គណៈកម្មាធិការប្រជាជនខេត្តបូកសរុបស្ថានភាពសេដ្ឋកិច្ច-សង្គមខែតុលា

កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ធ្វើជាអធិបតីអង្គប្រជុំផ្សាយបន្តផ្ទាល់ដើម្បីបូកសរុបស្ថានភាពសេដ្ឋកិច្ច-សង្គមខែតុលា និង១០ខែដើមឆ្នាំ២០២១ អនុម័តឆ្លងខ្លឹមសារមួយចំនួនរៀបចំជម្រាបជូនសម័យប្រជុំចុងឆ្នាំ-ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី១០។ ចូលរួមអង្គប្រជុំមានអ្នកស្រី យឿងធីង៉ុកធើ អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត៖ ង្វៀងហ្វិញធៀន, ឡេថាញ់បិញ, ថ្នក់ដឹកនាំបណ្តាមន្ទីរ គណៈ ស្ថាប័នខេត្ត, ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

ក្នុងខែតុលា ខេត្តបានផ្តុំកម្លាំងទៅលើការដឹកនាំចង្អុលការអនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមផ្សាភ្ជាប់ជាមួយការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ ប្រមូលថវិកាសរុបរួម៤៩៤,៤ពាន់លានដុង ស្មើ៨៤%ប្រៀបជាមួយខែមុន ស្មើនឹង៤០%ប្រៀបនឹងខែមុនៗ ក្នុង១០ខែប្រមូលបាន១២.៤២១ពាន់លានដុង សម្រេចបាន៨៨%នៃការប៉ាន់ប្រមាណ ថយចុះ១,៣%ប្រៀបជាមួយដំណាក់កាលដូចគ្នានៃឆ្នាំមុន។ ផ្ទៃដីសាបព្រោះស្រូវក្នុងខែ ២០.៥៩៩ហិកតា គិតតាំងពីដើមឆ្នាំមកដល់ពេលនេះព្រោះបាន២០៨.៩៨១ហិកតា សម្រេចបាន១០៧,៥%ផែនការ ខ្ពស់ជាងដំណាក់កាលឆ្នាំមុនចំនួន៧.៥៧២ហិកតា ប្រមូលផលបាន៦៤%នៃផ្ទៃដីចុះពូជសរុបរួម ទិន្នផលមធ្យម៥,៧តោន/ហិកតា។ ក្នុងខែតុលានេះដែរ ស្ថានភាពជំងឺដុំពកស្បែកនៅលើសត្វគោ និងជំងឺជ្រូកអាហ្វ្រិកនៅមានការប្រែប្រួលស្មុគស្មាញ។ល។

ផលិតឧស្សាហកម្មក្នុងខែបានស្តារឡើងវិញ សន្ទស្សផលិតកើនជាង៥៦,៥% ប្រៀបជាមួយខែមុន ភាគលាភត្រួត១០ខែថយ១០%ប្រៀបជាមួយដំណាក់កាលដូចគ្នា។ តម្លៃផលិតឧស្សាហកម្មប៉ាន់ប្រមាណ២.៥១១ពាន់លានដុង ភាគលាភត្រួត១០ខែសម្រេចបាន២៧.៥៨០ពាន់លានដុង សម្រេចបាន៦១,១%ផែនការ ថយ១១,២%ប្រៀបជាមួយដំណាក់កាលដូចគ្នា។ អំពីការអប់រំ ផ្តោតចង្អុលការដល់បណ្តាមូលដ្ឋានអប់រំអនុវត្តត្រឹមត្រូវបណ្តាវិធានការធានាសុវត្ថិភាពក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ រក្សាសកម្មភាពបង្រៀននិងរៀនតាមទិសស្លោក «ផ្អាកទៅសាលា មិនផ្អាករៀន»។ ទន្ទឹមនឹងនោះ ឡើងផែនការពីរយៈពេលប្រមូលផ្តុំសិស្សដើម្បីបង្រៀនផ្ទាល់ក្នុងស្ថានភាពធម្មតាថ្មី។

ថ្លែងការណ៍នៅអង្គប្រជុំ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង សង្កត់ធ្ងន់៖ ក្នុងអំឡុងពេលខាងមុខខេត្តនឹងប្រឆោមជាមួយការលំបាក សាកល្បងជាច្រើន ពិសេសគឺស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ និងជំងឺនៅលើសត្វចិញ្ចឹមមានការប្រែប្រួលស្មុគស្មាញ។ ពីព្រោះហេតុនេះ គ្រប់ផ្នែក គ្រប់ស្ថាប័ន ពិនិត្យឡើងវិញអនុវត្តបណ្តាភាគកម្រិតភារកិច្ចសម្រេចនៅទាប ដើម្បីខិតខំប្រឹងប្រែងសម្រេចបានគោលដៅផែនការដាក់ចេញ។ ព្រមជាមួយនោះ ត្រូវជម្រុញល្បឿនរំដោះទុនវិនិយោគសាធារណៈ។ តាមដានស្ថានភាពផលិតធ្វើអាជីវកម្មរបស់បណ្តាអាជីវកម្មដើម្បីមានវិធានការដោះស្រាយការលំបាក ជាប់ជំពាក់ឲ្យបណ្តាអាជីវកម្ម។ ប្រមូលផ្តុំប្រភពកម្លាំងចាក់វ៉ាក់សាំងការពារកូវីដ-១៩, ប្រមូលផ្តុំអនុវត្តភារកិច្ចគោលដៅជាតិពីការកសាងជនបទថ្មី, ដោះស្រាយល្អការងារផ្តឹងផ្តល់ ថ្កោលទោស, អនុវត្តល្អការធានាសន្តិសុខ សណ្តាប់ធ្នាប់ រក្សាស្ថិរភាពសង្គម៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 151
  • ក្នុងសប្តាហ៍: 5,778
  • ទាំងអស់: 240,141