គម្រោងការតំបន់ឧស្សាហកម្មកោចៀនបង្កជាកម្លាំងជំរុញដ៏ខ្លាំងក្លាជួយដល់ឃុំដាយភឿកអភិវឌ្ឍន៍បានទូលំទូលាយ
កាលពីថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២១ ឧបនាយករដ្ឋមន្ត្រី ទ្រិញឌិញយុង បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ២២៦/QĐ-TTg ស្តីពីការផ្តល់គោលការណ៍វិនិយោគគម្រោងការវិនិយោគ និងធ្វើអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធតំបន់ឧស្សាហកម្មកោចៀន។ គោលការណ៍ទទួលបានការឯកភាពពីប្រជាជន បក្ខភាគទាំងមូលមានក្តីរីករាយ បានត្រៀមខ្លួនជាស្រេចចំពោះការអនុវត្តន៍គម្រោងការ។

លោក ត្រឹងវ៉ូវផុង ប្រធានគណៈកម្មាធិការប្រជាជនឃុំដាយភឿក ស្រុកកាងឡុងចែករំលែកៈ គណៈគម្រោងការបាន ដំណើរការ តំបន់ឧស្សាហកម្មបង្កើតនៅលើភូមិសាស្រ្ត ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-បច្ចេកទេសនឹងបន្តការអភិវឌ្ឍន៍ បានសម្រេចរួសរាល់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែព្រមៗគ្នានិងមានគុណភាព បង្កជាសន្ទុះសម្រាប់សេដ្ឋកិច្ចនានារបស់ឃុំមានការអភិវឌ្ឍន៍ជាបន្ត។ ផ្តើមពីនោះជំរុញជនបទមានការអភិវឌ្ឍន៍ មានមុខរបរសម្បូរបែប កាត់បន្ថយកម្លាំងពលករផលិតកម្មកសិកម្មដោយដៃនិងមុខរបរក្រៅពីកសិកម្ម។ល។ ពីព្រោះនាបច្ចុប្បន្ន ឃុំដាយភឿកនៅតែយកគ្រឹះស្ថានកសិកម្ម-សិប្បកម្មជាសំខាន់។

ជាមួយភាពមានប្រៀបខ្លាំងគឺកសិកម្ម ឆ្នាំ២០២០ សរុបតម្លៃផលិតពីវិស័យនានារបស់ឃុំសម្រេចបាន៥៦៨,៥១៩ពាន់លានដុង សម្រេចបាន១១០%ផែនការ។ ក្នុងនោះ តម្លៃផលិតកសិកម្មសម្រេចបាន៣០២,២៧០ពាន់លានដុង សម្រេច១២៧,%ប្រៀបជាមួយផែនការ។ ឧស្សាហកម្ម-សិប្បកម្មនិងសាងសង់សម្រេចបាន១៦១,២៥០,១៧៣ពាន់លានដុង សម្រេចបាន១០០,២%ប្រៀបជាមួយផែនការ ពាណិជ្ជកម្មនិងសេវាសម្រេចបាន១០៤,៩៩៨/១០៤,៩៩៧ ពាន់លានដុង សម្រេច១០០%ផែនការ។ អាស្រ័យហេតុនោះ ចុងឆ្នាំ២០២០ ប្រភពចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេចបាន៥៦,៤៩៦ពាន់លានដុង។

ទោះបីជាឃុំមានផ្ទៃដីផលិតស្ថិតនៅមាត់ទន្លេតៀន(ទន្លេកោចៀន) ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០០៤ ផ្ទៃដីកសិកម្មរបស់ឃុំដាយភឿកទាំងមូលបានទទួលផលប្រយោជន៍ពេញលេញពីគម្រោងនាំទឹកសាបពីភាគខាងត្បូងមាំងធិច។ ភាគខាងកើតមានទំនប់ទឹក ឡាងធី ភាគខាងខាចលិចមានទំនប់ទឹក កាយហឹប(ឃុំឌឹកមី) ទើបម្ចាស់ការបានប្រភពទឹក រាំងស្កាត់បានទឹកប្រៃ លាងជាតិជូរមានប្រសិទ្ធភាព។ អាស្រ័យហេតុនេះ ផលិតកម្មកសិកម្មមានភាពងាយស្រួលជាច្រើន តម្លៃផលិតដីកសិកម្មកើនឡើងរាល់ឆ្នាំ។ ឆ្នាំ២០២០ វិស័យដាំដុះ ក្រៅពីដំណាំផ្សេងៗ ដំណាំមានរយៈពេលខ្លីថ្ងៃមានការលូតលាស់យ៉ាងខ្លាំង។ ទន្ទឹមនឹងនោះ ដើមដូងក៏ជាប្រៀបខ្លាំងរបស់ឃុំដែរ។

បណ្តាឆ្នាំកន្លងទៅហើយ អាស្រ័យមជ្ឈិមវិនិយោគកសាងបានសម្រេចរួចស្រេចផ្លូវជាតិលេខ៦០ ស្ពានកោចៀនដាក់ឲ្យប្រើប្រាស់ ព្រមជាមួយផ្លូវខេត្តលេខ៩៥១B បានជួសជុល បើកទូលាយ លើកកំពស់កម្រិតឆ្លើយតបបានតម្រូវការដឹកជញ្ជូនបម្រើដល់តំបន់ឧស្សាហកម្មឡុងឌឹក ទើបផលិតកម្មឧស្សាហកម្ម សិប្បកម្ម សេវា ពាណិជ្ជកម្មរបស់ឃុំដាយភឿកមានជំហានបានបង្កើតឡើងនិងអភិវឌ្ឍន៍។ នាបច្ចុប្បន្ន ទូទាំងឃុំមាន២១៣គ្រួសារផលិត ធ្វើអាជីវកម្មនៅវិស័យឧស្សាហកម្ម-សិប្បកម្ម ពាណិជ្ជកម្ម-សេវាមាន៤១២គ្រួសារ បង្កបានតម្លៃឆ្នាំ២០២០ សម្រេច និងលើសគោលដៅសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគដាក់ចេញ។
ដំណាក់កាល២០១៦-២០២០ ឃុំដាយភឿកមានការយកចិត្តទុកដាក់ពិសេសដល់សាងសង់សារវន្ត ពិសេសគឺគមនាគមជនបទ ឈានដល់សម្រេចបទដ្ឋានឃុំវប្បធម៌-ជនពទថ្មីនៅឆ្នាំ២០២០។ តាមនោះ ឆ្នាំ២០២០ ដាយភឿកបានកសាងសម្រេចនូវសំណង់ជួសជុលមួយចំនួននៅភូមិទ្រុង ភូមិធឿង តឹងទ្រុង និងសំណង់ផ្លូវបេតុងនៅភូមិញ៉ីហ្វា បើកទូលាយផ្លូវកៅស៊ូ ផ្លូវបេតុង។ ប្រគល់ដីធារដល់អង្គភាពស្ថាបនា បើកទូលាយផ្លូវស្រុកលេខ១។ ទន្ទឹមនឹងនោះ ឃុំបានស្នើអនុវត្តនូវសំណង់ចំនួន៤ មានរយៈពេលមធ្យមក្នុងឆ្នាំ២០២១ បានសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនស្រុកអនុម័ត សរុបទុនចំនួន៤,៧៥ពាន់លានដុង ពិនិត្យឡើងវិញ បំពេញបន្ថែមបណ្តាសំណង់មានរយៈពេលមធ្យមនៅលើភូមិសាស្រ្តឃុំ ដំណាក់កាល២០២១ - ២០២៥ កំពុងស្ថាបនាផ្លូវបេតុងចំនួន៣ពីទុនស្ងើចសរសើរឃុំសម្រេចបទដ្ឋានជនបទថ្មី(០១ពាន់លានដុង)។

ជាមួយលទ្ធផលសម្រេចបានបង្កជាមូលដ្ឋានគ្រឹះ ដើម្បីបក្ខភាគ ប្រជាជនឃុំដាយភឿកពង្រីកសេដ្ឋកិច្ចទៅតាមទិសដៅជាទូទៅ ស្ថិរភាព។ ដើម្បីសម្រេចបានគោលដៅនោះ ចំពោះមុខ បក្ខភាគឃុំដាយភឿក នៅតែយកកសិកម្មធ្វើជាគ្រឹះស្ថាន ផ្តោតលើការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ ចង្អុលការដល់បណ្តាភូមិអនុវត្តនូវការបង្វែប្តូររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹមឲ្យសមស្រប។ ពិសេស អនុវត្តសារាចរលេខ១៥-CT/TU ចុះថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១៦ របស់គណៈកម្មាធិការបក្សខេត្តត្រាវិញ «ស្តីពីពង្រឹងការងារគ្រប់គ្រងសណ្តាប់ធ្នាប់ កសាងនិងអនាម័យបរិស្ថានបណ្តាទីក្រុង តំបន់ប្រជាជនរស់នៅកុះករ ក្នុងសកម្មភាពផលិត ធ្វើអាជីវកម្ម សេវានៅលើភូមិសាស្រ្តខេត្ត» និងផែនការលេខ០១ /KH-UBND ចុះថ្ងៃទី ១១ មករា ឆ្នាំ២០១៧ របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ «ស្តីពីសកម្មភាពកែលម្អទេសភាព កែលម្អទៅក្រុង ធានាអនាម័យសុវត្ថិភាពភោជនាហារ។
តាមសេចក្តីលេខ២២៦  គម្រោងអាស្រ័យដោយក្រុមហ៊ុនចំកាត់អភិវឌ្ឍន៍និងវិនិយោគហេដ្ឋារចនាសម្ព័ន្ធត្រាវិញធ្វើម្ចាស់វិនិយោគ ទំហំនៃការប្រើប្រាស់ដីចំនួន១៩៩,៩៨ហិកតាស្ថិតនៅភូមិត្រាយល្វឹង ឃុំដាយភឿក ស្រុកកាងឡុង។ សរុបទុនវិនិយោគរបស់គម្រោងចំនួន៧៤៨,៩៨ពាន់លានដុង រយៈពេលអនុវត្តគម្រោងមិនលើសពី៣៦ខែចាប់តាំងពីថ្ងៃបានរដ្ឋប្រគល់ដី។ រយៈពេលធ្វើសកម្មភាពរបស់គម្រោងគឺ៥០ឆ្នាំចាប់តាំងពីថ្ងៃទទួលបានសេចក្តីសម្រេចចិត្តលើគោលការណ៍វិនិយោគ៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291758