ត្រាវិញ៖ បំផុសយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩
កាលពីថ្ងៃទី១២ ខែតុលា លោឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលាករបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ចាត់តាំងពិធីបំផុសយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅលើភូមិសាស្រ្តខេត្ត។

ចូលរួមពិធីនៅមានលោក ឡេថាញ់បិញ លោកង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត, លោក ង្វៀងវ៉ាំងទ្រៀក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត, ដំណាងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកខេត្តមានជាប់ទាក់ទង និងថ្នាក់ដឹកនាំបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងបណ្តាឃុំ ទីប្រជុំជននៅលើភូមិសាស្រ្តខេត្ត។

ចាប់តាំងពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី០១ ខែតុលា ខេត្តបានទទួលពីក្រសួងសុខាភិបាលបែងចែកវ៉ាក់សាំងចំនួន ២០៣.៨៤០ម្ជុល, ឆ្លងអស់រយៈកាលចាក់១៦លើក ខេត្តចាក់បាន ២០៣.៩០៣ម្ជុល (ម្ជុលទី១ចំនួន ១៥១.៥១៧ម្ជុល, ម្ជុលទី២ ចំនួន ១៥២.៨៣៦ម្ជុល)។ អត្រាចាក់ម្ជុលទី១ ប្រៀបជាមួយចំនួនប្រជាជនមានអាយុពី១៨ឆ្នាំឡើងទៅសម្រេចបាន២០,៦% និងចាក់ម្ជុលទី២ សម្រេចបាន៧,១%។

តាមផែនការ យុទ្ធនាការចាក់វ៉ាក់សាំងនឹងបានផ្សព្វផ្សាយចាក់ចាប់តាំងពីថ្ងៃទី១៣ ខេតុលា ឆ្នាំ២០២១ នឹងបានរំពឹងទុកចាក់អស់២៥០.០០០ម្ជុលក្នុងរង្វង់២០ថ្ងៃ។ មុខសញ្ញាចាក់គឺប្រជាជនទាំងមូលស្នាក់នៅ ស្នាក់នៅបណ្តោះអាសន្ន។ល។ មានអាយុពី១៨ឆ្នាំឡើងទៅមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្នុងរង្វង់៦ខែរស់នៅលើភូមិសាស្រ្តឃុំ សង្កាត់ ទីប្រជុំជនបានជ្រើសរើស។ ផ្តល់អាទិភាពដល់មុខសញ្ញា៖ ជានិស្សិតខេត្តត្រាវិញទៅសិក្សានៅក្រៅខេត្ត, អ្នកពលកម្មមានការងារធ្វើទៅធ្វើការនៅក្រៅខេត្ត, អ្នកពលកម្មសេរី, លក់ដូរតាមចញ្ចើមផ្លូវ លក់ឆ្នោតជាតិ។ល។

មានប្រសាសន៍ចង្អុលការយុទ្ធនាការ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញ សំណូមពរលដល់បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចង្អុលការ រៀបចំចាត់មុខការ កៀងគរធនធានមនុស្សដោយសមស្របដើម្បីពង្រីកខ្ពស់បំផុតសមត្ថភាពចាក់ថ្នាំការពារ។ បណ្តាមន្ទីរ គណៈ ផ្នែកខេត្ត មូលដ្ឋានសកម្មផ្សព្វផ្សាយពីមុខសញ្ញា រយៈពេល ទីកន្លែងចាក់វ៉ាក់សាំង ផលប្រយោជន៍របស់វ៉ាក់សាំង និងអនុវត្តចាក់ថ្នាំទៅតាមការណែនាំរបស់ផ្នែកសុខាភិបាលដើម្បីធានាផែនការចាក់ថ្នាំកការពារបានអនុវត្តត្រូវតាមរយៈពេលកំណត់ ទទួលបានប្រសិទ្ធភាព។

ថ្លែងការណ៍ក្នុងពិធីបំផុស ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង បានសង្កត់ធ្ងន់៖ ដើម្បីធានាចាក់វ៉ាកសាំងបានទានពេលគឺ បណ្តាស្រុក ទីផ្សារួមខេត្ត ទីក្រុងត្រូវខិតខំប្រឹងប្រែងលើសផែនការ អាចចាក់ក្រៅម៉ោងដើម្បីធានាក្នុងរង្វង់១០ថ្ងៃត្រូវចាក់វ៉ាក់អស់សាំងម្ជុលទី១ ទៅតាមទិសស្លោក «វ៉ាក់សាំងល្អបំផុតគឺវ៉ាក់សាំងបានចាក់ឆាប់បំផុត»។ ទន្ទឹមនឹងនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រគល់មជ្ឈមណ្ឌលគ្រប់គ្រងអាសន្នរោគជំងឺខេត្តចង្អុលការ បែងចែកវ៉ាក់សាំងទៅតាមមូលដ្ឋានឲ្យទាន់ពេល វិទ្យាសាស្រ្ត រក្សាល្អវ៉ាក់សាំងមិនទុកឲ្យខូច។ ពង្រឹងការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាជនពីគោលដៅអត្ថន័យ សារៈសំខាន់ក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-១៩។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង កោះហៅដល់គ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់ ប្រជាជនទាំងមូលចូលរួមជ្រោមជ្រែងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ត្រូវមើលយុទ្ធនាការចាក់វ៉ាក់សាំងជាទិវាបុណ្យរបស់ប្រជាជនទាំងមូលដើម្បីរុញថយក្រោយអាសន្នរោគជំងឺកូវីដ-១៩៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291816