លើកកំពស់ប្រសិទ្ធភាពការងារសហការការពារពាណិជ្ជកម្ម ប្រភពដើមមុខទំនិញ
ការប្រកួតប្រជែងដើរតួនាទីក្នុងសកម្មភាពផលិតកម្មមុខទំនិញ ផ្តល់សេវា ជាមូលដ្ឋានសម្រាប់អះអាងខឿនសេដ្ឋកិច្ចរបស់ប្រទេសទាំងមូលនិយាយរួម របស់ខេត្តនិយាយដោយឡែក។ ពីព្រោះហេតុនេះ ដើម្បីផ្សព្វផ្សាយច្បាប់ប្រកួតប្រជែងនៅលើភូមិសាស្រ្តខេត្តបានទាន់ពេល ឯកភាពនិងប្រសិទ្ធភាព មន្ទីរឧស្សាហពាណិជ្ជកម្មបានធ្វើសេនាធិការគណៈកម្មាធិការប្រជាជនខេត្តផ្សព្វផ្សាយផែនការលេខ៧៨/KH-UBND ចុះថ្ងៃទី២ តុលា ឆ្នាំ២០១៩ របស់គណៈកម្មាធិការប្រជាជនខេត្តស្តីពីការផ្សព្វផ្សាយអនុវត្តច្បាប់ប្រកួតប្រជែងនៅលើភូមិសាស្រ្តខេត្តត្រាវិញ។ ក្នុងនោះមានប្រគល់ភារកិច្ចជាក់ស្តែងដល់មន្ទីរ ស្ថាប័ននីមួយៗ និងមូលដ្ឋានអនុវត្ត ធានាប្រសិទ្ធភាព។ 

ដោយកំណត់ជាក់ស្តែងខ្លឹមសារការងារ ទើបក្នុងការងារចាត់តាំង សហការអនុវត្ត មន្ទីរឧស្សាពាណិជ្ជកម្មបានធ្វើសេនាធិការគណៈកម្មាធិការប្រជាជនខេត្តផ្សព្វផ្សាយសេចក្តីសម្រេចលេខ២៤៥១/QĐ-UBND ចុះថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៩ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការផ្សព្វផ្សាយផែនការអនុវត្តគម្រោង «ពង្រឹងការគ្រប់គ្រងផ្នែករដ្ឋស្តីពីជៀសវាងវិធានការការពារពាណិជ្ជកម្ម និងក្លែងបន្លំប្រភពដើមទំនិញនៅលើភូមិសាស្រ្តខេត្តត្រាវិញ» ដើម្បីលើកកំពស់ការយល់ដឹង ប្រសិទ្ធភាពអនុវត្តនូវការកំណត់របស់ច្បាប់ ស្តីពីការការពារពាណិជ្ជកម្ម ប្រភពដើម គយ ជៀសវាងវិធានការការពារពាណិជ្ជកម្ម ប្រភពដើមមុខទំនិញដោយឆ្លងតាមការលើកកំពស់សមត្ថភាពសហការរវាងមន្ទីរ ស្ថាប័ន មូលដ្ឋាន សមាគមឧស្សាហកម្មក្នុងការធ្វើបច្ចុប្បន្នភាពពត៌មាន តាមដាន ទប់ស្កាត់និងពិន័យរាល់ពើបំគេចពីវិធានការការពារពាណិជ្ជកម្ម ក្លែងបន្លំប្រភពដើមទំនិញដើម្បីការពារផលិតផលក្នុងប្រទេស បណ្តាសហគ្រាសផលិត ធ្វើអាជីវកម្មពិតប្រាកដ។

ចំពោះការងារគ្រប់គ្រងផ្នែករដ្ឋចំពោះសកម្មភាពនីហរ័ណ អាហរ័ណ វិនិយោគបរទេស មន្ទីរឧស្សាហពាណិជ្ជកម្មសហការជាមួយនាយកដ្ឋានគ្រប់គ្រងទីផ្សារត្រាវិញ និងបណ្តាផ្នែកមានជាប់ទាក់ទងបង្កើនការតាមដានស្ថានភាពនីហរ័ណ អាហរ័ណចំពោះវត្ថុពាណិជ្ជកម្មធំៗ ដើម្បីព្រមានពីហានិភ័យអាចកើតឡើងការបណ្តឹងមានជាប់ទាក់ទងដល់ការការពារពាណិជ្ជកម្ម គេចវេសវិធានការការពារពាណិជ្ជកម្ម ពិសេសគឺអាជីវកម្មខ្នាតតូចនិងម្យម ម្ចាស់ការបង្ការនិងឆ្លើយតបទៅនឹងបណ្តឹងទាក់ទងដល់ការការពារពាណិជ្ជកម្ម ឈានដល់ការនាំចេញប្រកដដោយចីរភាព។ ក្រៅពីនោះ មន្ទីរឧស្សាហពាណិជ្ជកម្មពង្រឹងការងារត្រួតពិនិត្យ ប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំពាណិជ្ជកម្មអំពីប្រភពដើមនៃទំនិញក្នុងខេត្តទាំងមូល លើកកំពស់ប្រសិទ្ធភាពគ្រប់គ្រងផ្នែករដ្ឋ និងគ្រប់គ្រងបណ្តាគម្រោងវិនិយោគបរទេសនៅបណ្តាវិស័យផលិតធ្វើអាជីវកម្មបណ្តាមុខទំនិញដែលមានហានិភ័យនៃការក្លែងបន្លំប្រភពដើម ពង្រឹងការងារជំរឿនពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះ ផ្តោតសំខាន់លើការផ្សព្វផ្សាយគោលនយោបាយ ច្បាប់កំណត់វិធានការនៃប្រភពដើម ពង្រឹងការងារបណ្តុះបណ្តាលកងកម្លាំងកម្មាភិបាលគ្រប់សមត្ថភាពតាមដាន ព្រមានទប់ទល់ជាមួយស្ថានភាពគេចវេសពីវិធានការការពារពាណិជ្ជកម្ម ក្លែងបន្លំប្រភពដើម។ ក្នុងនោះផ្តល់អាទិភាពបណ្តុះបណ្តាលលើកកំពស់កម្រិតភាសាបរទេសជូនកម្មាភិបាលបម្រើការងារគ្រប់គ្រងពាណិជ្ជកម្មរបស់ខេត្ត។

លោក វ៉មិញកឹម នាយករងមន្ទីរឧស្សាហពាណិជ្ជកម្មត្រាវិញបានឲ្យដឹងៈ ជាមួយតួនាទីចាត់តាំងអនុវត្ត មន្ទីរឧស្សាហពាណិជ្ជកម្មពង្រឹងការងារផ្សព្វផ្សាយគោលនយោបាយ ច្បាប់កំណត់ពីប្រភពដើម និងក្លែងបន្លំជៀសវាងវិធានការការពារពាណិជ្ជកម្ម ពិសេសគឺការកំណត់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមានវៀតណាមជាសមាជិក កំណត់របស់បណ្តាទីផ្សារនាំចេញមានសក្តានុពល បណ្តាទីផ្សារមានទំនិញសម្រាប់នាំចេញធំៗរបស់វៀតណាម។ ឆ្លងតាមនោះ ស្ថិតិនិងធ្វើបច្ចុប្បន្នភាពបញ្ជីរាយនាមបណ្តាមុខទំនិញត្រូវស៊ើបអង្កេត ដាក់ព័ន្ធការលក់បង្ខូចថ្លៃ។ សហការជាមួយស្ថាប័នមានជាប់ទាក់ទងត្រួតពិនិត្យ ដោះស្រាយតាមលំដាប់លំដោយទៅតាមការកំណត់របស់ច្បាប់ គណៈទទួលបានព័ត៌មានបង្ហាញសញ្ញាក្លែងបន្លំប្រភពដើម។ ពង្រឹងនិងសហការជិតស្និទ្ធជាមួយនឹងបណ្តាស្ថាប័នស៊ើបអង្កេតក្នុងដំណើរការស៊ើងអង្កេតបណ្តាអំពើគេចវេសវិធានការបង្ការការពារពាណិជ្ជកម្ម ក្លែងបន្លំប្រភពដើម ជំនួយអាជីវកម្មស្វែងរកបើកទូលាយទីផ្សារដោយឆ្លងតាមបណ្តាកម្មវិធីជំរឿនពាណិជ្ជកម្ម ទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីជំរុញការនាំចេញ ជៀសវាងការពឹងផ្អែកចូលទៅក្នុងទីផ្សារតែមួយ។ ពិសេស កត់សំគាល់ពីបាតុភូតនៃការនាំចេញនិងការនាំចូលមានការប្រែប្រួលមិនធម្មតា។

ទន្ទឹមនឹងនោះ មន្ទីរឧស្សាហពាណិជ្ជកម្មម្ចាស់ការសហការជាមួយនឹងបណ្តាស្ថាប័នមានជាប់ទាក់ទងពង្រឹងការងារត្រួតពិនិត្យ ពិន័យយ៉ាងតឹងរឹងរាល់អំពើបំពានរបស់អាជីវកម្មពីបណ្តាសកម្មភាពលក់ពហុកម្រិតនៅមូលដ្ឋាន។ ពិសេស គឺត្រួតពិនិត្យពេញលេញបណ្តាអង្គសន្និបាត សិក្ខាសាលានិងបណ្តុះបណ្តាលពីការលក់ពហុកម្រិតបានចាត់តាំងឡើងនៅលើភូមិសាស្រ្តដើម្បីរាំងស្កាត់ រកឃើញ ដោះស្រាយបានទាន់ពេល។ លទ្ធផលមកដល់ពេលនេះមិនទាន់រកឃើញអំពើបំពាន។ ទន្ទឹមនឹងនោះ មន្ទីរឧស្សាហពាណិជ្ជកម្មសហការជាមួយនឹងមន្ទីរ ស្ថាប័នមានជាប់ទាក់ទង និងមូលដ្ឋានចាត់តាំងផ្សព្វផ្សាយខ្លឹមសារច្បាប់ប្រណាំងប្រជែង ដំណោះស្រាយដើម្បីជួយអាជីវកម្មការពារពាណិជ្ជកម្មពីបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមចូលរួម មានកម្មាភិបាល បុគ្គលិក និយោជិតចំនួន២០០នាក់ និងអាជីវកម្មនីហរ័ណ អាហរ័ណនៅលើភូមិសាស្រ្តខេត្តចូលរួម។

តាមលោក វ៉មិញកឹម បញ្ហាយកចិត្តទុកដាក់នាបច្ចុប្បន្នក្នុងដំណាក់កាលចូលរួមសមាហរ័ណកម្មអន្តរជាតិកាន់តែទូលំទូលាយ វៀតណាមចូលរួមចូលក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីនិងទ្វេភាគី មន្ទីរឧស្សាហពាណិជ្ជកម្មបន្តការងារផ្សព្វផ្សាយច្បាប់ប្រណាំងប្រជែង គម្រោងការ «ពង្រឹងការគ្រប់គ្រងផ្នែករដ្ឋស្តីពីជៀសវាងវិធានការការពារពាណិជ្ជកម្ម និងក្លែងបន្លំប្រភពដើមទំនិញនៅលើភូមិសាស្រ្តខេត្តត្រាវិញ» និងបណ្តាឯកសារមានជាប់ទាក់ទងដើម្បីពង្រឹងការគ្រប់គ្រង ត្រួតពិនិត្យបណ្តាសកម្មភាពនីហរ័ណ អាហរ័ណ វិនិយោគបរទេស ឆ្លងតាមនោះ លើកកំពស់ការយល់ដឹងអ្នកប្រើប្រាស់ក្នុងការត្រួតពិនិត្យប្រភពដើម។ ទន្ទឹមនឹងនោះ អាជីវកម្មត្រូវតែម្ចាស់ការច្បាមខ្ជាប់បណ្តាគោលនយោបាយផ្តល់អាទិភាពគាំទ្រវិនិយោគផលិតធ្វើអាជីវកម្ម កែលម្អផលិតផល រចនាវេចខ្ចប់ លើកកំពស់សមត្ថភាពប្រណាំងប្រជែង គុណភាពផលិតផលថ្មីអាចឆ្លើយតបតាមតម្រូវការទីផ្សារនៅក្នុងនិងក្រៅប្រទេស៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291826