នាយកដ្ឋានដាំដុះនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ត្រួតពិនិត្យស្ថានភាពប្រមូលផល សាបព្រោះស្រូវនៅខេត្តត្រាវិញ

កាលពីថ្ងៃទី១៦ កញ្ញា ក្រុមការងាររបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទដឹកនាំដោយលោក ឡេថាញ់តុង យកដ្ឋាននៃនាយកដ្ឋានដាំដុះធ្វើជាប្រធានបានអញ្ជើញមកត្រួតពិនិត្យជាក់ស្តែងស្ថានភាពប្រមូលផលស្រូវដើមឆ្នាំ និងចុះពូជស្រូវរដូវរំហើយឆ្នាំ២០២១នៅខេត្តត្រាវិញ។ លោក ឡេវ៉ាំងដុង នាយករងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទទទួលនិងធ្វើការជាមួយក្រុមប្រតិភូការងារ។ 

ក្រុមប្រតិភូការងារបានអញ្ជើញទៅត្រួតពិនិត្យជាក់ស្តែងការចុះពូជស្រូវរដូវរំហើយនៅវាលស្រែឃុំភឿងថាញ់ ស្រុកកាងឡុង និងឃុំថុងហ្វា ស្រុកកូវកែ។ អនុប្រធាននាយកដ្ឋានដាំដុះស្នើផ្នែកកសិកម្មនិងអភិវឌ្ឍន៍ជនបទត្រាវិញត្រូវផ្តោតច្បាមខ្ជាប់វាលស្រែ ប្រុងប្រយ័ត្នដង្កូវ ជំងឺបំផ្លាញស្រូវ ចុះពូជឆាប់រហ័សដើម្បីជៀសវាងហានិភ័យគ្រោះរាំងស្ងួត ជ្រាបជាតិជូរប្រៃ រងឥទ្ធិពលពីទឹកជំនោរ ផ្នែកសមត្ថកិច្ចផ្តល់អនុសាសន៍ ប្រជាកសិករត្រូវទៅមើលស្រែជាប្រចាំ យកចិត្តទុកដាក់តាមដានការព្យាករណ៍អាកាសធាតុ ជលសាស្រ្ត ដើម្បីមានភាពម្ចាស់ការជាងក្នុងការងារពង្រឹងទំនប់ ដើម្បីកាត់បន្ថយចុះនូវកម្រិតទាបបំផុតស្ថានភាពដំណាំត្រូវលិចទឹក។ល។

គិតមកដល់ពេលនេះ ទូទាំងខេត្តត្រាវិញបានប្រមូលផលស្រូវរដូវដើមឆ្នាំបាន ៧០៩៦៥ហិកតា សម្រេច៩៧%នៃផ្ទៃដីចុះពូជ។ ផ្ទៃដីនៅមកមិនទាន់ប្រមូលផលចំនួន១៦៩៦ហិកតារួមមានបណ្តាស្រុក៖ ចូវថាញ់ ៩១៦ហិកតា ទីផ្សាររួមខេត្តយ្វៀងហាយ ៨៥ហិកតា និងទីក្រុងត្រាវិញ ២៣៦ហិកតា បណ្តាមូលដ្ឋាននេះខិតខំប្រឹងប្រែងប្រមូលផលមុនថ្ងៃទី២០ កញ្ញា ឆ្នាំ២០២១។

រដូវស្រូវរំហើយឆ្នាំ២០២១ គិតមកដល់ពេលនេះចុះពូជបានជាង៦៣៧០០ហិកតា កើន៣៤៥០០ហិកតាប្រៀបជាមួយរយៈពេលដូចគ្នាឆ្នាំមុន សម្រេច៨៧%ផែនការ រួមមានបណ្តាស្រុក៖ កូវកែជាង៦១០០ហិកតា ទីវកឹងជាង១០៩០០ហិកតា ចូវថាញ់ជាង១២៦០០ហិកតា ទីផ្សាររួមខេត្តយ្វៀងហាយ៦០ហិកតា និងទីក្រុងត្រាវិញ ៥៥០ហិកតា។

តាមផែនការរបស់មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ គឺផ្ទៃដីចុះពូជលើកទី២ នឹងប្រមូលផ្តុំបញ្ចប់មុនថ្ងៃទី ២៥ កញ្ញា ឆ្នាំ២០២១ ដើម្បីធានាទាន់ពេលវេលាកាលបរិច្ឆេទចុះពូជទៅតាមរដូវកាល៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 19
  • ថ្ងៃនេ: 31
  • ក្នុងសប្តាហ៍: 5,362
  • ទាំងអស់: 208,158