រួចផុតពីភាពក្រីក្រអាស្រ័យដោយដាំដំណាំ

ជាច្រើនឆ្នាំបន្តបន្ទាប់បងថាច់មិញភឿង នៅភូមិត្រពាំងក្រពើ ឃុំឡុងស៊ើង ស្រុកកូវង៉ាង អនុវត្តទទួលបានជោគជ័យទម្រង់ដាំដំណាំក្នុងវាលស្រែ តាមរបៀបផលិតស្រូវ ១ រដូវ-ដាំដំណាំ ២ រដូវ និងទទួលបានប្រភពចំណូលលំនឹង រួមចំណែកបង្កើនលទ្ធផលសេ្ឋកិច្ចកសិកម្ម និងប្រភពចំណូលរបស់គ្រួសារ។

តាមការណែនាំរបស់កម្មាភិបាលកសិកម្មឃុំ យើងខ្ញុំមកកាន់ភូមិត្រពាំងក្រពើ ជួបសំ ណេះសំណាលជាមួយកសិករ ថាច់មិញភឿង កំពុងប្រមូលផលត្រសក់ និងននោងប្រហើរ។ បច្ចុប្បន្នត្រសក់មួយគីឡូក្រាមមានតម្លៃពី ៨.០០០-១០.០០០ ដុង ននោងប្រហើរក្នុងមួយគីឡូក្រាមមានតម្លៃពី ៥.០០០-.០០០ ដុង (កើន ៥០% បើប្រៀបជាមួយដំណាក់កាលជាមួយគ្នានៃឆ្នាំមុន) ម៉្លោះហើយ ក្នុងរដូវនេះគ្រួសារបងប្រមូលបានប្រាក់ចំណេញខ្ពស់។

បង ភឿង រីករាយឲ្យដឹង៖ បច្ចុប្បន្នគ្រួសារខ្ញុំដាំននោងប្រហើរបាន ០២ កុង និងត្រសក់ ០១ កុង។ មុននោះខ្ញុំដាំតែសណ្តែកដី ទើបតែរដូវនេះបង្វែរមកដាំត្រសក់ ហើយមានសំណាងល្អត្រសក់លក់បានតម្លៃខ្ពស់។ មុននោះត្រសក់មួយគីឡូក្រាមលក់បានតែពី ៣.០០០ -.០០០ ដុង សព្វថ្ងៃខ្ញុំលក់ឲ្យឈ្មួញក្នុងមួយគីឡូក្រាមជាមួយតម្លៃពី .០០០-១០.០០០ ដុង ។ ខ្ញុំឃើញថាត្រសក់ងាយដាំ មិនសូវខូចខាត់ និងឆាប់បានប្រមូលផលទៀតផង។ ក្រោយពេលដាំប្រមាណ ២៥ ថ្ងៃ ត្រសក់ចាប់ផ្តើមចេញផ្លែ និង១០ ថ្ងៃក្រោយនឹងប្រមូលផល។ ខ្ញុំប្រមូលផលក្នុងមួយថ្ងៃ បានពី ១១០-១២០ គីឡូក្រាម ក្នុងមួយរដូវអាចប្រមូលផលបន្តបន្ទាប់ប្រមាណ ២០ ថ្ងៃ។ តាមការប៉ាន់ស្មាន ប្រសិនបើត្រសក់នៅមានតម្លៃដូចបច្ចុប្បន្ន ក្រោយពេលទូទាត់ប្រាក់ចំណាយរួច ក្នុងមួយកុងខ្ញុំនៅចំណែញបានប្រមាណ ១៤ លានដុង ក្នុងមួយរដូវ។

រយៈកាលជាង ១០ ឆ្នាំផ្សារភ្ជាប់ជាមួយរបរដាំដំណាំ តាំងពីជីវភាពក្រលំបាក ប្តីប្រពន្ធបង ភឿង ខិតខំឈានឡើងរួចផុតពីភាពក្រីក្រកាលពីឆ្នាំ ២០១៨ អាស្រ័យចេះដាំដំណាំចម្រុះក្នុងវាលស្រែ។ បងភឿងបានឲ្យដឹងបន្ថែម៖ ក្រោយពេលមានគ្រួសារ ខ្ញុំក៏ដូចជាបណ្តាគ្រួសារក្រីក្រនៅក្នុងភូមិគឺប្រកបមុខរបរស៊ីឈ្នួល ដើម្បីមានប្រាក់ចៃវាយក្នុងគ្រួសារ។  ឆ្នាំ ២០១២ ឆ្លងតាមថ្នាក់ហ្វឹកហាត់ជំរុញកសិកម្ម រៀនសូត្រតាមបណ្តាទម្រង់ដែលទទួលបានផលនៅមូលដ្ឋាន ខ្ញុំបង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផល មកដាំដំណាំសណ្តែកដី ពោត ត្រសក់។ល។ ប្រិតសំចៃបានប្រាក់ ខ្ញុំជួលដី ០២ កុងបន្ថែមដើម្បីបើកទូលាយទម្រង់ដាំដំណាំ។ ក្រៅពីដាំដំណាំ ខ្ញុំបានឧបត្ថម្ភឲ្យបុលទុនពីធនាគារគោលនយោបាយសង្គមស្រុក ០៨ លានដុង សម្រាប់ទិញគោមេ ០១ ក្បាលមកចិញ្ចឹម។ ខ្ញុំឆ្លៀតយកសំណល់ពីការដាំដំណាំធ្វើជាចំណីសម្រាប់គោ បច្ចុប្បន្នហ្វូងគោកើនឡើងបាន ០៣ ក្បាល។

ឆ្លងតាមការដកពិសោធន៍ អនុវត្តបច្ចេកទេសផលិតក្នុងការដាំដំណាំក្នុងវាលស្រែ ទទួលបានទិន្នផល បរិមាណផលលំនឹង។ ពេលទូទាត់ប្រាក់ចំណាយ បងមានប្រាក់ចំណេញក្នុងមួយឆ្នាំជាង ៦០ លានដុង។ លោកថាច់ញ៉ើង ប្រធានគណៈកម្មការប្រជាជនភូមិត្រពាំងក្រពើបានវាយតម្លៃ៖ បណ្តាការដកពិសោធន៍ដែលកសិករ ថាច់មិញភឿង ស្រាវជ្រាវបាននោះ គាត់ក៏តែងណែនាំចែករំលែកជាមួយកសិករដទៃ នៅក្នុងភូមិដោយអស់ពីចិត្ត ដើម្បីពង្រីកផ្ទៃដីដាំដំណាំក្នុងវាលស្រែនៅក្នុងភូមិ បង្កើនប្រភពចំណូលគ្រួសារ រួមចំណែកអនុវត្តល្អលក្ខឋានកាត់បន្ថយគ្រួសារសារក្រីក្រ និងលក្ខឋានប្រភពចំណូលក្នុងការកសាងជនបទថ្មី៕

អត្ថបទ-រូបថត៖ សុខា

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 2
  • ថ្ងៃនេ: 551
  • ក្នុងសប្តាហ៍: 5,067
  • ទាំងអស់: 202,743