អនុវត្តយ៉ាងប្តូរផ្តាច់ ទទួលខុសត្រូវចំពោះភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមចាប់តាំងពីពេលនេះដល់ចុងឆ្នាំ

កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង រួមជាមួយនឹងបណ្តាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត៖ ឡេថាញ់បិញ ង្វៀងហ្វិញធៀន ង្វៀងទ្រុងហ្វាង ធ្វើអធិបតីបូកសរុបដំបូងស្ថានភាពសេដ្ឋកិច្ច-សង្គមខែសីហា និងផ្សព្វផ្សាយភារកិច្ចសំខាន់ៗសម្រាប់ខែកញ្ញា ឆ្នាំ២០២៣។

ទិដ្ឋភាពអង្គប្រជុំ

នៅអង្គប្រជុំតំណាងគ្រប់រូបបានផ្តុំកម្លាំងវាយតម្លៃលទ្ធផលអនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមខែសីហា និង៨ខែដើមឆ្នាំ ព្រមទាំងដាក់ចេញដំណោះស្រាយដើម្បីសម្រេចបណ្តាភាគកម្រិតបានដាក់ចេញក្នុងឆ្នាំ២០២៣។ ក្នុងនោះយកចិត្តទុកដាក់ដល់បណ្តាខ្លឹមសារដូចជា៖ ស្ថានភាពចំណូល ចំណាយថវិការដ្ឋក្នុង៨ខែដើមឆ្នាំ វឌ្ឍភាពអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី វឌ្ឍភាពដំណើរការ និងរំសាយទុនវិនិយោគសាធារណៈ ពន្លឿនដំណើរការផ្សព្វផ្សាយនីតិវិធីវិនិយោគ វឌ្ឍភាពរំដោះដីធា វឌ្ឍភាពសាងសង់ ធានាសម្រេចផែនការវិនិយោគសាធារណៈឆ្នាំ២០២៣។

យោងតាមនោះ ចំណូលថវិកាសរុបក្នុងខែប៉ាន់ប្រមាណសម្រេចបាន ៦៧០ ពាន់លានដុង ភាគលាភត្រួត ៨ ខែប្រមូលបាន ១១.៥៥៣ ពាន់លានដុង សម្រេចបាន ៨៩,៦៦% នៃការប៉ាន់ប្រមាណ កើន ២៦,៨៥% ប្រៀបនឹងរយៈពេលដូចគ្នា។ ចំណាយថវិកាចំនួន ៧៤៨ ពាន់លានដុង ភាគលាភត្រួត៨ខែចំណាយចំនួន ៥.៤៦២ ពាន់លានដុង សម្រេចបាន៤៦,៣៤% នៃការប៉ាន់ប្រមាណ កើនឡើង ៩,១១% ប្រៀបនឹងរយៈពេលដូចគ្នា។

សរុបផ្ទៃដីស្រូវបានសាបព្រោះសម្រេចបាន ១៤០.៣៣៨ហិកតា សម្រេចបាន៧៣,៨៩%ផែនការ ខ្ពស់ជាងដំណាក់កាលតែមួយ៣,៩២% ប្រមូលផលបាន ៧៨.៧១៧ហិកតា ស្មើនឹង៥៦,០៩%នៃផ្ទៃដីបានសាបព្រោះ បរិមាណផលសម្រេចបាន ៤៦៥.២៨២តោន ទិន្នផលមធ្យម៥,៩១តោន/ហិកតា។

តម្លៃផលិតកម្មឧស្សាហកម្មត្រូវបានប៉ាន់ប្រមាណសម្រេចបាន ៣.៨០៩ ពាន់លានដុង ភាគលាភត្រួត៨ខែសម្រេចបាន ២៣.៩៩១ពាន់លានដុង សម្រេចបាន៧០.៨៥% នៃផែនការ កើនឡើង ១៥,៦៧% ធៀបនឹងរយៈពេលដូចគ្នា។

ការលក់រាយសរុបនៃទំនិញ និងសេវាកម្មក្នុងខែត្រូវបានប៉ាន់ប្រមាណសម្រេចបាន .៧៣៣ពាន់លានដុង ភាគលាភត្រួតខែសម្រេចបាន ៣៧.១៣៥ ពាន់លានដុង សម្រេចបាន៧០,៧៨%ធៀបជាមួយផែនការ កើនឡើង ២២,៩៨% ធៀបនឹងរយៈពេលដូចគ្នា។

លោកហ្វីញថាញ់ងីអនុប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវថ្លែងយោបល់នៅអង្គប្រជុំ

អំពីការកសាងជនបទថ្មី បន្តជួយឧបត្ថម្ភកសាង សម្រេចបណ្តាលក្ខឋានជនបទថ្មីនៅស្រុកថ្កូវ យោងតាមលទ្ធផលនៃការវាយតម្លៃដោយខ្លួនឯងរបស់ស្រុកមានលក្ខឋានចំនួន២ទៀតសម្រេចបាន គិតមកដល់ពេលនេះសម្រេចបាន/លក្ខឋាន។ គិតមកដល់ពេលនេះ ខេត្តមានឃុំចំនួ១០០% សម្រេចបានស្តង់ដារជនបទថ្មី ឃុំចំនួន៣៨ សម្រេចបានស្តង់ដារជនបទថ្មីជឿនលឿន និង ឃុំចំនួនសម្រេចស្តង់ដារជនបទថ្មីខ្នាតគំរូ។

សរុបផែនការទុនវិនិយោគសាធារណៈឆ្នាំ២០២៣គឺ ៤.៧៦០ពាន់លានដុង គិតដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ រំសាយទុនបាន ២.០០៦ពាន់លានដុង សម្រេចបាន ៤២,២%ផែនការ (ក្នុងរយៈពេលដូចគ្នា រំសាយទុនសម្រេចបាន ៣៩,៣% នៃផែនការ) ចំពោះបណ្តាគម្រោងការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធស្ថិតក្នុងកម្មវិធីស្តារសេដ្ឋកិច្ចឡើងវិញ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានបែងចែកដើមទុនសម្រាប់គម្រោងការទាំង៤គឺ ៣៦៦ពាន់លានដុង គិតមកដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ រំសាយទុនបាន ១៣៦,៧៣៧ពាន់លានដុង សម្រេចបាន៣៧,៤%ផែនការ។

ព្រមជាមួយនោះ តំណាងបានប្រមូលផ្តុំកម្លាំងពិភាក្សាអំពីកាតរៀបចំបណ្តាលក្ខណៈត្រៀមនឹងឈានចូលឆ្នាំសិក្សាថ្មី ២០២៣-២០២៤។ ការងារស្ថេរភាពតម្លៃ បណ្តុះបណ្តាវិជ្ជាជីវៈ ដោះស្រាយការងារធ្វើនិងបញ្ជូនពលកម្មទៅធ្វើការនៅប្រទេសក្រៅ អនុវត្តវិធានការបង្ការ ប្រឆាំងជំងឺគ្រោះថ្នាក់នៅលើមនុស្ស ការងារឃោសនា ចលនាប្រជាជនចូលរួមធានារ៉ាប់រងសង្គម ការងារធានារ៉ាប់រងសុខាភិបាល។

លោកឡេវ៉ាំងហាំងប្រធានគណៈកម្មាធិការប្រជាជនខេត្តថ្លែងយោបល់ចង្អុលការអង្គប្រជុំ

ថ្លែងចង្អុលការសន្និបាត ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំងស្នើដល់មន្ទីរ ស្ថាប័ន មូលដ្ឋានត្រូវប្រមូលផ្តុំកម្លាំងអនុវត្តយ៉ាងប្តូរផ្តាច់ ទទួលខុសត្រូវចំពោះភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមចាប់តាំងពីពេលនេះរហូតដល់ចុងឆ្នាំ ពិសេសយកចិត្តទុកដាក់ដឹកនាំ ចង្អុលការអនុវត្តបណ្តាភាគកម្រិតសម្រេចបាននៅទាប និងវិស័យនៅមានកំណត់។ ត្រួតពិនិត្យជាប្រចាំ ពង្រឹង លើកកម្ពស់គុណភាពបណ្តាលក្ខឋានជនបទថ្មី។ ប្រមូលផ្តុំចង្អុលកា គាំទ្រការពង្រីកបណ្តាផលិតផល OCOP ចំពោះឃុំចំនួន២២មិនទាន់មានផលិតផល។

ពង្រឹងការងារល្បាត គ្រប់គ្រង ម្ចាស់ការវិធានការដើម្បីធានាសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ ប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍នៅក្នុងឱកាសបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា និងជាខែកំពូលធានាសុវត្ថិភាពចរាចរណ៍ សម្រាប់សិស្សានុសិស្សទៅសាលារៀន។

មន្ទីរអប់រំនិងបណ្តុះបណ្តាលត្រួវរួសរាន់ពិនិត្យឡើងវិញ សុក្រិត្យមូលដ្ឋានសម្ភារៈសាលា ថ្នាក់រៀននិងបណ្តាខ្លឹមសារការងារមានជាប់ពាក់ព័ន្ធ ដើម្បីបម្រើឲ្យបានល្អសម្រាប់បើកឆ្នាំសិក្សាថ្មី និងផ្សព្វផ្សាយអនុវត្តបណ្តាភារកិច្ចនៃឆមាសទី១ ឆ្នាំសិក្សា២០២៣-២០២៤៕

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 16
  • ថ្ងៃនេ: 106
  • ក្នុងសប្តាហ៍: 4,132
  • ទាំងអស់: 1,235,082