ត្រាវិញចូលរួមសិក្ខាសាលាអភិវឌ្ឍន៍តំបន់វាលរាបទន្លេគឺវឡុង

កាលពីព្រឹកថ្ងៃទី១០ ធ្នូ គណៈកម្មការសេដ្ឋកិច្ចមជ្ឈិមសហការជាមួយគណៈកម្មាធិការបក្សទីក្រុងកឹងធើ និងសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ រៀបចំសិក្ខាសាលា «ពង្រីកសេដ្ឋកិច្ចសង្គមតំបន់វាលរាបទន្លេគឺវឡុងដល់ឆ្នាំ២០៣០ និងចក្ខុវិស័យសដល់ឆ្នាំ២០៤៥»។ លោក ត្រឹងត្វឹងអាញ់ សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិមធ្វើអធិបតីអង្គសន្និបាតផ្សាយបន្តផ្ទាល់នៅរដ្ឋធានីហាណូយ។ លោក គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងលោក ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្តចូលរួមនៅមណ្ឌលបន្តផ្ទាល់ខេត្តត្រាវិញ។ 

នៅសិក្ខាសាលា បណ្តាអ្នកវិទ្យាសាស្រ្ត អ្នកជំនាញការ និងបណ្តាក្រុមស្រាវជ្រាវបានរួមគ្នាវិភាគធ្វើឲ្យជាក់ច្បាស់ និងវាយតម្លៃជ្រៅជ្រះជាងពីលទ្ធផលសម្រេចបានឆ្លងអស់រយៈកាល១៨ឆ្នាំផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តលេខ២១ របស់ការិយាល័យនយោបាយស្តីពីអភិវឌ្ឍន៍ទូទៅតំបន់វាលរាបទន្លេគឺងឡុង ក៏ដូចជាសក្តានុពលមិនទាន់បានទាញយកផល និងទាញយកផលមិនទាន់មានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ កេណ្ឌប្រមូលបណ្តាប្រភពកម្លាំងពីខាងក្រៅ និងរួមបញ្ជូលជាមួយប្រភពកម្លាំងខាងក្នុងដើម្បីអភិវឌ្ឍន៍, ធ្វើជាក់ច្បាស់តួនាទី ភារកិច្ចរបស់តំបន់ចំពោះការអភិវឌ្ឍន៍របស់ប្រទេសជាតិ និងស្នើបណ្តាកម្មវិធី សំណង់ គម្រោងសំខាន់ៗសម្រាប់អភិវឌ្ឍន៍។

បណ្តាមតិបានឲ្យដឹង៖ វាលរាបទន្លេគឺវឡុងជាតំបន់សេដ្ឋកិច្ចសំខាន់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសទាំងមូល ជាចង្រុកស្រូវធំបំផុតរបស់ប្រទេសទាំងមូល និងជាតំបន់មានសក្តានុពលខ្លាំងសម្រាប់អភិវឌ្ឍន៍។ ក្នុងបណ្តាឆ្នាំកន្លងទៅ ទោះបីមានជំហានអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ប៉ុន្តែនៅតែមិនទាន់ទាញយកអស់ផលពីសក្តានុពលនៅឡើយ ឆ្លងតាមនេះស្នើការិយាល័យនយោបាយ គណៈលេខាមានបណ្តាគម្រោងការ កម្មវិធីអភិវឌ្ឍន៍ទូទៅជាងនេះទៀតនៅតំបន់វាលរាបទន្លេគឺវឡុង។

មានក្រុមស្រាវជ្រាវជាច្រើនបានបង្ហាញឲ្យឃើញថា៖ តំបន់វាលរាបទន្លេគឺឡុងបាននិងកំពុងរងឥទ្ធិពលអាស្រ័យដោយកត្តាជាច្រើនក្នុងលក្ខណៈអាកាសធាតុប្រែប្រួល និងទឹកសមុទ្រឡើងខ្ពស់។ បញ្ហាទាំងនេះកាន់តែជះឥទ្ធិពលវិជ្ជមានដល់ជីវភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់ប្រសិនបើបណ្តាដំណោះស្រាយសម្រប កាត់បន្ថយការជះឥទ្ធិពលមិនបានអនុវត្តដើម្បីសម្របនឹងបញ្ហាជាក់ស្តែងនីមួយៗ។ ឆ្លងតាមនោះដាក់ចេញគោលដៅរួមដើម្បីអភិវឌ្ឍន៍តំបន់វាលរាបទន្លេគឺវឡុងទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចកសិកម្មប្រកបដោយចីរភាព។

សន្និដ្ឋានសិក្ខាសាលា លោកត្រឹងត្វឹងអាញ់ សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិមបានឲ្យដឹងថា បណ្តាមតិយោបល់ បណ្តាបទអន្តរាគមន៍ គឺជាបណ្តាហេតុផលវិទ្យាសាស្រ្តដ៏សំខាន់មានជាប់ទាក់ទងដល់បទពិសោធន៍ និងការអនុវត្តសេចក្តីសម្រេចចិត្តលេខ២១របស់ការិយាល័យនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់តំបន់វាលរាបទន្លេគឺវឡុងផ្សាភ្ជាប់ជាមួយធានាសន្តិសុខ និងពិតជាបានចូលជីវភាពជាក់ស្តែង ធ្វើឲ្យជីវភាពរបស់ប្រជាជនក្នុងតំបន់បានកើនឡើង រួមចំណែកដោះស្រាយការជាប់គាំង ដើម្បីជំរុញសេដ្ឋកិច្ចតំបន់អភិវឌ្ឍន៍ ពិសេសអំពីគោលនយោបាយ។

ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិមបានឲ្យដឹងថា៖ តំបន់វាលរាបទន្លេគឺវឡុងក៏កំពុងតប្រឆោមជាមួយការសាកល្បងជាច្រើននៅក្នុងដំណើរការអភិវឌ្ឍន៍។ តាមនោះបញ្ជាក់បញ្ហាតំណភ្ជាប់តំបន់ ដើម្បីជំរុញសេដ្ឋកិច្ចរបស់តំបន់មានឲ្យមានការអភិវឌ្ឍន៍ជាងនេះទៀតនៅក្នុងអំឡុងពេលខាងមុខ៕

 

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 1434
  • ក្នុងសប្តាហ៍: 11,599
  • ទាំងអស់: 329,278