អគ្គកុងស៊ុលអូស្រ្តាលីប្រចាំនៅទីក្រុងហូជីមិញសំដែងការគូរសមថ្នាក់ដឹកនាំខេត្តត្រាវិញ
កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា លោកឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានទទួលបដិសណ្ឋារកិច្ចលោកស្រ្តី Serah Hopper អគ្គកុងស៊ុលអូស្រ្តាលីប្រចាំនៅទីក្រុងហូជីមិញមកទស្សនា សំដែងការគួរសមថ្នាក់ដឹកនាំខេត្ត។

នៅពេលទទួល ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង សំដែងនូវទឹកចិត្តសប្បាយរីករាយគណៈបានទទួលលោកស្រ្តី Serah Hopper  មកទស្សនាខេត្តត្រាវិញ។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានផ្តល់ជូនព័ត៌មានសង្ខេបស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្តត្រាវិញនារយៈកាលកន្លងទៅ ផ្តល់ជូនព័ត៌មានជាក់ស្តែងស្តីពីស្ថានភាពទាក់ទាញវិនិយោគរបស់ខេត្តត្រាវិញទទួលបានលទ្ធផលល្អជាច្រើន។ ត្រាវិញកំពុងស្ថិតនៅក្នុងដំណើរការសម្របសម្រួលទៅនឹងការប្រែប្រួលអាកាសធាតុ។ អនុវត្តកិច្ចសន្យា កម្មវិធីមួយចំនួនពីអាកាសធាតុប្រែប្រួលអាស្រ័យដោយប្រទេសមួយចំនួនគាំទ្រប្រកបដោយប្រសិទ្ធភាព។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសង្ឃឹមថាដោយឆ្លងតាមរយៈលោកស្រី Serah Hopper  ខេត្តនឹងមានឱកាសខិតជិតនឹងបណ្តាម្ចាស់វិនិយោគដើម្បីជួបជុំនិងដោះដូរកិច្ចសហប្រតិបត្តិការនារយៈពេលខាងមុខ។

លោកស្រ្តី Serah Hopper អគ្គកុងស៊ុលអូស្រ្តាលីប្រចាំនៅទីក្រុងហូជីមិញថ្លែងអំណរគុណចំពោះការទទួលស្វាគម និងដោះដូរដោយស្មោះត្រង់របស់ថ្នាក់ដឹកនាំខេត្តត្រាវិញ លោកស្រីវាយតម្លៃខ្ពស់សក្តានុពល ភាពមានប្រៀបរបស់ខេត្តហើយបានឲ្យដឹង នៅលើមុខដំណែងរបស់ខ្លួន លោកស្រ្តីនឹងខិតខំជំរុញសកម្មភាពវិនិយោគ សហប្រតិបត្តិការលើគ្រប់វិស័យរវាងអូស្ត្រាលីនិងវៀតណាម ក៏ដូចជាបណ្តាមូលដ្ឋានរបស់ប្រទេសអូស្រ្តាលីជាមួយខេត្តត្រាវិញ។ លោកស្ត្រីសំដែងពីការទំនុកទុកចិត្ត ភាពទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ យូរអង្វែងនិងនិរន្តរភាព៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291826