបរិភោគ ភេសជ្ជៈ។

បណ្តាមូលដ្ឋានធ្វើអាជីវកម្ម សេវា(និយាយរួម) ត្រូវប្រតិបត្តិត្រឹមត្រូវការស្កេនលេខកូដ QR ប្រសិនមិនគោរពតាមនឹងត្រូវបង្ខំឲ្យបញ្ឈប់ធ្វើសកម្មភាព។

កម្មាភិបាល បុគ្គលិក និយោជិតចូលមន្ទីរ ស្ថាប័ន ការិយាល័យធ្វើការគ្រប់ក្របខណ្ឌ ១០០% ប៉ុន្តែត្រូវធានាការបង្ការ ទប់ស្កាត់អាសន្នរោគ។

អនុវត្តផែនការលេខ 76/KH-UBND ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ស្តីពីរៀបចំឡើងវិញការធ្វើសកម្មភាពផលិតធ្វើអាជីវកម្មនៅលើភូមិសាស្រ្តខេត្តត្រាវិញ អាជីវកម្មបានស្តារឡើងវិញការធ្វើសកម្មភាពផលិតនៅស្ថានភាពធម្មតាថ្មី(ដំណាក់កាលទី២) ប្រសិនបើឆ្លើយតបបានតម្រូវការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺ និងការយល់ព្រមរបស់គណៈកម្មាធិការប្រជាជនខេត្ត ឬគណៈកម្មាធិការប្រជាជនថ្នាក់ស្រុក។

ពង្រឹងការងារបង្ការ ប្រឆាំងនឹងឧក្រឹដ្ឋជន ធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោះស្រាយទាន់ពេលបណ្តាករណីស្មុគស្មាញ មិនទុកឲ្យកើតមានចំណុចក្តៅអំពីសន្តិសុខ សណ្តាប់ធ្នាប់៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291761