ធានាសុវត្ថិភាពស្បៀងអាហារក្នុងវិស័យកសិកម្មឆ្នាំ២០២១

កាលពីថ្ងៃទី៦ ឧសភា ឆ្នាំ២០២១ លោក ឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តលេខ 795/QĐ-UBND អនុម័តផែនការធ្វើសកម្មភាពធានាសុវត្ថិភាពស្បៀងអាហារក្នុងវិស័យកសិកម្មនៅលើភូមិសាស្រ្តខេត្តត្រាវិញឆ្នាំ២០២១។ ការផ្សព្វផ្សាយនិងអនុវត្តផែនការធ្វើសកម្មភាពមានអត្ថន័យសំខាន់ ជំរុញការបង្វែប្តូររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម ព្រមទាំងធានាផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងឆ្នាំ២០២១ និងបណ្តាឆ្នាំខាងមុខទៀត។ល។

ភាពជាក់ស្តែង វិស័យសុវត្ថិភាពស្បៀងអាហារនៅលើភូមិសាស្រ្តខេត្តនារយៈកាលកន្លងទៅតែមានបណ្តាបញ្ហានៅសេសសល់ ត្រូវផ្តោតសំខាន់លើការដឹកនាំ កំណត់ទិសដៅ។ យោងតាមព័ត៌មានពីថ្នាក់ដឹកនាំសាខានាយកដ្ឋានគ្រប់គ្រងគុណភាពកសិកម្ម-រុក្ខាកម្មនិងជលផល ចំណុះមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ អនុវត្តភារកិច្ចសុវត្ថិភាពស្បៀងអាហារក្នុងវិស័យកសិកម្មឆ្នាំ២០២១ នៅលើភូមិសាស្រ្តខេត្ត បណ្តាអង្គភាពចំណុះមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទបានចាត់តាំងត្រួតពិនិត្យ២៨៦មូលដ្ឋានផលិត ធ្វើអាជីវកម្មស្បៀងអាហារកសិ-រុក្ខា-ជលជាតិ និង៣២៤មូលដ្ឋានធ្វើអាជីវកម្មសម្ភារៈកសិម្ម៖ ចំណី ថ្នាំបសុពេទ្យប្រើក្នុងការចិញ្ចឹមជលជាតិ ចំណីចិញ្ចឹមសត្វ មធ្យោបាយដឹកជញ្ជូនពូជជលជាតិ ជី ថ្នាំការពាររុក្ខជាតិ។ ឆ្លងតាមនោះ ប្រមូលសំណាកស្បៀងអាហារចំនួន១៩៤ យកទៅវិភាគត្រួតពិនិត្យគុណភាពសុវត្ថិភាពស្បៀងអាហារ និងរូបសំណាកសម្ភារៈកសិកម្មចំនួន១៨៨ ទៅធ្វើតេស្តលក្ខណៈវិនិច្ឆ័យគុណភាព។ លទ្ធផលបានរកឃើញរូបសំណាកស្បៀងអាហារចំនួន៣/១៩៤មិនទាន់មានគុណភាព(ស្មើអត្រា២១,៨% ថយ៤,៦% ប្រៀបជាមួយឆ្នាំ២០១៩) និង៨៣មូលដ្ឋានបំពានពីលក្ខណៈផលិត ធ្វើអាជីវកម្មផលិតផលមុខទំនិញមានគុណភាពមិនសមស្របជាមួយសម្បទាបានប្រកាស បំពានលើការកំណត់ពីគុណភាព ធ្វើអាជីវកម្មផលិតផលមិនទាន់បានអនុញ្ញាត្តិ ផុតកំណត់ប្រើប្រាស់ បំពានលើការកំណត់ពីស្លាកទំនិញផលិតផល បណ្តាផ្នែកសមត្ថកិច្ចបានពិន័យរដ្ឋបាលជាង៥៤០,៩៧លានដុង។

ជាមួយគោលដៅឈានដល់ដើម្បីធានាសុវត្ថិភាពស្បៀងអាហារ លើកកំពស់គុណភាពនិងសមត្ថភាពប្រណាំងប្រជែងរបស់កសិ-រុក្ខានិងជលជាតិវៀតណាមឆ្លើយតបបានតម្រូវការប្រើប្រាស់ក្នុងប្រទេស និងជំរុញការនាំចេញក្នុងបរិបទជំងឺកូវីដ-១៩កំពុងមានការប្រែប្រួលស្មុគស្មាញ និងអាកាសធាតុប្រែប្រួលស្មុគស្មាញ រួមចំណែកធានាគោលដៅរួមរបស់ផ្នែកកសិកម្មទាំងមូល ផែនការធ្វើសកម្មភាពធានាសុវត្ថិភាពស្បៀងអាហារវិស័យកសិកម្មនៅលើភូមិសាស្រ្តខេត្តឆ្នាំ២០២១បានប្រកាសឲ្យប្រើ។ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទនឹងបន្តចង្អុលការផ្សាភ្ជាប់ជិតស្និទ្ធការងារគ្រប់គ្រងគុណភាពសម្ភារៈកសិកម្ម សុវត្ថិភាពស្បៀងអាហារកសិ-រុក្ខានិងជលជាតិជាមួយភារកិច្ចរៀបចំផ្នែកកសិកម្មឡើងវិញ កសាងជនបទថ្មី កសាងនិងបើកទូលាយតំបន់ផលិតប្រមូលផ្តុំទ្រង់ទ្រាយធំបណ្តាផលិតផលសំខាន់ៗរបស់ខេត្ត បើកទូលាយគំរូឃុំនីមួយៗមានផលិតមួយ(OCOP) តាមកន្សោមតម្លៃផ្សាភ្ជាប់ជាមួយការអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ កសិកម្មសរីរាង្គ សម្របជាមួយអាកាសធាតុប្រែប្រួល ធានាសុវត្ថិភាពស្បៀងអាហារ។ បង្កបរិយាកាសងាយស្រួលដល់ប្រជាជន អាជីវកម្មឯកជនវិនិយោគផលិត ធ្វើអាជីវកម្ម ផ្តល់ព័ត៌មានពីប្រព័ន្ធសុវត្ថិភាពស្បៀងអាហារ មូលដ្ឋានផលិត ធ្វើអាជីវកម្មកសិ-រុក្ខាកម្ម-ជលជាតិបានទទួលស្គាល់គ្រប់លក្ខណៈសុវត្ថិភាពស្បៀងអាហារ និងបណ្តាប្រព័ន្ធគ្រប់គ្រងគុណភាពជឿនលឿនផ្សេងទៀត៖  VietGAP, GMP, HACCP...។ល។បង្កើតការចងសម្ព័ន្ធបណ្តាមូលដ្ឋានជាមួយបណ្តាញចែកចាយផលិតផល។ ចូលរួមបណ្តាអង្គសន្និបាត ផ្សារណាត់ដើម្បីផ្សព្វផ្សាយ ជំរឿនពាណិជ្ជកម្ម តភ្ជាប់ការផលិតនិងប្រើប្រាស់ផលិតផល ស្បៀងអាហារសុវត្ថិភាព។ បើកទូលាយតំបន់ផលិតប្រមូលផ្តុំដោយភ្ជាប់ជាមួយការអនុវត្តន៍ បច្ចេកវិទ្យាខ្ពស់ កសិកម្មសរីរាង្គ និងប្រព័ន្ធគ្រប់គ្រងគុណភាពជឿនលឿន។ ណែនាំ គាំទ្របណ្តាអាជីវកម្មវិនិយោគចូលកិកម្ម បើកទូលាយបណ្តាប្រព័ន្ធផ្គត់ផ្គងស្បៀងអាហារកសិ-រុក្ខា-ជលជាតិគុណភាព សុវត្ថិភាព។

ផែនការបានបង្កើតឡើង ជាក្បួនតម្រាជួយសាខានាយកដ្ឋានគ្រប់គ្រងគុណភាពកសិ-រុក្ខានិងជលជាតិក្នុងដំណើរការផ្សព្វផ្សាយ គ្រប់គ្រងបណ្តាភារកិច្ចបានផ្តល់ ពិសេសគឺគ្រប់គ្រងគុណភាពសម្ភារៈកសិកម្ម និងសុវត្ថិភាពស្បៀងអាហារដូចជាៈ សកម្មភាពធ្វើអាជីវកម្មប្រើប្រាស់ថ្នាំការពាររុក្ខជាតិ ថ្នាំបសុពេទ្យ គ្រប់គ្រងមូលដ្ឋានផលិតធ្វើអាជីវកម្មភោជនាហារទៅតាមការណែនាំរបស់នាយកដ្ឋានគ្រប់គ្រងឯកទេសចំណុះក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ។ ទន្ទឹមនឹងនោះ បណ្តាមូលដ្ឋានផលិត ធ្វើអាជីវកម្មភោជនាហារនៅលើភូមិសាស្រ្តខេត្តជាជំហានមានការយកចិត្តទុកដាក់វិនិយោគលើកកំពស់កម្រិតលក្ខណៈមូលដ្ឋាន ទិញសម្ភារៈ ឧបករណ៍ទៅតាមស្តង់ដារ និងរក្សាល្អលក្ខណៈអនាម័យនៅមូលដ្ឋាន បំពេញតាមការកំណត់ពីលក្ខណៈសុវត្ថិភាពភោជនាហារ។ល។

ក្នុងបរិបទជំងឺកូវីដ-១៩កំពុងមានការប្រែប្រួលស្មុគស្មាញ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខិតខំប្រឹងប្រែងក្នុងឆ្នាំ២០២១ មាន១០០% ភារកិច្ច ផែនការពីផ្សព្វផ្សាយអប់រំច្បាប់ ផ្សព្វផ្សាយគុណភាពសម្ភារៈកសិកម្ម សុវត្ថិភាពស្បៀងអាហារបានអនុវត្ត មាន១០០%មូលដ្ឋានផលិត ធ្វើអាជីវកម្មស្បៀងអាហារកសិ- រុក្ខកម្ម និងជលជាតិបានចំណាត់ថ្នាក់ A, B សម្រេច១០០% និងមិនមានមូលដ្ឋានចំណាត់ថ្នាក់C។ មាន៨០%មូលដ្ឋានមិនស្ថិតក្នុងក្របខ័ណ្ឌផ្តល់លិខិតទទួលស្គាល់គ្រប់លក្ខណៈចុះកិច្ចសន្យាផលិត ធ្វើអាជីវកម្ម។ អត្រាគំរូស្បៀងអាហារកសិ-រុក្ខ-ជលជាតិត្រួតពិនិត្យទូលំទូលាយបំពានលើការកំណត់ពីការបំពុលជីវសាស្រ្ត វត្ថុធាតុចម្រុះ សំណល់ថ្នាំការពាររុក្ខជាតិ ថ្នាំបសុពេទ្យ សារធាតុគីមី ថ្នាំសម្លាប់មេរោគថយចុះ១០%ប្រៀបជាមួយឆ្នាំ២០២០ បន្តត្រួតពិនិត្យសុវត្ថិភាពមិនប្រើសារធាតុហាមឃាត់ក្នុងការចិញ្ចឹមសត្វធាតុ៕

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 2
  • ថ្ងៃនេ: 521
  • ក្នុងសប្តាហ៍: 5,037
  • ទាំងអស់: 202,713