ស្ថានភាពសេដ្ឋកិច្ច-សង្គមខែកញ្ញា និង៩ខែដើមឆ្នាំ២០២៣ មានការផ្លាស់ប្តូរវិជ្ជមានជាច្រើន

កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង រួមជាមួយនឹងបណ្តាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត៖ ង្វៀងទ្រុងហា្វង ង្វៀងហ្វិញធៀន ឡេថាញ់បិញ ធ្វើអធិបតីសន្និបាតបូកសរុបស្ថានភាពសេដ្ឋកិច្ច-សង្គមខែកញ្ញា និង៩ខែដើមឆ្នាំ២០២៣ អនុម័តឆ្លងខ្លឹមសារមួយចំនួនស្ថិតក្នុងសមត្ថកិច្ចរបស់គណៈកម្មាធិការប្រជាជនខេត្ត។

ទិដ្ឋភាពអង្គប្រជុំ

ស្ថានភាពសេដ្ឋកិច្ច-សង្គមខែកញ្ញា និងខែដើមឆ្នាំ២០២៣ មានការផ្លាស់ប្តូរវិជ្ជមានជាច្រើន។

តាមនោះ ប្រមូលថវិកាសរុបក្នុងខែសម្រេចបាន ៨១២,៨៧ ពាន់លានដុង ភាគលាភត្រួតខែប្រមូលបានជាង១២ពាន់លានដុង សម្រេចបាន ៩៥,៩៧%នៃការប៉ាន់ប្រមាណ កើន២២,៥២% ប្រៀបនឹងរយៈពេលដូចគ្នា។ ចំណាចថវិកាក្នុងខែ ៩១៦,៨៥ពាន់លានដុង ភាគលាភត្រួតខែចំណាយជាងពាន់លានដុង សម្រេចបាន៥៤,៧៨%នៃការប៉ាន់ប្រមាណ កើន១០,១៨%ប្រៀបនឹងរយៈពេលដូចគ្នា។

តម្លៃសរុបនៃផលិតកម្មកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល ៩ ខែត្រូវបានប៉ាន់ប្រមាណសម្រេចបានជាង ២៣ពាន់ពាន់លានដុង សម្រេចបាន៧៧,៦៦% នៃផែនការ កើនឡើង ១១,០៥% ប្រៀបនឹងរយៈពេលដូចគ្នា។

តម្លៃផលិតកម្មឧស្សាហកម្មក្នុងខែកញ្ញាត្រូវបានប៉ាន់ប្រមាណមានជាង ៣ពាន់ពាន់លានដុង បង្កើនការប៉ាន់ប្រមាណរយៈពេល ៩ ខែប៉ាន់ប្រមាណជាង២៦ពាន់ពាន់លានដុង សម្រេចបាន៧៧,៧៨% នៃផែនការ កើន១១,២៤% ប្រៀប នឹងរយៈពេលដូចគ្នា។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញ ង្វៀងវ៉ាំនតឹម ស្នើបញ្ហាមួយចំនួននៅអង្គប្រជុំ

សរុបការលក់រាយមុខទំនិញនិងប្រាក់ចំណូលនៃសេវាកម្មប្រើប្រាស់ខែកញ្ញាបានប៉ាន់ប្រមាណសម្រេចជាងពាន់លានដុង  ក្នុងក្នុងរយៈពេលខែកើនឡើងជាង៤១ពាន់លានដុង សម្រេចជាង៧៩,៨៤%នៃផែនការ កើន២១,២៣%ប្រៀបនឹងរយៈពេលដូចគ្នា។

ទាក់ទិននឹងការកសាងជនបទថ្មី បច្ចុប្បន្នខេត្តទាំងមូលមានអង្គភាពថ្នាក់ស្រុក ចំនួន/៩ បាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់សម្រេចលក្ខឋាន និងសម្រេចភារកិច្ចការងារកសាងជនបទថ្មី។ មានឃុំចំនួន ៨៥/៨៥ សម្រេចបានលក្ខឋានជនបទថ្មី ៣៨ឃុំសម្រេចលក្ខឋានជនបទថ្មីកម្រិតខ្ពស់ និង ៣ ឃុំជនបទថ្មីខ្នាតគំរូ។

ក្រៅពីនោះ បណ្តាកម្មភាពអប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គាំពារសង្គម បណ្តុះបណ្តាលនិងដោះស្រាយការងារធ្វើសុទ្ធតែបានយកចិត្តទុកដាក់សម្រេចបាននូវលទ្ធផលខ្ពស់ជាច្រើន។ យកចិត្តទុកដាក់និងអនុវត្តឱ្យបានល្អនូវគោលនយោបាយជនជាតិនិងសាសនានិងថែរក្សាសុខភាពប្រជាជន។ ការងារកែទម្រង់រដ្ឋបាល អធិការកិច្ច ត្រួតពិនិត្យ និងទប់ស្កាត់អំពើពុករលួយផ្ទៃក្នុត្រូវបានរឹតបន្តឹង។

ទន្ទឹមជាមួយលទ្ធផលវិជ្ជមាន ស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្តនៅតែមានការលំបាកមួយចំនួន៖ ទន្និផលស្រូវនៅតាមមូលដ្ឋានសំខាន់ៗមួយចំនួននៅមាកម្រិតទាប។ ទីផ្សារអ្នកប្រើប្រាស់កសិផល (ស្វាយ ក្រូចពោធិ៍សាត់ ។ល។) មិនមានស្ថិរភាព តម្លៃសម្ភារៈកសិកម្មនៅតែស្ថិតនៅកម្រិតខ្ពស់ការងារបញ្ចេញដើមទុនសម្រាប់ការសាងសង់សាវន្ត និងដើមទុនបណ្តាកម្មវិធីគោលដៅជាតិ មិនទាន់បំពេញតាមតម្រូវការ។ ស្ថានភាពឧក្រិដ្ឋជនលើសណ្តាប់ធ្នាប់សង្គមកើនឡើង; គ្រោះថ្នាក់ចរាចរណ៍កើនឡើងទាំង៣ផ្នែក បើធៀបនឹងរយៈពេលដូចគ្នា។ល។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ថ្លែងយោបល់ចង្អុលការសន្និបាត

ចង្អុលការភារកិច្ចសំខាន់ៗមួយចំនួននាពេលខាងមុខ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ស្នើឱ្យយកចិត្តទុកដាក់លើការកសាង និងអភិវឌ្ឍន៍ផលិផល OCOP យកចិត្តទុកដាក់បន្ថែមទៀតចំពោះការផ្លាស់ប្តូរឌីជីថលផ្តោតលើការផ្លាស់ថ្មី និងលើកកំពស់គុណភាពអប់រំ។

ទន្ទឹមនឹងនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ស្នើដល់បណ្តាមូលដ្ឋានយកចិត្តទុកដាក់លើការរំសាយទុនវិនិយោគសាធារណៈបន្តអនុវត្តកម្មវិធីគោលដៅជាតិចំនួន៣ អនុវត្តបានល្អនូវការងារដោះស្រាយបណ្តឹង និងថ្កោលទោស យកចិត្តទុកដាក់ និងពិនិត្យឱ្យបានហ្មត់ចត់នូវបណ្តាធ្យោបាយប៉ាល់គ្រប់គុណភាព មុននឹងចេញចូលសមុទ្រ ដើម្បីធានាសុវត្ថិភាពជូនអ្នកនេសាទក៕

ង៉ឹនឡិញ-មិញទ្រី

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 7
  • ថ្ងៃនេ: 109
  • ក្នុងសប្តាហ៍: 4,135
  • ទាំងអស់: 1,235,085