សន្និបាតនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលជួបជុំម្ចាស់វិនិយោគបរទេស
កាលពីថ្ងៃទី ២២ ខែមេសា នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ ធ្វើជាអធិបតីអង្គសន្និបាតផ្ទាល់មុខរួមបញ្ចូលជាមួយការផ្សាយបន្តផ្ទាល់ជួបជុំម្ចាស់វិនិយោគបរទេស។ អញ្ជើញចូលរួមនៅមានឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ឡេមិញខៃ ត្រឹងឡឺវក្វាង, រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ ង្វៀងជីយុង និងតំណាងក្រសួង ផ្នែកមជ្ឈិម និងមណ្ឌលបន្តផ្ទាល់ចំនួន៦៣ នៅតាមមូលដ្ឋាន និងមណ្ឌលបន្តផ្ទាល់អាជីវកម្មមានទុនវិនិយោគពីបរទេសនៅវៀតណាមប្រមាណ៣៧កន្លែង ។ 

នៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញ មានលោក ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក ង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងតំណាងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន និងរួមបញ្ចូលអាជីវកម្មនៅខេត្តត្រាវិញ។

ថ្លែងយោបល់បើកសន្និបាត នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ បានបញ្ជាក់ បក្សនិងរដ្ឋវៀតណាមជានិច្ចកាលតែងយកចិត្តទុកដាក់ពិសេសនិងកំណត់ច្បាស់ថា តំបន់សេដ្ឋកិច្ចមានទុនវិនិយោគពីបរទេស(តំបន់FDI) គឺជាសមភាគដ៏សំខាន់នៃខឿនសេដ្ឋកិច្ចវៀតណាម បានលើកទឹកចិត្ត បង្កលក្ខណៈអភិវឌ្ឍន៍យូរអង្វែង សហប្រតិបត្តិការនិងប្រកួតប្រជែងប្រកបដោយភាពស្អាតស្អំ សមភាពជាមួយនឹងតំបន់សេដ្ឋកិច្ចដទៃទៀត។ សន្និបាតលើកនេះគឺជាឱកាសដើម្បីបណ្តាក្រសួង មូលដ្ឋាននិងតំណាងផ្លាស់ប្តូរ ពិភាក្សា វាយតម្លៃរាល់ការជួបលំបាក ជាប់ជំពាក់ ឱកាស ភាពងាយស្រួល ផ្តើមពីនោះដាក់ចេញភារកិច្ច ដំណោះស្រាយជាក់ស្តែងដើម្បីជំរុញយ៉ាងខ្លាំងក្លា និងលើកកម្ពស់ប្រសិទ្ធភាពវិនិយោគពីបរទេសចូលមកវៀតណាមក្នុងរយៈពេលខាងមុខ។

នៅអង្គសន្នបាតលោក ង្វៀងជីយុង រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគបានឲ្យដឹង ក្នុង៣ខែដើមឆ្នាំ២០២៣ វៀតណាមនៅតែរក្សាបានសម្ទុះអភិវឌ្ឍន៍ សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន មូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង តុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ចត្រូវបានធានា។ ទីផ្សាររូបិយប័ណ្ណមានស្ថេរភាពជាមូលដ្ឋាន អត្រាប្តូរប្រាក់ត្រូវបានគ្រប់គ្រងដោយភាពបត់បែន ស្របតាមចលនាទីផ្សារ។ អត្រាការប្រាក់ក្នុងកម្រិតសមហេតុផល ទាំងជួយគ្រប់គ្រងអតិផរណា និងបំពេញតម្រូវការឥណទាននៃខឿនសេដ្ឋកិច្ច។

យោងតាមនោះ សមតុល្យពាណិជ្ជកម្មនាំចេញសម្រេចបាន៤.០៧ពាន់លានដុល្លារ ដើមទុនវិនិយោគសង្គមទាំងមូលក្នុងត្រីមាសទី១ កើនឡើង៣,៧% ប្រៀបជាមួយដំណាក់កាលនេះឆ្នាំមុន ដើមទុន FDI អនុវត្តសម្រេចបាន៤,៣ពាន់លានដុល្លារ។ កំណើនត្រីមាសទី១ ប៉ាន់ស្មានសម្រេចបាន៣,៣២% ប្រៀបជាមួយដំណាក់កាលនេះឆ្នាំមុន វិស័យទេសចរណ៍បានងើបឡើងវិញវិជ្ជមាន ភ្ញៀវអន្តជាតិ៣ខែដើមឆ្នាំសម្រេចជិត២,៧លានលើកនាក់ កើន២៩,៧ដង ប្រៀបជាមួយដំណាក់កាលនេះឆ្នាំមុន។

ជាពិសេសឆ្នាំ២០២៣ គឺជាឆ្នាំដ៏សំខាន់សម្រាប់វៀតណាម នេះគឺជាឆ្នាំស្ថិតនៅក្នុងផែនការមានរយៈពេលមធ្យមឆ្នាំ ២០២១-២០២៥ ដើម្បីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ និងអនុវត្តគោលដៅផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម៥ ឆ្នាំ ២០២១-២០២៥។ ប្រសិនបើឆ្នាំ ២០២១-២០២២ គឺជាដំណាក់កាលបង្កបុព្វបទ ក្នុងឆ្នាំ២០២៣ គឺជាពេលវេលាដើម្បី "ពន្លឿន"។ គោលដៅគឺនៅឆ្នាំ ២០២៥ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានឧស្សាហកម្មទៅតាមទិសដៅទំនើប លើសពីកម្រិតចំណូលមធ្យមទាប។ ឆ្លងតាមនោះ បង្កើតភាពទម្លុះទម្លាយសម្រាប់ ៥ឆ្នាំ ខាងមុខ (២០២៥-២០៣០) ជាមួយនឹងគោលដៅក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប ចំណូលមធ្យមកម្រិតខ្ពស់។ ខិតខំដល់ឆ្នាំ ២០៤៥ បានក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់។

ដើម្បីសម្រេចបាននូវគោលដៅខាងលើ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគបានស្នើថា មិនត្រឹមតែរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងបណ្តាអាជីវកម្មត្រូវចាត់វិធានការឱ្យបានឆាប់ និងពីចម្ងាយ ដើម្បីជំនះនូវបញ្ហាប្រឈមនានា ម្ចាស់ការសម្របសម្រួល ឆ្លៀតឱកាស អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នាំមកនូវតម្លៃថ្មី។

ក្រៅពីនោះ សន្និបាតក៏បានផ្តល់ពេលវេលាសម្រាប់សមាគមអាជីវកម្មបរទេសនៅវៀតណាម អង្គការ សម្ព័ន្ធភាពនិងតំបន់នានាដើម្បីចែករំលែក និងវាយតម្លៃផលប៉ះពាល់នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងក្នុងប្រទេសដល់សកម្មភាពវិនិយោគ ផលិតកម្ម និងអាជីវកម្មរបស់សហគ្រាស; កំណត់ឱកាស បញ្ហាប្រឈម និងការលំបាក ដើម្បីមានដំណោះស្រាយ និងគោលនយោបាយម្ចាស់ការសម្របសម្រួលដើម្បីដកចេញនូវឧបសគ្គ និងទាន់ពេលចាប់យកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគក្នុងស្ថានភាពថ្មី។

ថ្លែងសន្និដ្ឋានអង្គសន្និបាត នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ វាយតម្លៃខ្ពស់ និងឯកភាពជាមួយមតិ និងសំណើ ស៊ីជម្រៅរបស់បណ្តាម្ចាស់វិនិយោគ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានស្នើខ្លឹមសារមួយចំនួនសម្រាប់សហគមន៍អាជីវកម្ម និងបណ្តាក្រសួង និងមូលដ្ឋាន ដើម្បីអនុវត្តនាពេលខាងមុខ៖ ទាក់ទងនឹងសហគមន៍អាជីវកម្ម ម្ចាស់វិនិយោគ ចាំបាច់ត្រូវបង្កើតយុទ្ធសាស្រ្តអាជីវកម្មរយៈពេលវែង និរន្តរភាព និងជិតស្និទ្ធបរិស្ថាន។ អនុវត្តល្អគោលនយោបាយ និងរបបសម្រាប់និយោជិត និងរួមដំណើរជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ម្ចាស់ការផ្លាស់ថ្មីគំរូផលិតកម្ម អាជីវកម្ម រៀបចំរចនាសម្ព័ន្ធសហគ្រាសឡើងវិញក្នុងទំនាក់ទំនងជាមួយការអភិវឌ្ឍន៍ស្របតាមសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចរាងជារង្វង់ និងការច្នៃប្រឌិតឥតឈប់ឈរ ការកសាង និងលើកកម្ពស់ពាណិជ្ជសញ្ញា។

ចំពោះក្រសួង ស្ថាប័ន និងមូលដ្ឋាន ត្រូវយកចិត្តទុកដាក់អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ណែនាំ មាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ។ បន្តវាយតម្លៃសភាពការណ៍ស្ថានភាព ពិនិត្យឡើងវិញ និងមានដំណោះស្រាយកែលម្អបរិយាកាសវិនិយោគអាជីវកម្ម និងបង្កលក្ខណៈងាយស្រួល និងកាត់បន្ថយការចំណាយសម្រាប់សហគ្រាស។ ការពង្រឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ កសាង និងសុក្រឹត្យយន្តការ បណ្តុះបណ្តាលធនធានមនុស្ស។ល។ ផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព ព្រមៗគ្នាបណ្តាគោលនយោបាយគាំទ្រដល់ការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291756