ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត អញ្ជើញទៅដាក់កម្រងផ្កាអុជធូបគោរពវិញ្ញាណក្ខន្ធ អ៊ំហូ និងបូជនីយដ្ឋានយុទ្ធជនពលី

 

អំណរអនុស្សាវរីយ៍ឆ្នាំទី ៧៨ ទិវាបដិវត្តន៍ខែសីហា និងបុណ្យជាតិប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម (០២/៩/១៩៤៥-០២/៩/២០២៣)។ កាលពីថ្ងៃទី ៣១ ខែសីហា គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត អាស្រ័យដោយសមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសមមិត្រតឡឹមមិញដាំង អនុលេខាបក្សខេត្តធ្វើជាអធិបតីចាត់តាំងពិធីយ៉ាងឧឡារិកអធិកអធមដាក់កម្រងផ្កាអុជធូបគោរពវិញ្ញាណក្ខន្ធនៅបូជនីយដ្ឋានអ៊ំហូ និងបូជនីយដ្ឋានយុទ្ធជនពលីខេត្តនៅភូមិវិញហោយ ឃុំឡុងឌឹក ទីក្រុងត្រាវិញ។ អញ្ជើញចូលរួមនៅមានថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត កងកម្លាំងប្រដាប់អាវុធបណ្តាអង្គភាព។ 

ស្ថិតនៅនឹងបូជនីយដ្ឋានអ៊ំហូ និងបូជនីយដ្ឋានយុទ្ធជនពលី ដោយស្ថិតក្នុងបរិយាកាសអធិកអធមរម្យទម សេចក្តីគោរពស្មោះសរ និងដឹងគុណូបការៈដោយគ្មានព្រំខ័ណ្ឌ បណ្តាតំណាងបានដាក់កម្រងផ្កាមានតួអក្សរ “ដឹងគុណូបការៈរបស់អ៊ំហូជានិច្ចកាល”  “ដឹងគុណូបការៈរបស់វីរយុទ្ធជនពលីជានិច្ចកាល”  គឺជាបណ្តាវីរយុទ្ធជនឆ្នើមរបស់ប្រជាតនៅមុខឆាយាល័ក្ខណ៍ វិញ្ញាណក្ខន្ធអ៊ំហូ វីរយុទ្ធជនពលី បណ្តាតំណាងសន្យានឹងសាមគ្គី ពង្រីកប្រវេណីបដិវត្តន៍ដ៏ត្រចះត្រចង់របស់ប្រជាជាតិ ប្តេជ្ញាចិត្តឆ្លងកាត់រាល់ការទុក្ខលំបាក សាកល្បង បញ្ចេញកម្លាំងប្រឡងប្រណាំងពលកម្ម ផលិត កសាងខេត្តត្រាវិញពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូណ៍រុងរឿង អារ្យធម៌ សមជាមួយនឹងគុណូបការៈដ៏ធំធេងរបស់អ៊ំហូ និងបណ្តាវីរយុទ្ធជនពលី និងប្រជាជាតិស្នេហាជាតិ។  

បន្ទាប់ពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ បណ្តាតំណាងអញ្ជើញទៅអុជធូបគោរពវិញ្ញាក្ខន្ធតាមបណ្តាផ្នូរវីរយុទ្ធជនពលី៕ ស.ហ

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 15
  • ថ្ងៃនេ: 134
  • ក្នុងសប្តាហ៍: 4,160
  • ទាំងអស់: 1,235,110