អនុលេខាគណៈកម្មាធិការបក្សខេត្តអញ្ញើញទៅធ្វើការជាមួយគណៈកម្មាធិការបក្សស្រុកកូវង៉ាង ស្តីពីស្ថានភាពជំងឺដុំពកស្បែកលើសត្វក្របី គោនៅលើភូមិសាស្រ្តស្រុក

កាលពីរសៀលថ្ងៃទី១៤ កញ្ញា លោក ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត បានអញ្ញើញទៅធ្វើការជាមួយគណៈកម្មាធិការបក្សស្រុកកូវង៉ាង ស្តីពីស្ថានភាពជំងឺដុំពកស្បែក លើសត្វក្របី គោនៅលើភូមិសាស្រ្តស្រុក។ ចូលរួមធ្វើការជាមួយអនុលេខាគណៈកម្មាធិការបក្សខេត្តមានថ្នាក់ដឹកនាំមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ។

របាយការណ៍ជូនអនុលេខាគណៈកម្មាធិការបក្សខេត្ត ឡឹមមិញដាំង ស្តីពីស្ថានភាពជំងឺដុំពកស្បែកលើសត្វក្របី គោនៅលើភូមិសាស្រ្តស្រុកកូវង៉ាង ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុកកូវង៉ាងបានឲ្យដឹង៖ នាបច្ចុប្បន្ននៅលើភូមិសាស្រ្តស្រុកមាន ១៧៥២៧គ្រួសារចិញ្ចឹមគោ ដោយមានគោចំនួន ៤៨៦៥៥ក្បាល បានរាយស្មើនៅតាមឃុំ ទីប្រជុំជននៅលើភូមិសាស្រ្តស្រុក។  គិតដល់ថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២១ នៅលើភូមិសាស្រ្តស្រុកកូវង៉ាងបានរកឃើញ៥៨គ្រួសារចិញ្ចឹមគោត្រូវឆ្លងជំងឺដុំពកស្បែកនៅលើឃុំ ទីប្រជុំជនចំនួន០៨/១៥ ដោយមានគោសរុបចំនួន៣១៩ក្បាល ក្នុងនោះមានគោត្រួវឆ្លងជំងឺចំនួន១០៤ក្បាល ត្រូវង៉ាប់ដុតបំផ្លាញចោលចំនួន០៥ក្បាល និងជាសះស្បើយចំនួន៥១/៩៩ក្បាល នៅមក៤៨ក្បាលក្នុងដំណាក់កាលជាសះស្បើយ ភូមិសាស្រ្តមានគោត្រូវង៉ាប់ច្រើនគឺឃុំទ្រឿងថចំនួន៤៦ក្បាល ឃុំញីទ្រឿងចំនួន២២ក្បាល នៅមកបណ្តាឃុំផ្សេងៗមានពី០២ដល់១០ក្បាលត្រូវឆ្លងជំងឺ។

ចំពោះស្ថានភាពខាងលើ ស្រុកកូវង៉ាងបានទទួលវ៉ាក់សាំងចំនួន ២៨១៥០ម្ជុលបង្ការជំងឺដំពកស្បែក ថ្នាំកម្ចាត់មេរោគចំនួន១៦០០លីត្រពីសាខានាយកដ្ឋានសត្វនិងពេទ្យសត្វខេត្ត បានបែងចែកឲ្យឃុំ ទីប្រជុំជនចំនួន១៥ /១៥។ ទន្ទឹមនឹងនោះ សាខានាយកដ្ឋានសត្វនិងពេទ្យសត្វខេត្តសហការជាមួយរដ្ឋអំណាចមូលដ្ឋានបានចែកប័ណ្ណប្រកាសចំនួន១០០០សន្លឹក និងផ្ទាំងរូបភាពចំនួន៣៥សន្លឹកផ្សព្វផ្សាយដល់អ្នកចិញ្ចឹមអំពីជំងឺដំពកស្បែកលើសត្វក្របី គោល។ គិតមកដល់ពេលនេះ ទូទាំងស្រុកកូវង៉ាងបានចាក់ថ្នាំវ៉ាក់សាំងបង្ការដោយឥតគិតថ្លៃលើគោបានចំនួន២២៩៩៣ក្បាល របស់គ្រួសារចិញ្ចឹមចំនួន៥៩៩៩គ្រួ។

ថ្លែងយោបល់នៅពិធីធ្វើការលោក ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្តត្រាវិញសង្កត់ធ្ងន់៖ កូវង៉ាងជាស្រុកកសិកម្ម ក្រៅពីចិញ្ចឹមជលជាតិ គោជាសត្វចិញ្ចឹមមួយក្នុងចំណោមសត្វចិញ្ចឹមនានាមានប្រៀបខ្លាំងពង្រីកមានប្រសិទ្ធភាព។ ចំពោះស្ថានភាពជំងឺនៅលើគោកំពុងមានការប្រែប្រួលស្មុគស្មាញនិងមានហានិភ័យឆ្លងរាលដាលខ្ពស់ អនុលេខាគណៈកម្មាធិការបក្សខេត្តត្រាវិញស្នើថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុកកូវង៉ាងត្រូវពង្រឹងការផ្សព្វផ្សាយដល់ប្រជាជនដឹងពីជំងឺដំពកលើស្បែកគោ ណែនាំប្រជាជនដឹងពីអាការរបស់ជំងឺដំពកលើហ្វូងគោ ចង្អុលការរដ្ឋអំណាចភូមិ ឃុំចលនាប្រជាជនធ្វើអនាម័យក្រោល បាញ់ថ្នាំកម្ចាត់មេរោគ គណៈគោមានជំងឺត្រូវចាក់វ៉ាក់សាំង។ ដោយឡែកចំពោះហ្វូងគោមានជំងឺគឺផ្នែកជំនាញការត្រូវណែនាំដល់គ្រួសារចិញ្ចឹមដឹងពីរបៀបព្យាបាល បំបែកកូនមានជំងឺចេញដោយឡែកដើម្បីជៀសវាងការឆ្លងរាលដាលដល់កូនដទៃទៀត។ បង្កើតគណៈចង្អុលការបង្ការ ប្រឆាំងជំងឺដំពកលើស្បែកក្របី គោ ដើម្បីបង្ការ ប្រឆាំងអាសន្នរោគជំងឺកូវីដ-១៩មានប្រសិទ្ធភាពផង និងពង្រីកសេដ្ឋកិច្ចរបស់មូលដ្ឋានផង។

បន្ទាប់ពីបញ្ចប់ពិធីធ្វើការជាមួយគណៈកម្មាធិការបក្សស្រុកកូវង៉ាង លោក ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្តត្រាវិញ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុកកូវង៉ាងបានអញ្ជើញទៅត្រួតពិនិត្យជាក់ស្តែងគ្រួសារមានគោត្រូវឆ្លងជំងឺដំពកលើស្បែកនៅឃុំញ៉ីទ្រឿង៕

 

ព័ត៌មានផ្សេង
1 2 3 4 5 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 9
  • ថ្ងៃនេ: 23
  • ក្នុងសប្តាហ៍: 4,300
  • ទាំងអស់: 180,044