19/10/2021
ស្ថានភាពកូវីដ-១៩ នៅខេត្តត្រាវិញ ពេលរសៀលថ្ងៃទី ១៩ ខែតុលា
យោងតាមព័ត៌មានពីគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺរាតត្បាតកូវីដ-១៩ខេត្ត នៅពេលរសៀលថ្ងៃទី១៩ ខែតុលា ត្រាវិញមានករណីវិជ្ជមានកូវីដ-១៩ ចំនួន៣៩នាក់ រួមមាន៖
ស្រុកយ្វៀងហាយ៖ ១៧ករណី ជាអ្នកក្រៅខេត្តចូលមកមូលដ្ឋានបានធ្វើចត្តាឡីស័កប្រមូលផ្តុំ។
ស្រុកថ្កូវ៖ ១៣ករណី ក្នុងនោះ ០១ករណីមានអាយដ្ឋាននៅភូមិវ៉ាមរ៉ៃ ហាមតឹង បានតេស្តជម្រើសនៅមណ្ឌលសុខាភិបាល, ១២ ករណីជាអ្នកក្រៅខេត្តចូលមកមូលដ្ឋាន បានធ្វើចត្តាឡីស័កប្រមូលផ្តុំ។
ស្រុកកូវង៉ាង៖ ០៤ករណី ជាអ្នកក្រៅខេត្តចូលមកមូលដ្ឋានបានធ្វើចត្តាឡីស័កប្រមូលផ្តុំ។
ស្រុកកូវកែ៖ ០៤ករណី ជាអ្នកក្រៅខេត្តចូលមកមូលដ្ឋានបានធ្វើចត្តាឡីស័កប្រមូលផ្តុំ។
ស្រុកចូវថាញ់៖ ០១ករណី ជាអ្នកក្រៅខេត្តចូលមកមូលដ្ឋានបានធ្វើចត្តាឡីស័កប្រមូលផ្តុំ។
ដូច្នេះ ក្នុងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ខេត្តមានករណីវិជ្ជមានថ្មីចំនួន៤៥នាក់ (៤៤ករណីជាអ្នកក្រៅខេត្តចូលមកមូលដ្ឋាន និង០១ករណី បានតេស្តជម្រើសនៅមណ្ឌលសុខាភិបាល) ក្នុងថ្ងៃមាន០២ករណីបានជាសះស្បើយ។
គិតដល់ពេលរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ទូទាំងខេត្តត្រាវិញមានករណីវិជ្ជមានកូវីដ-១៩ ចំនួន១.៩៥៤នាក់ បានព្យាបាលជាសះស្បើយចំនួន១.៥១៦នាក់ ករណីកំពុងព្យាបាលចំនួន៤១៧នាក់ និងស្លាប់ចំនួន២១នាក់៕
×