បណ្តាថ្នាក់ដឹកនាំខេត្តអញ្ជើញចូលរួមបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ និងជូនអាហារូបករណ៍ដល់សិស្សានុសិស្ស

កាលពីថ្ងៃទី ០៥ ខែកញ្ញា រួមជាមួយនឹងទូទាំងប្រទេស ខេត្តត្រាវិញមានសិស្សានុសិស្សជាង ២១៥.០០០ រូបពីកម្រិតកុមារពន្លករហូតដល់វិទ្យាល័យរបស់បណ្តាសាលារៀន មូលដ្ឋានអប់រំចំនួន ៤៣១ កន្លែងក្នុងទូទាំងខេត្តរីករាយចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤។

លោកឡេវ៉ាំងហាំងទូងស្គរបវេសនកាលឆ្នាំសិក្សាថ្មី។

អនុវត្តកិច្ចចង្អុលការរបស់មន្ទីរអប់រំ-បណ្តុះបណ្តាលនៅនឹងសារាចរលេខ ១៤៩១/SGDĐT-VP ចុះថ្ងៃទី ២១/៨/២០២៣ “ស្តីពីការប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយសកម្មភាពសំខាន់ៗមួយចំនួនដើម្បីត្រៀមបម្រុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ពិធីបើកបវេសនកាលបានចាត់តាំងឡើងខ្មីសង្ខេម អធិកអធមមានអត្ថន័យ ធានាសុវត្ថិភាពពិតប្រាកដជាថ្ងៃបុណ្យរបស់គ្រូបង្រៀន និងសិស្ស ទាក់ទាញការយកចិត្តទុកដាក់ឧបត្ថម្ភរបស់សង្គមទាំងមូល។ ខ្លឹមសារ រូបភាពបើកបវេសនកាលសមស្របជាមួយនឹងអាយុស្របាលគ្នារបស់សិស្ស និងលក្ខណៈជាក់ស្តែងរបស់សាលារៀន មូលដ្ឋាន ធានាភាពជាក់ស្តែង ប្រសិទ្ធភាព បង្កជាក្តីជំនឿ ថាមពលរៀនសូត្រដល់សិស្សានុសិស្ស។ បណ្តាសាលារៀនអនុវត្តតាមខ្លឹមសារទទួលសិស្សចូលរៀនដើមកម្រិតសិក្សា និងឈុតសម្តែងសិល្បៈមួយចំនួន។

ទន្ទឹមនឹងនោះ សាលារៀនភាគច្រើនបានសប្បុរសជនឧបត្ថម្ភអំណោយ អាហារូបករណ៍ មធ្យោបាយរៀនសូត្រដល់សិស្សនាដើមឆ្នាំសិក្សាទាន់ពេល។  ដោយឡែកកម្រិតកុមារពន្លកចាត់តាំងបើកបវេសនកាលសមស្របជាមួយលក្ខណៈពិសេសនៃចិត្តជីវសាស្ត្ររបស់កុមារដោយរូបភាព “ទិវាមកកាន់សាលារៀនរបស់កុមារ” បង្ករូបភាពល្អល្អះដក់ជាប់ក្នុងសតិអារម្មណ៍សម្រាប់កុមារក្នុងថ្ងៃដំបូងចូលរៀននៃឆ្នាំសិក្សាថ្មី។

ឆ្នាំសិក្សា ២០២៣-២០២៤ នេះ បន្តអនុវត្តកម្មវិធីអប់រំសាកលឆ្នាំ ២០១៨ បណ្តាថ្នាក់ទី ១ ទី ២ ទី ៣ ទី ៤ ទី ៥ ទី ៦ ទី ៧ ទី ៨ ទី ៩ ទី ១០ និងទី ១១ រៀនតាមកម្មវិធីសៀវភៅសិក្សាថ្មី ផ្នែកអប់រំ-បណ្តុះបណ្តាលយកចិត្តទុកដាក់ត្រៀមបម្រុងមូលដ្ឋានសម្ភារ ធនធានមនុស្សដើម្បីបន្តអនុវត្តការផ្លាស់ប្តូរថ្មី និងធានាគុណភាពអប់រំ។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ដល់ការអប់រំសីលធម៌ របៀបរស់នៅ លទ្ធភាពរស់នៅជូនសិស្សនៅដើមឆ្នាំសិក្សាថ្មី ធានាសាលារៀនសុវត្ថិភាព។ បន្តអនុវត្តការផ្លាស់ប្តូរថ្មីសារវន្ត លើគ្រប់វិស័យអប់រំ-បណ្តុះបណ្តាលតាមស្មារតីសេចក្តីសម្រេចចិត្តលេខ ១៩ ចុះថ្ងៃទី ០៤/១១/ ២០១៣ របស់គណៈប្រតិបត្តិការមជ្ឈិមបក្សស្តីពី “ផ្លាស់ប្តូរថ្មីសារវន្ត លើគ្រប់វិស័យអប់រំ-បណ្តុះបណ្តាលឆ្លើយតបសំណូមពរឧស្សាហូបនីយកម្ម ភាវូបនីយកម្មក្នុងលក្ខណសេដ្ឋកិច្ចទីផ្សារកំណត់ទិសដៅសង្គមនិយម និងចូលរួមសមាហរ័ណកម្មអន្តរជាតិ”។

ក្រៅពីពិធីបុណ្យ យោងតាមលក្ខណជាក់ស្តែង បណ្តាសាលារៀនចាត់តាំងទិវាជាមួយនឹងបណ្តាសកម្មភាពវប្បធម៌ សិល្បៈកំសាន្តសប្យាយរីករាយ បង្ករូបភាពល្អល្អះដក់ជាប់ក្នុងសតិអារម្មណ៍សិស្ស បង្កជាថាមពលជួយឱ្យប្អូនៗរីករាយឈានចូលឆ្នាំសិក្សាថ្មី៕

ស្ថិតនៅនឹងស្រុកទីវកឹង៖ សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្រ្តៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអញ្ជើញចូលរួមពិធីបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ នៅសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យនិងវិទ្យាល័យស្រុកទីវកឹង។

ឆ្នាំសិក្សា ២០២៣-២០២៤ សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យ និងវិទ្យាល័យស្រុកទីវកឹងមានសិស្ស ៤៦៨ រូប (ក្នុងនោះ មានសិស្សចំនួន ៧០ រូបបានប្រឡងជម្រើសចូលរៀនថ្នាក់ទី ៦ រូបនិងសិស្សចំនួន ៧០ រូបបានប្រឡងជម្រើសចូលរៀនថ្នាក់ទី ១០)។ អនុវត្តគោលដៅកសាងសាលាសម្រេចសម្បទាជាតិកម្រិតទី ២ និងក្លាយជាសាលាមួយមាន “គុណភាព-ប្រសិទ្ធភាព-កិត្តិនាមល្បីល្បាញ” បណ្តុះបណ្តាលប្រភពធនធានមនុស្សមានគុណភាពខ្ពស់ ឆ្នាំសិក្សា ២០២៣-២០២៤ សាលាបានដាក់ចេញភារកិច្ច ០៥ យ៉ាងដើម្បីអនុវត្ត។

នាឱកាសនេះ សមមិត្តអនុលេខាអចិន្ត្រៃយ៍បក្សខេត្តបានជូនអាហារូបករណ៍ ៣០ ចំណែក (មួយចំណែកៗតម្លៃ ០១ លានដុង) បណ្តាអង្គការចាត់តាំងសង្គមជូនអាហារូបករណ៍ ២២ ចំណែក(ក្នុងមួយចំណែកៗតម្លៃពី ០,៤ ដល់ ១,៥ លានដុងដល់សិស្សរបស់សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យនិងវិទ្យាល័យស្រុកទីវកឹង៕

ស្ថិតនៅនឹងស្រុកកូវកែ៖ សមមិត្តឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត អញ្ជើញចូលរួមពិធីបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ នៅសាលាវិទ្យាល័យតាមង៉ាយ ស្រុកកូវកែ។  

ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ សាលាវិទ្យាល័យតាមង៉ាយមាន ១៥ បន្ទប់ ដោយមានសិស្សចំនួន ៥៧១ រូប។ សាលាបន្តរក្សា ស្នាដៃដែលសម្រេចបានរបស់បណ្តាឆ្នាំសិក្សាមុន។ ចង្អុលការ អនុវត្តល្អបធានបទរបស់ឆ្នាំសិក្សា ជ្រោមជ្រែងបណ្តាចលនាធំរបស់ថ្នាក់លើ។ ពង្រីកស្មារតីសាមគ្គីក្នុងកងជួរគ្រូបង្រៀន។ ខិតខំរៀនសូត្រ ស្រាវជ្រាវដោយខ្លួនឯងដើម្បីលើកកម្ពស់ចំណេះជំនាញ ធានាខ្លឹមសារបង្រៀន សិស្សថ្នាក់ទី ១០ តាមកម្មវិធីអប់រំសកលថ្មីឆ្នាំ ២០១៨។ ផ្លាស់ប្តូរវិធីសាស្រ្តបង្រៀន អនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងបញ្ជាការ គ្រប់គ្រង និងបង្រៀន។

នាឱកាសនេះ សមមិត្តឡឹមមិញដាំងជូនអំណោយ ៣១ ចំណែកដល់គ្រូបង្រៀន និងសមមិត្តង្វៀងហ្វាងខាយ ជូនអាហារូបករណ៍ ២០ ចំណែកដល់សិស្សានុសិស្សរបស់សាលា៕

ស្ថិតនៅនឹងស្រុកថ្កូវ៖ សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តចូលរួមបវេសនកា លនៅសាលាជនជាតិអន្តេវាសិកស្រុកថ្កូវ

ឆ្នាំសិក្សា ២០២៣-២០២៤ សាលាជនជាតិអន្តេវាសិកស្រុកថ្កូវមានសិស្សរួមទាំងអស់ ៤៨៤ រូប ក្នុងនោះ សិស្សថ្នាក់ទី ៦ ចំនួន ៧០ រូបនិងសិស្សថ្នាក់ទី ១០ ចំនួន ៧០ រូប។ ថ្លែងយោបល់ក្នុងឱកាសបវេសនកាល លោកគ្រូយិបចន្ថា ចាងហ្វាងសា លាជនជាតិអន្តេវាសិកស្រុកថ្កូវបានឲ្យដឹងថា ឆ្នាំសិក្សា ២០២២-២០២៣ គ្រូនិងសិស្សរបស់សាលាបានប្ដេជ្ញាប្រឡងប្រណាំងបង្រៀនល្អ រៀនល្អ សម្រេចបានលទ្ធផ លគាប់ប្រសើរ។ សិស្សថ្នាក់ទី ១២ ចូលរួមប្រឡងជាប់សញ្ញាបត្រវិទ្យាល័យ ១០០% ពិន្ទុប្រឡងសញ្ញាបត្រវិទ្យាល័យឈរលេខ ០៤ ក្នុងចំណោមសាលាដទៃទូទាំងខេត្ត។ មានសិស្ស ៤៦០/៤៨៤ សម្រេចនិទ្ទេសពូកែ គ្រាន់បើ (សម្រេច ៩៥%) និងមានសិ ស្សច្រើនរូបទទួលបានរង្វាន់ក្នុងពិធីប្រឡងថ្នាក់ខេត្ត កម្មាភិបាល គ្រូបង្រៀនខិតខំក្នុង ការងារមុខជំនាញ បន្តលើកកម្ពស់គុណភាពបង្រៀននៅនឹងសាលា។

លោកឡេវ៉ាំងហាំងជូនអាហារូបករណ៍ដល់សិស្សសាលាជនជាតិអន្តេវាសិកស្រុកថ្កូវ។

នាឱកាសនេះ លោកឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនអាហារូបករណ៍ ២០ ចំណែក (ក្នុងមួយចំណែកៗមានតម្លៃ ០១ លានដុង) លោកគឹមង៉ុក ថាយ អនុលេខាអចិន្ត្រៃយ៍ បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ផ្ញើជូនអាហារូបករណ៍ ១០ ចំណែក (ក្នុងមួយចំណែកៗមានតម្លៃ ០១ លានដុង) និងសប្បុរសជនឧបត្ថម្ភអាហារូបករណ៍ ១២ ចំណែក (ក្នុងមួយចំណែកៗមានតម្លៃពី ០,៥-០១ លានដុង) ដល់សិស្សដែលមានស្ថានភាពលំបាករបស់សាលា។ ទន្ទឹមនឹងនោះ គណៈតំណាងឪពុកម្ដាយសិស្សសាលាជូនរង្វាន់ស្ងើចសរសើរដល់ប្អូនង្វៀងឌិញបាវ សឺន ប្រឡងសម្រេចបានពិន្ទុខ្ពស់បំផុតក្នុងពិធីប្រឡងជម្រើសសិស្សថ្នាក់ទី ១០ របស់សាលា៕

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 15
  • ថ្ងៃនេ: 104
  • ក្នុងសប្តាហ៍: 4,130
  • ទាំងអស់: 1,235,080