ខេត្តត្រាវិញមានសិស្សានុសិស្សជាង ២១៥.០០០រូប បវេសនកាលឆ្នាំសិក្សាថ្មី

កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា រួមជាមួយសិស្សានុសិស្សជាង២២លាននាក់ក្នុងទូទាំងប្រទេស នៅខេត្តត្រាវិញមានសិស្សានុសិស្សជាង ២១៥.០០០នាក់ចូលពិធីបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤។

សិស្សសាលាវិទ្យាល័យឯកទេស ង្វៀងធៀនថាញ់ ចូលរួមពិធីបវេសនកាល

ស្ថិតនៅពិធីវេសនកាលនៃសាលាវិទ្យាល័យឯកទេស ង្វៀងធៀនថាញ់ សមមិត្ត ង្វៀងថាញ់តឹម សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត លេខាគណៈកម្មាធិការបក្សទីក្រុងត្រាវិញ សមមិត្ត ង្វៀងហ្វិញធៀន សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ប៊ូយក្វាងហ្វី អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតលេខាបក្សខេត្ត។ល។ អញ្ជើញចូលរួមនិងជូនពរសាលា។

លោកគ្រូ ង្វៀងហ្វឹកផុង ចាងហ្វាងសាលាបានឲ្យដឹង ឆ្នាំសិក្សា ២០២២-២០២៣ ជាមួយការសាមគ្គីភាព ខិតខំប្រឹងប្រែងឈានឡើងរបស់លោកគ្រូ អ្នកគ្រួនិងសិស្សានុសិស្ស សាលាវិទ្យាល័ឯទេសង្វៀងធៀនថាញ់ ទទួលបានស្នាដៃលេចធ្លោជាច្រើនគួរឲ្យកត់សម្កាល់ ជាមួយនឹងពានរង្វាន់សិស្សឆ្នើមថ្នាក់ជាតិចំនួន ៦ រង្វាន់ សិស្សឆ្នើមថ្នាក់ខេត្តចំនួន ៩៨ រង្វាន់ មេដាយចំនួន ២៥គ្រឿង នៅក្នុងការប្រកួតកីឡាអូឡាំពិកថ្ងៃទី ៣០ ខែមេសា ក្នុងនោះមានមេដាយមាសចំនួន ៥គ្រឿង ទទួលបានជ័យលាភីលេខ១ ទូទាំងក្រុមនៅសម័យប្រឡងស្រាវជ្រាវបច្ចេកវិទ្យាថ្នាក់ខេត្ត មានគម្រោងការចូលរួមថ្នាក់ជាតិទទួលបានរង្វាន់លេខ៤។ ថ្នាក់ទី១០ មាន៨៩% នៃសិស្សានុសិស្សជាប់ចំណាត់ថ្នាក់ល្អ ថ្នាក់ទី១១ និង១២ មាន៨២% នៃសិស្សានុសិស្សជាប់ចំណាត់ថ្នាក់ធុនល្អបំផុត។ អត្រាបញ្ចប់ការសិក្សាគឺ ១00%

ឆ្នាំសិក្សា២០២៣-២០២៤ សាលាទទួលសិស្សថ្នាក់ទី១០ ចំនួន២៩៦នាក់ វគ្គទី៣២។ បច្ចុប្បន្នសាលាមានសិស្សចំនួន៨៤៦នាក់។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ជូនរង្វាន់ដល់សិស្សទទួលបានជ័យលាភីលេ

នៃថ្នាក់ឯកទេសនៅក្នុងសម័យប្រឡងជម្រើសសិស្សដើមឆ្នាំសិក្សា ២០២៣-២០២៤

នៅក្នុងពិធី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន និងលេខាគណៈកម្មាធិការបក្សទីក្រុងត្រាវិញ ង្វៀងថាញ់តឹម បានជូនរង្វាន់ដល់សិស្សទទួលបានជ័យលាភីលេ១នៃថ្នាក់ឯកទេសនៅក្នុងសម័យប្រឡងជម្រើសសិស្សដើមឆ្នាំសិក្សា ២០២៣-២០២៤។

នៅក្នុងឱកាសវេសនកាលឆ្នាំសិក្សាថ្មីនេះដែរ សមិត្ត ប៊ូយក្វាងហ្វី បានរួមវិភាគទានចូលក្នុងមូលនីធិអាហារូបករណ៍ជំនួយកម្លាំងទៅសាលានៃសាលាវិទ្យាល័យកទេស ង្វៀងធៀនថាញ់ ប្រាក់ចំនួន១០លានដុង សមិត្ត ង្វៀងហ្វិញធៀនរួមវិភាគទានទឹកប្រាក់ចំនួន១០លានដុង។ល។ នៅក្នុងពិធី មានសិស្សនាក់មានស្ថានភាពគ្រួសារជួបលំបាកបានទទួលអាហារូបករណ៍ជំនួយកម្លាំងទៅសាលា ក្នុងមួយចំណែកមានតម្លៃលានដុង។ ក្រៅពីនោះ ធនាគារ Vietcombank ជូនអាហារូបករណ៍ចំណែក(១លានដុង/ចំណែក) អតីតសិស្សវគ្គទី ៦របស់សាលា ជូនអាហារូបករណ៍ ១០ចំណែក(,៥លានដុង/ចំណែក)

លោកគ្រូ គីមចាន់តាណា ចាងហ្វាងសាលា សាលាអន្តេវាសិកវិទ្យាល័យខេត្តត្រាវិញទូងស្គរ

បវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤

ស្ថិតនៅសាលាអន្តេវាសិកវិទ្យាល័យខេត្តត្រាវិញ ចូលរួមពិធីបវេសនកាលមានសមមិត្ត គាងក្វឹង សមាជិកបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត ថាច់យឺ អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេស អតីតឯកអគ្គរដ្ឋទូតវិសាមញ្ញពេញសមត្ថភាពវៀតណាមប្រចាំនៅប្រទេសកម្ពុជា អ្នកស្រី សឺនធីអាញ់ហុង អតីតអនុលេខាគណៈកម្មាធិការបក្សខេត្ត។ល។

ថ្លែងយោបល់នៅពិធី លោកគ្រូ គីមចាន់តាណា ចាងហ្វាងសាលាបានឲ្យដឹង ឆ្នាំសិក្សា២០២២-២០២៣ សាលាទទួលបានស្នាដៃជាច្រើនដូចជា៖ រង្វាន់លេខនៃពិធីប្រកួតប្រណាំងកីឡាការការពារជាតិ រង្វាន់លើកទឹកចិត្តថ្នាក់ជាតិនៃការប្រកួតប្រជែងព័ត៌មានយុវជន ២០ រង្វាន់សម្រាប់សិស្សពូកែថ្នាក់ខេត្ត។ល។ ឆ្នាំសិក្សាថ្មីនេះ សាលាមានសិស្សសរុប ៤០៨ នាក់ នៅទាំង ៣ ថ្នាក់។

នៅក្នុងពិធី អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត កាងក្វឹង បានផ្តល់ជូនអាហារូបករណ៍ចំណែក (៥០០.០០០ដុង/ចំណែក) ជូនប្អូនទទួលបានរង្វាន់លើកទឹកចិត្តក្នុងការប្រកួតប្រជែងព័ត៌មានយុវជនថ្នាក់ជាតិ ជ័យលាភីលេខសម័យប្រឡងជម្រើសសិស្សថ្នាក់ទី ១០ ធនាគារ Vietcombank ជូនអាហារូបករណ៍ ១០ចំណែក(៥០០.០០០ដុង/ចំណែក) ជូនប្អូនមានស្ថានភាពជួបលំបាកឈានឡើងក្នុងការសិក្សា

មិត្ត គាងក្វឹង សមាជិកបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តជូនអាហារូបករណ៍ដល់ប្អូនៗ

ឆ្នាំសិក្សា ២០២៣-២០២៤ ត្រាវិញមានសិស្សានុសិស្សជាង ២១៥.០០០នាក់នៅក្នុងមូលដ្ឋានអប់រំចំនួន ៤៣១កន្លែង ចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ។

ជាមួយប្រធានបទឆ្នាំសិក្សា «សាមគ្គី វិន័យ ច្នៃប្រតិដ្ឋ បន្តការផ្លាស់ថ្មី លើកកម្ពស់គុណភាពអប់រំនិងបណ្តុះបណ្តាល» ផ្នែកអប់រំត្រាវិញបានដាក់ចេញភាកិច្ចសំខាន់ចំនួន១១យ៉ាង ដើម្បីលើកកម្ពស់គុណភាពអប់រំនៅគ្រប់លំដាប់ថ្នាក់សិក្សា។

ទន្ទឹមនឹងនោះ ដើម្បីរៀបចំសម្ភារៈ និងបរិក្ខារសម្រាប់សកម្មភាពបង្រៀន និងរៀនឱ្យបានល្អក្នុងឆ្នាំសិក្សាថ្មីនេះ មន្ទីរអប់រំ និងបណ្តុះបណ្តាល បានធ្វើសេនាធិការដល់គណៈកម្មាធិការប្រជាជនខេត្ត បែងចែកថវិកាសម្រាប់វិនិយោគសាងសង់ថ្មី និងជួសជុលសាលារៀន បន្ទប់រៀនឱ្យស្របតាមបទប្បញ្ញត្តិ។ បច្ចុប្បន្នខេត្តទាំងមូលមានបន្ទប់រៀន និងបន្ទប់មុខងារចំនួន ៨.១៧៨បន្ទប់។ ក្នុងនោះមានបន្ទប់រៀនរឹងមាំជាង ៧.៦០០បន្ទប់ ស្មើអត្រាជាង ៩២%; បន្ទប់ពាក់កណ្តាលរឹងមាំចំនួន ៥៧៧ និងមិននៅមានបន្ទប់រៀនបណ្តោះអាសន្នទៀតមានបន្ទប់រៀនមុខវិជ្ជាចំនួន ៥៨៨បន្ទប់ និងបន្ទប់សម្រាប់បម្រើសិក្សាចំនួន ១.១៦៣បន្ទប់ កើនឡើងជាង ២២០បន្ទប់ធៀបនឹងឆ្នាំសិក្សាមុន៕

ភឿងអាន-ង៉ឹនឡិញ-មិញទ្រី

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 6
  • ថ្ងៃនេ: 112
  • ក្នុងសប្តាហ៍: 4,138
  • ទាំងអស់: 1,235,088