ត្រាវិញ៖ ទទួលគណៈប្រតិភូការងាររបស់ឧត្តមសេនីយ៍ឯក ដៀងសារុន អញ្ជើញមកប្រសិទ្ធពរបុណ្យតេត

នាក្នុងឱកាសបុណ្យតេតញឹមយ៉ឹង កាលថ្ងៃទី១៨ ខែមករា នគរបាលខេត្តត្រាវិញចាត់តាំងពិធីជួបជុំ ទទួលដំណើលោកឧត្តមសេនីយ៍ឯក ដៀងសារុន សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្សប្រជាជនកម្ពុជា នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងប្រចាំការបញ្ជាការដ្ឋានអង្គរក្ស ខេមរភូមិន្ទ រួមជាមួយគណៈប្រតិភូការងារបានអញ្ជើញមកខេត្តត្រាវិញប្រសិទ្ធពរបុណ្យតេត។ ទទួលបដិសណ្ឋាកិច្ចគណៈប្រតិភូការងារមានលោក គឹមង៉ុកថាយ អនុលេខាប្រចាំអចិន្ត្រៃយ៍បក្សខេត្ត, លោក ថាច់ហែន អតីតអនុលេខាប្រចាំអចិន្ត្រៃយ៍បក្សខេត្ត, លោក ត្រឹងស្វឹងអាញ់ វរសេនីយ៍ឯក នាយកនគរបាលខេត្ត និងថ្នាក់ដឹកនាំនៃអង្គភាពមួយចំនួន។

នៅពិធីជួបជុំ លោក ឧត្តមសេនីយ៍ឯក ដៀងសារុន វាយតម្លៃខ្ពស់រាល់លទ្ធផលដែលនគរបាលខេត្តត្រាវិញសម្រេចបានក្នុងការងារធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ពិសេសគឺសកម្ម ម្ចាស់ការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងល្អអាសន្នរោគជំងឺកូវីដ-១៩។ នៅក្នុងបុណ្យតេតង្វៀងដាង ២០២២ លោកឧត្តមសេនីយ៍ឯក ផ្តាំផ្ញើបិយវាចារជូនពរដល់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈនាយកនគរបាលខេត្តព្រមទាំងកម្មាភិបាល  យុទ្ធជននិងប្រជាជនខេត្តត្រាវិញទទួលអំណរបុណ្យតេតង្វៀងដាងបានកត់ក្តៅ សប្បាយរីករាយ សុភមង្គល។

លោក វរសេនីយ៍ឯក ត្រឹងស្វឹងអាញ់ នាយកនគរបាលខេត្ត បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯក ដៀងសារុន ដែលបានអញ្ជើញមកសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យតេតនគរបាលខេត្ត និងប្រសិទ្ធពរដល់លោក ឧត្តមសេនីយ៍ឯក ដៀងសារុន ព្រមទាំងសមាជិកក្នុងគណៈបញ្ជាការដ្ឋានអង្គរក្សកងយោធពលខេមរភូមិន្ទ និងគ្រួសារមានសុខភាពល្អ សុភមង្គល សប្បាយរីករាយ និងជោគជ័យ។ លោក នាយកនគរបាលខេត្តសង្ឃឹម និងជឿជាក់ថា ជាមួយសមត្ថភាពដឹកនាំ និងកិត្យានុភាព លោក ឧត្តមសេនីយ៍ឯក នឹងបន្តរក្សា ពង្រីកភាពទំនាក់ទំនងដ៏ប្រល្អប្រពៃរវាងវៀតណាម-កម្ពុជានិយាយរួម ពិសេសគឺភាពទំនាក់ទំនងរវាងនគរបាលខេត្តជាមួយគណៈបញ្ជាការដ្ឋានអង្គរក្សកងយោធពលខេមរភូមិន្ទ។ បន្តជំនួយ បង្កលក្ខណៈងាយស្រួលជូនអាណិកជនវៀតណាម ក្នុងនោះមានប្រជាជនខេត្តត្រាវិញកំពុងរស់នៅ រកទទួលទាន ពលកម្ម សិក្សានៅប្រទេសកម្ពុជាបានស្ថិរភាព និងសុវត្ថិភាព៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 1440
  • ក្នុងសប្តាហ៍: 11,605
  • ទាំងអស់: 329,284