ប្តេជ្ញាចិត្តដោះស្រាយការលំបាកអនុវត្តល្អកម្មាវិធីគោលដៅជាតិ ០៣ យ៉ាង

កាលពីថ្ងៃទី ១២ ខែកញ្ញា ស្ថិតនៅនឹងឃុំង៉ាយស្វៀង ស្រុកថ្កូវ ក្រុមប្រតិភូការងារគណៈកម្មាធិការប្រជាជនខេត្ត អាស្រ័យដោយសមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ធ្វើជាប្រធានអញ្ជើញទៅធ្វើការត្រួតពិនិត្យស្ថានភាពអនុវត្តកម្មវិធីគោលដៅជាតិ ០៣ យ៉ាងនៅលើភូមិសាស្ត្រស្រុកថ្កូវ។  

 

របាយការណ៍ជូនក្រុមប្រតិភូការងារ សមមិត្តហ្វិញវ៉ាំងងី អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវបានឱ្យដឹងថា៖ ស្រុកថ្កូវបានបែងចែកថវិកាអនុវត្តកម្មវិធីគោលដៅជាតិ ០៣ យ៉ាង (០២ ឆ្នាំ ២០២២-២០២៣) ជាង ២៩០ ពាន់លានដុង។ ក្នុងនោះ កម្មវិធីពង្រីកសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំចំនួន ១៣២ ពាន់លានដុង កម្មវិធីកសាងជនបទថ្មីចំនួន ១៣៩ ពាន់លានដុង  កម្មវិធីកាត់បន្ថយភាពក្រីក្រស្ថិរភាពជិត ១៩ ពាន់លានដុង។

ឆ្លងតាមនោះ អនុវត្តបណ្តាគម្រោងការ អនុគម្រោងការដូចជា៖ ដោះស្រាយស្ថានភាពខ្វះដីនៅ ដីផលិត ទឹកប្រជុំជីវភាព ពង្រីកការផលិតកសិកម្មស្ថិរភាព ពង្រីកសក្តានុពល ភាពមានព្រៀបរបស់បណ្តាតំបន់ដើម្បីផលិតមុខទំនិញតាមកន្សោមតម្លៃ វិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបម្រើការផលិត ជីវភាពក្នុងតំបន់ជនរួមជាតិភាគតិច និងបណ្តាអង្គភាពបុព្វហេតុរដ្ឋក្នុងវិស័យជនជាតិ ពង្រីកអប់រំ-បណ្តុះបណ្តាល លើកកម្ពស់គុណភាពប្រភពធនធាន ផ្សព្វផ្សាយ ចលនាក្នុងតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ ត្រួតពិនិត្យ ឃ្លាំមើលវាយតម្លៃការចាត់តាំងអនុវត្តកម្មវិធី ពហុសណ្ឋានមុខរបរចិញ្ចឹមជីវិត ពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រ ឧបត្ថម្ភពង្រីកការផលិតក្នុងវិស័យកសិកម្ម។ កែក្រែអាហារូបត្ថម្ភ ពង្រីកការអប់រំវិជ្ជាជីវៈក្នុងតំបន់ក្រីក្រ  តំបន់ទុក្ខលំបាក ឧបត្ថម្ភការងារធ្វើស្ថិរភាព ព័ត៌មានអំពីការកាត់បន្ថយភាពក្រីក្រពហុសណ្ឋាន កម្មវិធីឃុំនីមួយៗមានផលិតផលមួយ កសាង និងពង្រីកបណ្តាប្រភពវត្ថុធាតុដើមប្រមូលផ្តុំ។

គិតមកដល់ពេលនេះ យោងតាមកម្មវិធីនីមួយៗ កម្រិតរំសាយទុនសម្រេចបានប្រមាណពី ១០-៨០%។ ក្រៅពីបណ្តាគម្រោងការដែលបានវិនិយោគមានប្រសិទ្ធភាព នៅមានគម្រោងការមួយចំនួនអត្រារំសាយទុនទាបដូចជា៖ ឧបត្ថម្ភការងារធ្វើស្ថិរភាព លើកកម្ពស់លទ្ធភាពអនុវត្តបណ្តាកម្មវិធី ពង្រីកអប់រំវិជ្ជាជីវៈតំបន់ក្រីក្រ តំបន់ទុក្ខលំបាក។ល។ អាស្រ័យដោយ ១៧/១៧ ឃុំនៅលើភូមិសាស្ត្រស្រុកសុទ្ធតែសម្រេចលក្ខឋានជនបទថ្មី គ្មាននៅមុខសញ្ញាដើម្បីអនុវត្តកម្មវិធីឬមិនទាន់សមស្របជាមួយនឹងមូលដ្ឋានបានជាមិនរំសាយថវិកាបាន ហើយសមត្ថភាពអាចនឹងដល់ចុងឆ្នាំត្រូវសងទុនមកវិញ។  សមមិត្តឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានសង្កត់ធ្ងន់ថា៖ កម្មវិធីគោលដៅជាតិ ០៣ យ៉ាងនេះមានអត្ថន័យ ឥទ្ធិពលយ៉ាងធំដល់ការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ស្រុកថ្កូវ ម៉្លោះហើយគណៈកម្មាធិការប្រជាជនខេត្តតែងយកចិត្តទុកដាក់ណាស់ដែរ។ សំណូមពរថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត គណៈកម្មាធិការប្រជាជនស្រុកថ្កូវ ឃុំសហការព្រមៗគ្នា សាមគ្គី ប្តេជ្ញាចិត្ត ដោះស្រាយការលំបាកអនុវត្តល្អបណ្តាកម្មវិធី គម្រោងការ។  លើកកម្ពស់ស្មារតីទទួលបន្ទុក ប្រមូលផ្តុំកម្លាំងអនុវត្ត និងរំសាយសម្រេចប្រសិទ្ធភាពបណ្តាប្រភពទុនវិនិយោគ ជួយពង្រីកសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជន។ មន្ទីរ ផ្នែក អង្គភាពគ្រប់គ្រងទទួលបន្ទុកថ្នាក់ខេត្តមិនគប្បីអត្តនោម័តក្នុងការចង្អុលការអនុវត្តបណ្តាកម្មវិធី គម្រោងការ។ គប្បីត្រូវជ្រួតជ្រាបគ្រប់គ្រាន់កម្មវិធីគោលដៅជាតិ ០៣ យ៉ាង ជួយឧបត្ថម្ភបណ្តាមូលដ្ឋានក្នុងដំណាក់កាលផ្សព្វផ្សាយបណ្តាសំណង់ គម្រោងការ អនុវត្តការត្រួតពិនិត្យ និងដាក់ចេញវិធានការជំរុញសម្ទុះជួយបណ្តាសំណង់សម្រេចលទ្ធផលល្អ។  ពិសេសគឺ បណ្តាថ្នាក់ បណ្តាផ្នែក មូលដ្ឋានក្នុងស្រុកថ្កូវគប្បីប្តេជ្ញាចិត្ត រវៀសរវៃរួមកម្លាំងកសាងស្រុកជនបទថ្មី ធានាក្នុងខែតុលា ឆ្នាំ ២០២៣ សម្រេចបណ្តាលក្ខឋានជនបទថ្មី និងសម្រេចបណ្តាសំណុំបែបបទស្នើដើម្បីទទួលស្គាល់ស្រុកជនបទថ្មី។ បណ្តាឃុំដែលបានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មីដំណាក់កាលមុនគប្បីត្រូវយកចិត្តទុកដាក់លើកកម្ពស់គុណភាពបណ្តាលក្ខឋានតាមកន្សោមលក្ខឋានដំណាក់កាល ២០២១-២០២៥៕

 

 រំសាយបណ្តាកម្មវិធីគោលដៅជាតិធានាចំមុខសញ្ញា  តម្លាភាព

ក្រុមប្រតិភូការងារគណៈកម្មាធិការប្រជាជនខេត្តអាស្រ័យដោយសមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តដឹកនាំក្រុមប្រតិភូការងារបន្តធ្វើការជាមួយនឹងឃុំមីថាញ់ ស្រុកចូវថាញ់។

ឆ្នាំ ២០២៣ ស្រុកចូវថាញ់បានបែងចែកទុនអនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំចំនួន ១២,៨ ពាន់លានដុង អនុវត្តកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រស្ថិរភាពចំនួន ៦,២ ពាន់លានដុង អនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីចំនួន ៦,២ ពាន់លានដុង។ ក្រៅពីនោះ  នៅមានប្រភពទុនបង្វែរបន្តពីឆ្នាំ ២០២២ ដើម្បីអនុវត្តអនុវត្តកម្មវិធីគោលដៅជាតិ ០៣ យ៉ាង ចំនួន ៧,៨៧ ពាន់លានដុង។ ស្រុកបានបែងចែកឱ្យបណ្តាមូលដ្ឋានអនុវត្តការឧបត្ដម្ភដីនៅ លំនៅឋាន ដីផលិត ទឹកប្រជុំជីវភាពជូនប្រជាជន ជួសជុលលើកកម្ពស់បណ្តាសំណង់គមនាគមន៍ជនបទ ពង្រីកការអប់រំវិជ្ជាជីវៈ និងដោះស្រាយការងារធ្វើជូនពលករតំបន់ជនរួមជាតិភាគតិច ពហុសណ្ឋានរបរចិញ្ចឹមជីវិត ពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រ ឧបត្ថម្ភពង្រីកការផលិត ការងារធ្វើស្ថិរភាព វិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ កសាងតំបន់វត្ថុធាតុដើមប្រមូលផ្តុំ។ល។ ក្នុងដំណាក់កាលអនុវត្តកម្មវិធីគោលដៅជាតិ ០៣ យ៉ាងរួមចំណែកយ៉ាងសកម្មទៅក្នុងការកសាងជនបទថ្មី លើកកម្ពស់ជីវភាពប្រជាជន ពិសេសគឺតំបន់ជនរួមជាតិខ្មែរ។ ថ្វីត្បិត នៅមានគម្រោងការមួយចំនួនជួបការលំបាកក្នុងការរំសាយទុន អាស្រ័យដោយមុខសញ្ញាទទួលផលបានផ្លាស់ប្តូរ លក្ខណៈដែលបានឧបត្ថម្ភមិនសមស្របជាមួយនឹងលក្ខណៈជីវភាពរបស់ប្រជាជននាពេលបច្ចុប្បន្ននេះ។ ហេតុដូច្នោះហើយ ស្រុកស្នើបណ្តាមន្ទីរ ផ្នែកខេត្តពិនិត្យ មានឯកសារណែនាំជាក់ស្តែងដើម្បីទុកឱ្យបណ្តាគម្រោងការឆាប់បានផ្សព្វផ្សាយ ពង្រីកប្រសិទ្ធភាព បង្កើនកម្រិតឧបត្ថម្ភប្រាក់ហូបដល់បណ្តាក្រុមមុខសញ្ញា ពលកម្មដែលចូលរួមវគ្គសិក្សាវិជ្ជាជីវៈ។ 

 

សមមិត្តង្វៀងត្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តចង្អុលការស្រុកគប្បីយកចិត្តទុកដាក់ក្នុងការបង្វែរប្រភពទុនឱ្យបានត្រឹមត្រូវតាមការកំណត់ ជ្រើសរើសមុខសញ្ញាឧបត្ថម្ភសមស្រប។  ធ្វើបច្ចុប្បន្នកាល ស្រាវជ្រាវបណ្តាសេចក្តីណែនាំរបស់មជ្ឈិមអនុវត្តទៅក្នុងការវិនិយោគកម្មវិធីគោលដៅជាតិ ០៣ យ៉ាង។ ប្រមូលផ្តុំរវៀសរវៃ ជំរុញសម្ទុះរំសាយទុន ពិសេសគឺប្រភពទុនផ្ទេរបង្វែរបន្តរបស់ឆ្នាំ ២០២២។ 

សមមិត្តឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តវាយតម្លៃខ្ពស់ចំពោះការអនុវត្តន៍ កម្មវិធីគោលដៅជាតិ ០៣ យ៉ាង របស់ស្រុកចូវថាញ់។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តចង្អុលការស្រុកគប្បីជំរុញសម្ទុះរំសាយបណ្តាប្រភពទុន ជ្រើសរើសមុខសញ្ញាសមស្រប បណ្តាការិយល័យ គណៈ ផ្នែកស្រុកគប្បីស្រាវជ្រាវ ពិនិត្យឡើងវិញ ឧបត្ថម្ភដល់បណ្តាមូលដ្ឋានដើម្បីអនុវត្តការរំសាយទុន។ ប្រធានគណៈកម្មាធិការប្រជាជនស្រុកចង្អុលការបណ្តាផ្នែកស្រុកបង្កើនការត្រួតពិនិត្យ ឃ្លាំមើល ជំរុញសម្ទុះអនុវត្តបណ្តាកម្មវិធី រំសាយទុនធានាចំមុខសញ្ញា តម្លាភាព ចំប្រភពទុន។ បញ្ជាក់ច្បាស់បណ្តាកិច្ចការដែលនៅសល់ក្រៅពីនោះដើម្បីអនុវត្តមានប្រសិទ្ធភាព យកចិត្តទុកដាក់អនុវត្តកែប្រែអាហារូបត្ថម្ភជូនកុមារ។ ទន្ទឹមនឹងនោះ បណ្តាមូលដ្ឋានគប្បីរឹងប៉ឹងក្នុងការធ្វើរបាយការណ៍ ឆ្លុះបញ្ចាំងបណ្តាការទុក្ខលំបាក ដើម្បីមានវិធានការដោះស្រាយ វិនិច្ឆ័យបានទាន់ពេល ជំរុញសម្ទុះ អនុវត្តបណ្តាកម្មវិធី គម្រោងការ លើកស្ទួយជីវភាពប្រជាជន ពង្រីកសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន៕

 

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 12
  • ថ្ងៃនេ: 120
  • ក្នុងសប្តាហ៍: 4,146
  • ទាំងអស់: 1,235,096