ត្រាវិញចុះហត្ថលេខាអនុស្សរណៈយោគយល់សហប្រតិបត្តិការវិនិយោគ ១១ ច្បាប់
ស្ថិតនៅក្នុងសកម្មភាពរំលឹកខួបអនុស្សារវីយ៍ឆ្នាំទី៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ(ខែឧសភា ឆ្នាំ១៩៩២-ឧសភា ឆ្នាំ២០២២) ផ្សាភ្ជាប់នឹងបណ្តាសកម្មភាពជំរឿនវិនិយោគ ជំរុញពាណិជ្ជកម្ម-ទេសចរណ៍។ កាលពីរសៀលថ្ងៃទី២៩ មេសា លោកង្វៀងហ្វីនធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនបានចុះហត្ថលេខាអនុស្សរណៈយោគយល់សហប្រតិបត្តិការវិនិយោគ ១១ ច្បាប់ជាមួយនឹងម្ចាស់វិនិយោគនៃបណ្តាសម្ព័ន្ធ អាជីវកម្មក្នុង និងក្រៅខេត្ត។ ចូលរួមពិធីចុះហត្ថលេខា មានថ្នាក់ដឹកនាំមន្ទីរ គណៈ ស្ថាប័នខេត្តៈ ការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត, ផែនការនិងវិនិយោគ, កសិកម្មនិងអភិវឌ្ឍន៍ជនបទ, វប្បធម៌ កីឡានិងទេសចរណ៍, ឧស្សាហពាណិជ្ជកម្ម, ធនធាននិងបរិស្ថាន, គណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ច។ល។

ការចុះហត្ថលេខាអនុស្សរណៈយោគយល់វិនិយោគមានអត្ថន័យពិសេស ដើម្បីកេណ្ឌប្រមូលបណ្តាប្រភពធនធាន ទាញយកស័ក្តានុពល ប្រើប្រាស់ភាពមានព្រៀបដើម្បីត្រាវិញក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ថាមពលស្អាត មជ្ឈមណ្ឌលផ្តោះប្តូរពាណិជ្ជកម្មថ្មីរបស់តំបន់វាលទំនាបទន្លេគឺវឡុង គឺជាដើមទងកែច្នៃកសិ-ជលផល ជាខឿនកសិកម្មបច្ចេកវិទ្យាខ្ពស់មានសមត្ថភាពចូលរួមកន្សោមតម្លៃ នាំផលិតផលក្នុងប្រទេស និងបរទេស។

ត្រាវិញអាទិភាពជំរុញថ្មីការទាញយកវិនិយោគចូលទៅក្នុងបណ្តាវិស័យដូចជា៖រោងចក្រកែច្នៃជលផល តំបន់វត្ថុធាតុដើម និងរោងចក្រកែច្នៃកសិផល ធ្វើអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធបណ្តាតំបន់ ម្តុំឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសតំបន់ទីក្រុង-សេវា-ឧស្សាហកម្ម ឃ្លាំងស្តូកលើកលែងពន្ធនាំចូលពីក្រៅប្រទេស តំបន់ឥតពន្ធគយ វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងសេវាកំពង់ផែ វិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ កសិកម្មសរីរាង្គ កសិកម្មជីវបរិស្ថាន វិស័យភោគជនីយដ្ឋាន សណ្ឋាគារ ទេសចរណ៍ជីវបរិស្ថាន ទេសចរណ៍សមុទ្រ ទេសចរណ៍ផ្លូវចិត្ត។

ស្ថិតក្នុងពិធីចុះហត្ថលេខាអនុស្សរណៈយោគយល់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វីនធៀង បានចុះអនុស្សរណៈយោគយល់ជាមួយនឹង ១១ ម្ចាស់វិនិយោគដូចជា៖ក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍន៍និងវិនិយោគដាយទ្រឿង៖ គម្រោងការហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសតំបន់ឧស្សាហកម្មង៉ូវឡាក។

ក្រុមហ៊ុនភាគហ៊ុនជលជាតិវៀតអ៊ុក៖ គម្រោងការតំបន់ប្រកបចិញ្ចឹមបង្កងទឹកភ្លាវដោយអនុវត្តបច្ចេកវិទ្យាខ្ពស់នៅទីផ្សាររួមខេត្តយ្វៀងហាយ និងតំបន់ប្រកបផលិតពូជបង្កងទឹកភ្លាវបច្ចេកវិទ្យាខ្ពស់។

ក្រុមហ៊ុនភាគហ៊ុនជលផលធុងធ្វឹង-ត្រាវិញ៖ គម្រោងការរោងចក្រកែច្នៃជលផលនីហរណថុងធ្វឹងត្រាវិញ។

ក្រុមហ៊ុនចំកាត់ពាណិជ្ជកម្មសេវានីហរ័ណ អាហរ័ណ Seafood Mekong ៖ គម្រោងការរោងចក្រកែច្នៃបណ្តាប្រភេទផ្លែឈើប្រអប់។

 ក្រុមហ៊ុនភាគហ៊ុនវិនិយោគអភិវឌ្ឍន៍សំណង់ពាណិជ្ជកម្មនីហរ័ណ អាហរ័ណមិញអាញ់៖គម្រោងការមជ្ឈមណ្ឌល់ទេសចរណ៍ជីវបរិស្ថានសមុទ្រណុងទ្រឿង ២២/១២។

ក្រុមហ៊ុនភាគហ៊ុនហ្វាងថាញ់ញ៉ាទ្រាង៖ គ្រោងការសណ្ឋាគារផ្កាយ ៥។

 ក្រុមហ៊ុនចំកាត់ Green Powers ៖ គម្រោងការកសាងតំបន់កែច្នៃក្រោយពីប្រមូលផលផ្លែឈើ។

ក្រុមហ៊ុនចំកាត់ពាណិជ្ជកម្ម-សេវា-ទេសចរណ៍ហ្វាងតឹង៖ គម្រោងការកសាងឃ្លាំងត្រជាក់ប្រាជ្ញា។

 ក្រុមហ៊ុនចំកាត់ Junius International៖ គម្រោងការកសិដ្ឋានប្រាជ្ញា។

 ក្រុមហ៊ុនភាគហ៊ុន Orlar វៀតណាម៖ គម្រោងការសហប្រតិបត្តិការ ចងសម្ព័ន្ធផលិត និងលក់ផ្លែត្រសក់ស្រូវដោយប្រប្រាស់បច្ចេកវិទ្យាប្រពលវប្បកម្មតាមទិសបញ្ឈរត្រង់។

ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចអឺរុប៖ ចុះកិច្ចកោះហៅម្ចាស់វិនិយោគក្នុង និងក្រៅប្រទេសចូលមកត្រាវិញស្វែងយល់ ស្រាវជ្រាវសំណើស្នើវិនិយោគគម្រោងការលើបណ្តាវិស័យហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង logistics ឃ្លាំងត្រជាក់ និងម្ហូបអាហារពិសេសតំបន់។

ថ្លែងសុទ្ទរកថានៅពិធីចុះហត្ថលេខា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន កត់ត្រានិងផ្តាំផ្ញើវាចារ្យថ្លែងអំណរគុណដល់បណ្តាម្ចាស់វិនិយោគបានយកចិត្តទុកដាក់ បានលៃទុកពេលវេលាមានតម្លៃមកចុះហត្ថលេខាលើអនុស្សរណចងចាំ និងផ្សព្វផ្សាយវិនិយោគនៅខេត្តត្រាវិញ។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសង្កត់ធ្ងន់ នេះជាព្រឹត្តិការណ៍មានអត្ថន័យសំខាន់ ជាលក្ខណៈទាក់ទាញវិនិយោគ ពង្រីកសេដ្ឋកិច្ចសមុទ្ររបស់ខេត្តក្នុងអំឡុងពេលខាងមុខ។ ទន្ទឹមនឹងនោះ លោកង្វៀងហ្វិញធៀន សន្យាត្រាវិញនឹងបង្កលក្ខណៈដើម្បីគាំទ្របណ្តាម្ចាស់វិនិយោគ ផ្ទៀងស្តាប់ ចែករំលែកជាមួយម្ចាស់វិនិយោគដើម្បីដោះស្រាយការលំបាក ចែករំលែកការសាកល្បង។ ជោគជ័យរបស់ម្ចាស់វិនិយោគនឹងជាការជោគជ័យរបស់ខេត្តត្រាវិញ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291827