អចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តត្រាវិញ ទទួលនិងធ្វើការជាមួយគណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាម
កាលពីរសៀលថ្ងៃទី១៦ ឧសភា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អាស្រ័យដោយលោក ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភា អង្គភាពខេត្តត្រាវិញ បណ្តាអនុលេខាបក្សខេត្ត ថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ ព្រមទាំងបណ្តាស្ថាប័ន គណៈ ផ្នែកខេត្តបានទទួលស្វាគមក្រុមប្រតិភូនៃគណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមអាស្រ័យដោយព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត អនុប្រធានក្រុមប្រឹក្សាភិបាល ប្រធានគណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្តធ្វើជាប្រធានក្រុម។

ជំនួសមុខគណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត បានផ្តល់ជូនព័ត៌មានលេចធ្លោមួយចំនួនក្នុងការងារព្រះពុទ្ធសាសនារបស់ខេត្តយើងនារយៈកាលកន្លងទៅ។ ពិសេសគឺចាត់តាំងសម្រេចបានជោគជ័យមហាសន្និបាតតំណាងព្រះពុទ្ធសាសនាខេត្តត្រាវិញ លើកទី៧ អាណត្តិកាល ២០២២-២០២៧ បានប្រព្រឹត្តឡើងក្នុងរយៈពេល២ថ្ងៃ ទី៨ និងទី៩ ខែមេសា ឆ្នាំ២០២២។ ឆ្លងតាមនោះ ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ព្រមទាំងបណ្តាមន្ទីរ ផ្នែក ស្ថាប័នខេត្តមានជាប់ទាក់ទងបានបង្ករាល់លក្ខណៈងាយស្រួលដើម្បីព្រះពុទ្ធសាសនាខេត្តចាត់តាំងសម្រេចបានជោគជ័យមហាសន្និបាត។ ព្រះឧបជ្ឈាយ៍ ថាច់សុខសាសន្ត បានឲ្យដឹង គណៈអភិបាលសមាគមព្រះពុទ្ធសាសនាខេត្តត្រាវិញ អាណត្តិកាលថ្មីបន្តទទួលនិងពង្រីកបណ្តាលទ្ធផលសម្រេចបាន ជម្នះរាល់ការលំបាក ភាពនៅមានកំណត់ដើម្បីណែនាំព្រះសង្ឃ ប្រជាពុទ្ធបរិស័ទបួសសិក្សារៀនសូត្រទៅតាមធម៌អាថ៌  វិន័យ និងប្រតិបត្តិល្អគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ បញ្ចេញកម្លាំងកសាងមាតុភូមិត្រាវិញឲ្យកាន់តែបានសម្បូរណ៍ ស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។

ជំនួសមុខគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ព្រមទាំងបណ្តាស្ថាប័ន គណៈ ផ្នែកខេត្តត្រាវិញ លេខាបក្សខេត្ត ង៉ូជីកឿង បានផ្តាំផ្ញើវាចាអបអរសាទរគណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្តត្រាវិញបានចាត់តាំងសម្រេចជោគជ័យមហាសន្និបាតតំណាងព្រះពុទ្ធសាសនាខេត្តត្រាវិញ អាណត្តិកាលទី៧។ លោក ង៉ូជីកឿង មានគោលបំណងជាមួយទិសស្លោកបានដាក់ចេញនៅមហាសន្និបាតនោះគឺ វិន័យ-ទទួលខុសត្រូវ-សាមគ្គី-អភិវឌ្ឍន៍ គណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ អាណត្តិកាលទី៧ នឹងបន្តទទួលយក ពង្រីកបណ្តាសមិទ្ធិផលសម្រេចបាន រួមដៃជាមួយបក្ខភាគ រដ្ឋអំណាចគិតគូរដល់ជីវភាពរបស់ប្រជាជនឲ្យកាន់តែបានល្អជាង បញ្ចេញកម្លាំងកសាងមាតុភូមិត្រាវិញឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291810