សិក្ខាសាលាតំបន់ស្តីពីពង្រីកសេដ្ឋកិច្ច ផ្សាភ្ជាប់ជាមួយការការពារបរិស្ថាន និងឧទ្ទេសនាមសន្ទស្សន៍បៃតងថ្នាក់ខេត្ត
កាលពីព្រឹកថ្ងៃទី៩ ខែឧសភា សហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ រៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពីការពង្រីកសេដ្ឋកិច្ចផ្សាភ្ជាប់នឹងការការពារបរិស្ថាន និងឧទ្ទេសនាមសន្ទស្សន៍បៃតងថ្នាក់ខេត្ត(PGI)។

អញ្ជើញចូលរួមមានសមមិត្ត ឡេវ៉ាំនហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ដៅអាញ់ត្វឹង សមាជិកគណៈអចិន្ត្រៃយ៍ អគ្គលេខាធិការរង VCCI នាយកគម្រោងការ PCI, សមមិត្ត ង្វៀងភឿងឡាម នាយក VCCI កឹងធើ ព្រមទាំងតំណាងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នផ្នែកខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនបណ្តាខេត្តនៅតំបន់វាលទំនាបទន្លេគឺវឡុង។

ថ្លែងយោបល់បើកសិក្ខាសាលា សមមិត្ត ដៅអាញ់ត្វឹង សមាជិកគណៈអចិន្ត្រៃយ៍ អគ្គលេខាធិការរង VCCI នាយកគម្រោងការ PCI បានឲ្យដឹង៖ កាលពីថ្ងៃទី១១ ខេមេសា ឆ្នាំ២០២៣ ស្ថិតនៅរដ្ឋធានីហាណូយ VCCI ជាលើកតំបូងបានប្រកាសសន្ទស្សបៃតង។ ត្រាវិញបានកំណត់ត្រាជាខេត្តមួយក្នុងណោមខេត្ត ទីក្រុងទាំង៣ ក្នុងទូទាំងប្រទេសដែលមានសន្ទស្សន៍បៃតង។ ទន្ទឹមនឹងនោះ សង្កត់ធ្ងន់ថា ការវាយតម្លៃសន្ទស្សន៍បៃតងតាមសន្ទស្សន៍សមាសភាគទាំង៤ គឺជាឧបករណ៍គោលនយោបាយមួយដ៏មានសារៈប្រយោជន៍ ដែលអាចបំពេញបន្ថែមសន្ទស្សន៍ប្រកួតប្រជែងថ្នាក់ខេត្ត ដើម្បីជំរុញការកែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្មប្រកបដោយភាពស្និទ្ធស្នាលជាមួយបរិស្ថាន ធានាអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅវៀតណាមនាពេលខាងមុខ។

ថ្លែងយោបល់នៅសិក្ខាសាលា សមមិត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ផ្តល់ជូនព័ត៌មានពីសេដ្ឋកិច្ច-សង្គមរបស់ខេត្តត្រាវិញ និងផ្តាំផ្ញើវាចាថ្លែងអំណរគុណដល់ VCCF, ថ្នាក់ដឹកនាំស្ថាប័នអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក(USAID) បានចាត់តាំងសិក្ខាសាលាដើម្បីឧទ្ទេសនាមសន្ទស្សន៍បៃតងថ្នាក់ខេត្តដល់បណ្តាខេត្តបានក្តាប់ច្បាស់លាស់ ពេញលេញជាង និងកម្មវិធី ផែនការជាក់ស្តែងដើម្បីអភិវឌ្ឍន៍នារយៈពេលខាងមុខ។ លោកសង្ឈឹមថា នឹងបន្តទទួលបានការគាំទ្រពី VCCI នៃបណ្តាខេត្ត ក្រុងជាមិត្ត និងការគាំទ្រ ការចែករំលែក និងការរួមដំណើររបស់សហគមន៍អាជីវកម្ម រួមចំណែកដល់ភាពជោគជ័យនៃដំណើរឆ្ពោះទៅរកភាពប្រកួតប្រជែង និងការផ្លាស់ប្តូរបៃតងនៃខឿនសេដ្ឋកិច្ចជួយខេត្តត្រាវិញរក្សាល្បឿនជាមួយនឹងខេត្តដទៃទៀតក្នុងតំបន់ និងទូទាំងប្រទេស។

នៅសិក្ខាសាលា លោកផាមង៉ុកថាច់ អនុប្រធាននាយកដ្ឋានក្នែកច្បាប់នៃ VCCI បានឧទ្ទេសនាមពីបរិបទ វិធីសាស្រ្តសាងសង់ និងលទ្ធផលដំបូងមួយចំនួននៃការអភិវឌ្ឍន៍សន្ទស្សន៍បៃតងខេត្តឆ្នាំ ២០២២។ ក្រៅពីនោះ ផ្តល់ជូននូវមធ្យោបាយមួយចំនួនដើម្បីលើកកម្ពស់ការបង្កើតបរិយាកាសអាជីវកម្មបៃតង និង អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពតាមរយៈ PGI ដូចជា៖ យោងទៅលើលទ្ធផលនៃសន្ទស្សន៍បៃតងថ្នាក់ខេត្តសម្រាប់ការកំណត់បឋមនៃចំណុចខ្លាំង និងចំណុចខ្សោយក្នុងតំបន់ ពិនិត្យឡើងវិញបណ្តាភាគកម្រិតវាយតម្លៃនៅក្នុងសន្ទស្សន៍សមាសភាគនីមួយៗ។ ផ្សព្វផ្សាយវិភាគលទ្ធផលនៃមូលដ្ឋានរៀងៗខ្លួន ធៀបនឹងមធ្យមភាគរួមរបស់ប្រទេសទាំងមូល ជាមួយនឹងលទ្ធផលល្អបំផុតនៃមូលដ្ឋានមួយចំនួន។ រៀបចំការអនុវត្តជាមួយអង្គភាពពាក់ព័ន្ធនីមួយៗ អនុវត្តការត្រួតពិនិត្យ និងវាយតម្លៃតាមកាលកំណត់ដោយជាក់ស្តែងបំផុត សាធារណៈ និងតម្លាភាព។

យោងតាមពិន្ទុ PGI ឆ្នាំ២០២២ នៃតំបន់វាលទំនាបទន្លេគឺវឡុង ត្រាវិញមានពិន្ទុ PGI ខ្ពស់បំផុត ១៧,៦៧ពិន្ទុ និងឈរជួរមុខបណ្តាខេត្តតំបន់វាលទំនាបទន្លេគឺវឡុងអំពីសន្ទស្សសមាសភាគកាត់បន្ថយការបំពុលបរិស្ថាន និងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុដែលមាន៦,៤១ពិន្ទុ។

នៅសិក្ខាសាលា តំណាងគ្រប់រូបបានដំណើរការពិភាគ្សា ផ្លាស់ប្តូរអំពីការបង្កើតបរិយាកាសវិនិយោគអាជីវកម្មប្រកបដោយភាពស្និទ្ធស្នាលជាមួយបរិស្ថាន ការស្តាប់មតិយោបល់បន្ថែមពីអាជីវកម្ម បណ្តាសមាគមអាជីវកម្មមូលដ្ឋាន ដើម្បីដោះស្រាយការលំបាក ជាប់ជំពាក់ និងដាក់ចេញដំណោះស្រាយដើម្បីអនុវត្ត ប្រកបដោយប្រសិទ្ធភាពសន្ទស្សន៍សមភាគចំនួន៤ក្នុងដំណាក់កាលខាងមុខ។

សន្និដ្ឋានសិក្ខាសាលា លោកដៅអាញ់ត្វឹង សមាជិកគណៈអចិន្ត្រៃយ៍ អគ្គលេខាធិការរង VCCI នាយកគម្រោងការ PCI ថ្លែងអំណរគុណខេត្តត្រាវិញបានគាំទ្រ VCCI និងជឿជាក់ថាខេត្តត្រាវិញនារយៈពេលខាងមុខនឹងទទួលជោគជ័យជាច្រើនក្នុងការងារពង្រីកសេដ្ឋកិច្ចតាមទិសដៅកាន់តែរឹងមាំ និងបៃតង។

ក្រៅពីនោះ លោកស្នើដល់បណ្តាខេត្ត ក្រុងនៅវៀតណាមត្រូវយកចិត្តទុកដាក់ជាងដល់ការពង្រីកសេដ្ឋកិច្ចផ្សាភ្ជាប់ជាមួយការការពារបរិស្ថានដើម្បីកសាងប្រព័ន្ធអេកុឡូស៊ីអាជីវកម្មជិតស្និទ្ធជាមួយបរិស្ថាន ជំរុញនូវគម្រោងបៃតងជាច្រើននិងជិតស្និទ្ធជាមួយបរិស្ថានជាង សង្ឈឹមថា សន្ទស្សបៃតងនឹងនាំមកនូវព័ត៌មានជាច្រើនដល់បណ្តាស្ថាប័នរដ្ឋ(បណ្តាក្រសួង និងខេត្តទីក្រុង) ប្រើប្រាស់ក្នុងប្រតិបត្តិការ គ្រប់គ្រងផ្នែករដ្ឋ ឲ្យម្ចាស់វិនិយោគយោងក្នុងការសម្រេចចិត្តវិនិយោគ បើកទូលាយអាជីវកម្ម គឺជាឧបករណ៍គោលនយោបាយដើម្បីជំរុញប្រតិបត្តិការ និងការផ្លាស់ប្តូររបស់បណ្តាមូលដ្ឋាននៅវៀតណាម៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291810