ពង្រីកដៃគូចីរភាពរវាងវៀតណាមនិងកាណាដាក្នុងការបណ្តុះបណ្តាលនិងអប់រំវិជ្ជាជីវៈ
កាលពីថ្ងៃទី ២០ ខែមីនា ស្ថិតនៅសាកលមហាវិទ្យាល័យត្រាវិញប្រព្រឹត្តឡើងសិក្ខាសាលាស្តីពីការពង្រីកដៃគូចីរភាពរវាងវៀតណាម និងកាណាដាលើវិស័យបណ្តុះបណ្តាល និងអប់រំវិជ្ជាជីវៈ។

សិក្ខាសាលានេះអាស្រ័យដោយក្រុមប្រឹក្សាអប់រំអន្តរជាតិរបស់ខេត្ត British Columbia (BCCIE), សមាគមវិទ្យាស្ថានកាណាដា (CiCan) សាលាអនុមហាវិទ្យាល័យសហគមន៍កាណាដា (CiCan) មហាវិទ្យាល័យសហគមន៍ Nova Scotia (NSCC) សមាគមអនុមហាវិទ្យាល័យសហគមន៍វៀតណាម (VACC) និងសាកលមហាវិទ្យាល័យសហការចាត់តាំង។

ចូលរួមសិក្ខាសាលានេះមានលោក Behzad Babakhani អគ្គកុងស៊ុលកាណាដាប្រចាំទីក្រុងហូជីមិញ; លោក Brian Allemekinders ទីប្រឹក្សាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ស្ថានទូតកាណាដាប្រចាំនៅវៀតណាម; លោកឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ; លោកផាមវ៉ូវក្វឹកប៊ិញ អគ្គនាយករងនៃនាយកដ្ឋានអប់រំវិជ្ជាជីវៈ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច; តំណាងស្ថាប័នអប់រំវិជ្ជាជីវៈនៅវៀតណាម និងកាណាដា។ល។

នេះគឺជាព្រឹត្តិការណ៍មួយដែលបង្ហាញពីភាពជោគជ័យនៃគំរូអនុមហាវិទ្យាល័យសហគមន៍កាណាដានៅវៀតណាម; ពង្រឹងភាពជាដៃគូរវាងវិទ្យាស្ថាន សាលារៀននៅប្រទេសកាណាដា និងសមាជិក VACC ក៏ដូចជាគ្រឹះស្ថានអប់រំមហាវិទ្យាល័យវៀតណាម។ ទន្ទឹមនឹងនោះ ឆ្ពោះដល់អបអរសាទររំលឹកខួបអនុស្សាវិរីយ៍លើកទី៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកាណាដា។

សិក្ខាសាលាក៏ជាឱកាសមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីនានាក្នុងវិស័យអប់រំវិជ្ជាជីវៈ និងការអភិវឌ្ឍន៍ទីផ្សារការងារក៏ដូចជាបណ្តាកម្មវិធីផ្លាស់ប្តូរនិស្សិតដែលមានសក្តានុពលផងដែរ។

ថ្លែងយោបល់ក្នុងសិក្ខាសាលានេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកាណាដាដែលបានជួយឧបត្ថម្ភខេត្តត្រាវិញក្នុងការអភិវឌ្ឍន៍សាកលវិទ្យាល័យត្រាវិញពីគំរូនៃគម្រោងអនុមហាវិទ្យាល័យសហគមន៍វៀតណាម-កាណាដា។ គិតមកដល់ពេលនេះ អាចនិយាយបានថា សាកលវិទ្យាល័យត្រាវិញគឺជាសាលាដ៏មានឥទ្ធិពល រួមចំណែកយ៉ាងសំខាន់ក្នុងការលើកកំពស់ប្រជាបញ្ញា និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់ខេត្តត្រាវិញក៏ដូចជាក្នុងតំបន់និងទូទាំងប្រទេស។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសង្ឃឹមថា សិក្ខាសាលាលើកនេះនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ នឹងបង្កលក្ខណៈល្អសម្រាប់គ្រូបង្រៀន និងនិស្សិតក្នុងការផ្លាស់ប្តូរ ចែករំលែកនិងរៀនសូត្រពីគ្នាទៅវិញទៅមក ឆ្ពោះទៅដល់សកម្មភាពជាក់ស្តែង ដើម្បីអបអរសាទរខួបលើកទី៥០ឆ្នាំនៃភាពទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោក Behzad Babakhani អគ្គកុងស៊ុលកាណាដាប្រចាំទីក្រុងហូជីមិញ ក៏បានអះអាងដែរថា កាណាដានិងវៀតណាមនិយាយរួម ដោយឡែកគឺខេត្តត្រាវិញមានភាពទំនាក់ទំនងសហប្រតិបត្តិការយូរអង្វែង មិនត្រឹមតែក្នុងវិស័យវិនិយោគ និងពាណិជ្ជកម្មប៉ុណ្ណោះទេ នៅថែមទាំងក្នុងវិស័យអប់រំនិងបណ្តុះបណ្តាលផងដែរ។ លោកបានថ្លែងអំណរគុណនិងជឿជាក់ថាវត្តមានរបស់តំណាងនៅក្នុងសិក្ខាសាលាលើកនេះបានរួមចំណែកដល់ភាពទំនាក់ទំនងអប់រំនៃប្រទេសទាំងពីរ។

កម្មវិធីសិក្ខាសាលាបានប្រព្រឹត្តឡើងក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២០ និង ២១ ខែមីនា រួមមានវគ្គពិភាក្សាទូទៅចំនួន៤; មួយ workshop ជាមួយនឹងការពិភាក្សាជាច្រើនស្តីជុំវិញប្រធានបទ៖ ការផ្លាស់ប្តូរឌីជីថលក្នុងការបង្រៀននិងរៀន។ ការផ្លាស់ប្តូរនិស្សិតនិងការជម្រើសនិស្សិត, ពង្រីកភាពជាដៃគូអន្តរជាតិប្រកបដោយចីរភាពភាព; ផ្សាភ្ជាប់នឹងបណ្តាគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិក្នុងវិស័យអប់រំនិងពង្រីកភាពជាដៃគូក្នុងការអប់រំវិជ្ជាជីវៈ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291764