22/08/2023
សប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរភោជនាអាហារណាមបូ ភ្ជាប់ជាមួយពិធីបុណ្យអកអំបុក ឆ្នាំ២០២៣ នឹងប្រព្រឹត្តឡើងចាប់តាំងពីថ្ងៃទី២១ដល់ថ្ងៃទី២៧ខែវិច្ឆិកា
យោងតាមផែនការ សប្តាហ៍វប្បធម៌ ទេសចរណ៍-ភោជនាអាហារណាមបូ ភ្ជាប់ជាមួយពិធីបុណ្យអកអំបុក (សប្តាហ៍វប្បធម៌ ទេសចរណ៍) ឆ្នាំនេះ នឹងបានប្រារព្ធឡើងចាប់តាំងពីថ្ងៃទី២១ដល់ថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០២៣។ ដើម្បីត្រៀមបម្រុងឱ្យព្រឹត្តិការណ៍នេះ កាលពីរសៀលថ្ងៃទី ២២ ខែសីហា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញ បានបើកអង្គប្រជុំជាមួយថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន និងមូលដ្ឋាននានាក្នុងខេត្ត។
ទិដ្ឋភាពអង្គប្រជុំ
សប្តាហ៍វប្បធម៌ ទេសចរណ៍-ភោជនាអាហារណាមបូ ភ្ជាប់ជាមួយពិធីបុណ្យអកអំបុក ឆ្នាំ២០២៣ បានប្ររព្ធឡើងដោយទ្រង់ទ្រាយថ្នាក់ខេត្ត។
ប្រៀបជាមួយឆ្នាំកន្លងហើយ ក្នុងសប្តាហ៍វប្បធម៌ ទេសចរណ៍ឆ្នាំនេះនឹងមានសកម្មភាពថ្មីៗជាច្រើនដូចជា៖ សម្តែងបង្ហាញរបរធ្វើនំប្រពៃណីរបស់ជនរួមជាតិខ្មែរ ជនជាតិចាម។ កម្មវិធីអបអរសាទរទិវាបេតិកភណ្ឌវប្បធម៌វៀតណាម សម្តែងតុក្កតាទឹក ប្រឡងសម្លៀកបំពាក់ឈុតប្រពៃណីខ្មែរ។
ទន្ទឹមនឹងនោះ នៅទាំងមានបណ្តាសកម្មភាពសំខាន់ៗដូចជា៖ បរិយាកាសប្ហូបអាហារណាមបូ រៀបចំក្រុម famtrip ដើម្បីឧទ្ទេសនាមកន្លែងទេសចរណ៍ថ្មី ផ្សារណាត់ជំរុញពាណិជ្ជកម្ម ផ្សព្វផ្សាយផលិតផល OCOP។ តាំងបង្ហាញបណ្តាផលិតផលវប្បធម៌ពិសេសរបស់ជនរួមជាតិខ្មែរ ពិធីប្រណាំងទូក-ង រាត្រីបុណ្យអកអំបុក សំពះព្រះខែ។ល។
ឆ្នាំនេះ ទីកន្លែងសម្រាប់ចាត់តាំងពិធីនៅនឹងមជ្ឈមណ្ឌលវប្បធម៌ខេត្ត; ផ្សារណាត់ជំរុញពាណិជ្ជកម្ម-ផ្សព្វផ្សាយផលិតផល OCOP នឹងបានប្រារព្ធឡើងនៅទីលាននៃមជ្ឈមណ្ឌលសន្និបាតខេត្ត។ ក្រៅពីនោះបរិយាកាស ម្ហូបអាហារណាមបូ នឹងត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹហហ្វឺននិងប្រកួតប្រជែងកីឡាខេត្ត។ បណ្តាសកម្មភាពតាំងពិព័រណ៌ ប្រកួតប្រជែងកីឡា រាត្រីបុណ្យអកអំបុក។ល។ ត្រូវបានប្រារព្ធឡើងនៅនឹងមជ្ឈមណ្ឌលវប្បធម៌-ទេសចរណ៍រមណីយគូស្រះស្រីនិងសារមន្ទីរវប្បធម៌ជនជាតិខ្មែរ។
មានយោបល់នៅអង្គប្រជុំ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញ បានឯកភាពជាមួយសកម្មភាពសំខាន់ៗ ពេលវេលា ទីកន្លែងចាត់តាំងបានលើកឡើងក្នុងសេចក្តីព្រាងផែនការ។ ទន្ទឹមនឹងនោះស្នើមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍បន្តទទួលយកយោបល់រួមបំពេញនិងបង្ហើយផែនការ។
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញ ថ្លែងចង្អុលការអង្គប្រជុំ
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តក្រើនរំលឹកត្រូវដកបទពិសោធន៍នូវផ្នែកធ្វើមិនទាន់បានល្អកាលពីឆ្នាំកន្លង ពិសេសគឺផ្នែកភស្តុភា ធានាសណ្តាប់ធ្នាប់ចរាចរណ៍ អនាម័យបរិស្ថាន។ល។ គប្បីរៀបចំយ៉ាងម៉ត់ចត់លើគ្រប់វិស័យ ដើម្បីទុកឱ្យសប្តាហ៍វប្បធម៌ និង ទេសចរណ៍ឆ្នាំនេះប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ សុវត្ថិភាព ប្រិតសំចៃ បង្កើតចំណុចលេចធ្លោទាក់ទាញភ្ញៀវទេសចរ ផ្សព្វផ្សាយឲ្យកាន់តែល្អជាងនេះទៀតពីវប្បធម៌ ប្រជាជនត្រាវិញ៕
ភឿងអាន-មិញទ្រី