21/10/2021
សន្និបាតបូកសរុបលទ្ធផល២០ឆ្នាំអនុវត្តសេចក្តីសម្រេចលេខ១៣- NQ/TW ស្តីពីបន្តការផ្លាស់ថ្មី ពង្រីក និងលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចសមូហភាព និង១០ឆ្នាំអនុវត្តច្បាប់សហករណ៍ក្នុងវិស័យកសិកម្ម
កាលពីព្រឹកថ្ងៃទី១៩ ខែតុលា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ឡេមិញហ្វាង ធ្វើជាអធិបតីអង្គសន្និបាតផ្សាយបន្តផ្ទាល់ដើម្បីបូកសរុបលទ្ធផល២០ឆ្នាំអនុវត្តសេចក្តីសម្រេចលេខ១៣- NQ/TW ស្តីពីបន្តការផ្លាស់ថ្មី ពង្រីកនិងលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចសមូហភាព និង១០ឆ្នាំអនុវត្តច្បាប់សហករណ៍ក្នុងវិស័យកសិកម្ម។
អញ្ជើញចូលរួមនៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមានលោក គឹមង៉ុកថាយ អនុលេខាប្រចាំករគណៈកម្មាធិការបក្សខេត្ត, លោក ង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត, តំណាងស្ថាប័ន អង្គភាពមួយចំនួនមានការជាប់ទាក់ទង និងបណ្តាសហករណ៍នៅលើភូមិសាស្រ្តខេត្ត។
ឆ្លងអស់រយៈកាល២០ឆ្នាំអនុវត្តសេចក្តីសម្រេចលេខ១៣ និង១០ឆ្នាំអនុវត្តច្បាប់សហករណ៍ គិតមកដល់ពេលនេះ សេដ្ឋកិច្ចសមូហភាព, សហករណ៍នៅលើទូទាំងប្រទេសបន្តរីកចម្រើនទាំងបរិមាណ និងគុណភាព។ ក្នុងទូទាំងប្រទេសមានសហករណ៍កសិកម្មប្រមាណ ១៨.០០០កន្លែង កើន ១២.៥៦៩សហករណ៍, បើប្រៀបជាមួយដំណាក់កាល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ពេលដែលច្បាប់សហករណ៍មានសុពលភាពនោះ គឺចំនួនសហករណ៍កសិកម្មក្នុងទូទាំងប្រទេសកើនឡើងប្រមាណ៧.៩១៧ សហករណ៍។ ចាប់តាំងពីឆ្នាំ២០១៣មកដល់ពេលនេះ ចំនួនសហករណ៍កសិកម្មកើនឡើងយ៉ាងរហ័ស ជាមធ្យមក្នុង១ឆ្នាំកើនជិត៨០០សហករណ៍, ដំណាក់កាល ២០១៧-២០២១ ខ្ពស់ទ្វេ៣ដងប្រៀបនឹងដំណាក់កាលមុននោះ (២០១២-២០១៦)។ អត្រាបណ្តាសហករណ៍កសិកម្មបានវាយតម្លៃចំណាត់ប្រភេទគ្រាន់បើ ពូកែបានកើនពី១០% (ឆ្នាំ២០១៣) ឡើង៣៣%(ដាច់ឆ្នាំ២០១៦) និងជាង៦០%នៅឆ្នាំ២០២០។ ចំនួនទុនធ្វើសកម្មភាពរបស់សហករណ៍កសិកម្មនាពេលបច្ចុប្បន្ននេះសរុបរួមប្រមាណ ២៩.៤២៥ ពាន់លានដុង។
ដោយឡែកខេត្តត្រាវិញ បណ្តាសហករណ៍សន្សឹមៗនឹងបានពង្រឹង ផ្លាស់ប្តូរថ្មីនិងលើកកម្ពស់គុណភាពធ្វើសកម្មភាព។ទន្ទឹមនឹងនោះប្រមូលផ្តុំកម្លាំងផ្លាស់ប្តូរថ្មីវិធីសាស្ត្រគ្រប់គ្រង ប្រិតសំចៃការចំណាយថវិកា ធានាលំនឹងតម្លៃផលិតផល ចងសម្ព័ន្ធជាមួយនឹងបណ្តាសហករណ៍ អាជីវកម្មនៅក្នុងនិងក្រៅខេត្តផ្គត់ផ្គង់សេវាច្រកចូលនិងម៉ៅទិញផលិតផលរបស់ប្រជាជន។ គិតមកដល់ពេលនេះ ក្នុងទូទាំងខេត្តមានសហករណ៍ធ្វើសកម្មភាពលើបណ្តាវិស័យកសិកម្ម ពាហិរកសិកម្ម មូលនិធិឥណទានចំនួន ១៦៩ កន្លែង ជាមួយនឹងចំនួនទុនលក្ខន្តិកៈជាង ១៦៥ពាន់លានដុង ទាក់ទាញសមាជិកជាង២៩.៩០០នាក់ចូលរួម។
ស្ថិតនៅនឹងសន្និបាត បណ្តាតំណាងបានពិភាក្សារួមបំពេញយោបល់ដើម្បីជំរុញសេដ្ឋកិច្ចសមូហភាព សហករណ៍ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឈ ក្លាយជាសមាសភាពមួយក្នុងចំណោមសមាសភាព៤សំខាន់ដើម្បីជំរុញប្រទេសជាតិអភិវឌ្ឈន៍រហ័ស។
ថ្លែងការណ៍នៅអង្គសន្និបាត រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ឡេមិញហ្វាង សង្កត់ធ្ងន់ថា៖ ថ្វីត្បិតតែបណ្តាសហករណ៍មិនទាន់រួមចំណែក GDP បានច្រើនសម្រាប់ខឿនសេដ្ឋកិច្ច សម្រាប់បណ្តាមូលដ្ឋានពិតមែន ប៉ុន្តែសហករណ៍គឺជាមូលដ្ឋានគ្រឹះធារដើម្បីអនុវត្តការតភ្ជាប់ចងសម្ព័ន្ធកន្សោមតម្លៃក្នុងការផលិតកសិកម្ម។ ផ្លាស់ប្តូររចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ អនុវត្តវិទ្យាសាស្រ្ត-បច្ចេកវិទ្យា កសាងជនបទថ្មីនឹងមិនអាចណាសម្រេចជោគជ័យបានប្រសិន ខ្វះការចូលរួមចំណែករបស់សហករណ៍៕