ផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិត-ស្នាមតម្រាបក្ខជនឈានមុខ

ឯកសារមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី ១៣ របស់បក្សបានកំណត់ច្បាស់ ផ្លាស់បង្ដូរពីផ្នត់គំនិតផលិតកសិកម្ម ទៅជាផ្នត់គំនិតសេដ្ឋកិច្ចកសិកម្ម។ យោងតាមនោះកំណត់កត្តាទំនើប ៣ យ៉ាង គឺ កសិកម្មជីវបរិស្ថាន ជនបទទំនើប និងជនបទឈ្លាសវៃ។ ដោយក្តាប់បាននិន្នារក្នុងសម័យផ្លាស់ប្តូរថ្មី សមាហរណកម្ម និងក្ដាប់បាននូវចចំណុចថ្មីក្នុងឯកសារមហាសន្និបាតលើកទី ១៣ របស់បក្ស មានកសិករជាច្រើននៅស្រុកទីវកឹង បានឈានឡើងធ្វើមាន នៅលើផ្ទៃដីដែលធ្លាប់ជួបការលំបាកកាលពីមុននោះ។ ជាគំរូឈានមុខមួយក្នុងចលនានោះមានកសិករថាច់យឿង បក្ខជនឈានមុខក្នុងការនាំយកសេចក្តីសម្រេចចិត្តរបស់បក្សមកអនុវត្តក្នុងជីវភាព។

តាមប្រសាសន៍របស់លោកឌិញវ៉ូដាក លេខាបក្សឃុំតឹងហ្វា៖ មុននោះ កាលពីឆ្នាំ ២០១៧ ដើម្បីអនុវត្តទម្រង់ផលិតសមស្របជាមួយអាកាសធាតុប្រែប្រួល ឃុំតឹងហ្វាបានអនុវត្តគោលការណ៍ បំផុសចលនាប្រជាជនឲ្យផ្លាស់ប្តូរទម្រង់ដាំដូងដូងតាមរបៀបប្រពៃណី មកដាំដូងសរីរាង្គ។ ខណៈនោះមានតែពីបីគ្រួសារនៅក្នុងឃុំអនុវត្តតាម។ ក្រោយពេលផ្សព្វផ្សាយដល់បណ្តាសាខាបក្សភូមិ បក្ខជនថាច់យឿង ប្រធានគណៈកម្មការប្រជាជនភូមិចាក់ទ័ព (កៅម៉ោក) ឈានមុខចុះឈ្មោះអនុវត្តទម្រង់ដាំដូងសរីរាង្គវិសោធនកម្ម ដើម្បីមាមីងកសិករនៅក្នុងឃុំចូលរួមទស្សនា ដកពិសោធន៍ និងវាយតម្លៃលទ្ធផលទម្រង់នេះ។ ក្រោយពេលទម្រង់វិសោធនកម្ម នាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់ មានប្រជាកសិករជាច្រើននៅក្នុងឃុំចាប់ផ្តើមអនុវត្តតាម។

កសិករថាច់យឿងបានឲ្យដឹង៖ ឆ្នាំ ២០១៧ គ្រួសារខ្ញុំបានឃុំតឹងហ្វាបំផុសចលនាឲ្យបង្វែរផ្ទៃដី ១,៦ ហិកតាមកដាំដូងសរីរាង្គ។ ទម្រង់ទទួលបានលទ្ធផលខ្ពស់ជាងបើប្រៀបជាមួយការផលិតដូងតាមទម្លាប់ចាស់។ ចូលរួមក្នុងទម្រង់ កសិករត្រូវអនុវត្តតាមវិធីសាស្រ្តផលិត ប្រើប្រាស់ជីសរីរាង្គ អតិសុខុមប្រាណ ឬក៏ប្រើជីលាមក ជំនួសឲ្យជីគីមីសាស្ត្រដែលប្រើមុននោះ។ ផ្តើមពីអនុវត្តទម្រង់នេះ ចម្ការដូងរបស់ខ្ញុំលូតលាស់ល្អ មិនសូវមានដង្កូវបំផ្លាញ ទិន្នផលកើនជាង ២០% បើប្រៀបជាមួយនឹងការដាំដូងធម្មតា។ ទន្ទឹមនឹងផ្តល់ លទ្ធផលសេដ្ឋកិច្ចខ្ពស់ ទម្រង់នៅទាំងពង្រីកតួនាទីការពារបរិស្ថាន ការពារសុខភាពចំពោះកសិករ គ្រួសារ និងអ្នកប្រើប្រាស់ទៀតផង។

បច្ចុប្បន្ន ចម្ការដូងសរីរាង្គ ០១ ហិកតារបស់គ្រួសារកសិករថាច់យឿង កំពុងអំណោយផល ក្នុងមួយឆ្នាំៗ ប្រមាណ ១០០ លានដុង ចំណែកចម្ការដូង ០,៦ ហិកតាដែលដាំក្រោយកំពុងលូតលាស់ល្អ និងចេញផ្លែដំបូង។ ដូងរបស់គ្រួសារលោកមាបានក្រុមហ៊ុនមេគង់នៅខេត្តបេនត្រែម៉ៅទិញផលិតផលជាមួយតម្លៃក្នុងមួយទ្វាទសកៈ ១០០.០០០ ដុង។

កសិករថាច់យឿងបានឲ្យដឹង៖ មុននោះជាតំបន់ផលិតស្រូវ ពេលផលិតស្រូវមិនសូវបានផល ខ្ញុំក៏សម្រេចចិត្តបង្វែរមកដាំអំពៅ ហើយខណៈដែលតម្លៃអំពៅមិនលំនឹង ទើបខ្ញុំបង្វែរមកដាំដូងវិញ។ ដំបូងខ្ញុំបង្វែរផ្ទៃដី ០១ ហិកតាមកដាំដូងគ្រប់ប្រភេទ ជាមធ្យម ក្នុងមួយកុងដាំ ២៥ ដើម។ ក្រោយពេលដាំបានជាង ៣ ឆ្នាំ ដូងចាប់ផ្តើមចេញផ្លែ ក្នុងមួយខែប្រមូលផលបានពី ៨០០-១.០០០ ផ្លែ ហើយលក់បានប្រមាណ ០៩ លានដុង។ ដើម្បីអនុវត្ត គោលលំនាំ “យកខ្លីចិញ្ចឹមវែង” ឆ្នាំ ២០១៧ ក្រោយពេលបង្វែរផ្ទៃដីមកដាំដូងចំនួន ២៥០ ដើមនោះ លោកមាយឿងនៅទាំងដាំចេកក្រមួន និងដាំចេកស្លា។ល។ ឆ្លាស់ក្នុងចម្ការដូង ដើម្បីមានប្រភពចំណូលប្រចាំថ្ងៃ។ បើប្រៀបជាមួយបណ្តាឈើហូបផ្លែផ្សេង ដាំដូងបង់តែប្រាក់ចំណាយទិញពូជ និងឡើងចម្ការក្នុងមួយកុងប្រមាណ ០៧ លានដុង។ ក្រោយមកក្នុងមួយឆ្នាំចំណាយទុនតែបន្តិចបន្តួច ប្រមាណ ៣០០.០០០ ដុងសម្រាប់ទិញជីដាក់ដូងក្នុងមួយកុង។

មិនត្រឹមតែជាបក្ខជនឈានមុខក្នុងចលនាផ្លាស់ប្តូររចនាសម្ព័ន្ធផលិតនៅមូលដ្ឋានដោយមានតួនាទីជាប្រធានគណៈកម្មការប្រជាជនភូមិចាត់ទ័ព លោកមាថាច់យឿងនៅទាំងសកម្មចែករំលែកបទពិសោធន៍ ដើម្បីជួយឲ្យកសិករ ជាពិសេសគឺមាមីងជនរួមជាតិខ្មែនៅក្នុងភូមិបង្វែរផ្ទៃដីផលិតស្រូវមានទិន្នផលទាប មកដាំដូង និងឈានឡើងលំនឹងជីវភាពដូចជា៖ បងថាច់បែង្វាង បង្វែរផ្ទៃដីផលិតស្រូវ ០,៧ ហិកតា គ្រួសារបងថាច់ចង បង្វែរផ្ទៃដីដាំអំពៅ ១,២ ហិកតា មកដាំដូង ៕

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 6
  • ថ្ងៃនេ: 558
  • ក្នុងសប្តាហ៍: 5,074
  • ទាំងអស់: 202,750