ផ្សព្វផ្សាយកម្មវិធី OCOP និងកម្មវិធីពង្រីកទេសចរណ៍នៅជនបទ
កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ឡេមិញហ្វាង ធ្វើអធិបតីអង្គសន្និបាតផ្សព្វផ្សាយកម្មវិធីឃុំមួយមានផលិត (OCOP)មួយ និងកម្មវិធីពង្រីកទេសចរណ៍នៅជនបទក្នុងការកសាងជនបទថ្មី ដំណាក់កាល២០២១-២០២៥។ អញ្ជើញចូលរួមនៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមានអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងទ្រុងហ្វាង និងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្ត ។

កម្មវិធី OCOP ដំណាក់កាល២០២១-២០១៥ ជាមួយគោលដៅពង្រីកផលិតផល OCOP ដើម្បីបំផុសនូវសក្តានុពល ភាពមានប្រៀបតំបន់ជនបទ លើកកម្ពស់ប្រាក់ចំណូលជូនប្រជាជន រួមចំណែកបន្តរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើវិញ ដោយផ្សាភ្ជាប់ជាមួយការអភិវឌ្ឍន៍សិប្បកម្ម អាជីព សេវានិងទេសចរណ៍ជនបទ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ រួមចំណែកកសាងជនបទថ្មីបានស៊ីជម្រៅ ប្រសិទ្ធភាព និងចីរភាព។

កិតមកដល់ពេលនេះ ទូទាំងប្រទេសមាន៨.៤៧៨ផលិតផល OCOP សម្រេចបានផ្តាយ៣ឡើងទៅ ក្នុងនោះមានផលិតផលផ្កាយ៣ចំនួន៦៥,៤% ផលិតផលផ្កាយ៤ចំនួន៣៣,៤% ផលិតផលមានអនាគត់ផ្តាយ៥គឺ១% មានជាង៤.៣៥១ប្រធានបទ OCOP  ក្នុងនោះមាន៣៨,៣%គឺសហករណ៍, ២៦,១%ជាអាជីវកម្ម ៣៣,៣%ជាមូលដ្ឋានផលិត/គ្រួសារអាជីវកម្ម នៅមកគឺក្រុមសហការមានផលិតផល OCOP សម្រេចពីផ្តាយ៣ឡើងទៅ។

កម្មវិធី OCOP ដំណាក់កាល២០២១-២០១៥ ប្រមូលផ្តុំចូលក្នុងខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖ ចាត់តាំងផ្សព្វផ្សាយកម្មវិធី OCOP ប្រកបដោយភាពបត់បែន សមស្របតាមទិសដៅពង្រីកកម្សោមតម្លៃផលិតផល OCOP ដោយផ្សាភ្ជាប់ជាមួយតំបន់វត្ថុធាតុដើមនៅមូលដ្ឋាន, ជំរុញមាំសកម្មភាពបណ្តុះបណ្តាល យកចិត្តទុកដាក់ដល់ការជំនាញក្នុងការរៀបចំផលិតកម្ម គ្រប់គ្រងគុណភាព សុវត្ថិភាពភោជនាហារ ជំនាញក្នុងការរចនាគំរូផលិតផល កម្មសិទ្ធបញ្ញា ស្វែងរកប្រភពដើម ទីផ្សារនិងពង្រីកទីផ្សារ យកចិត្តទុកដាក់លើកកំពស់គុណភាពគ្រប់គ្រងផលិតផល ជំរុញមាំសកម្មភាពជំរឿនពាណិជ្ជកម្មសម្រាប់ផលិតផល OCOP។

កម្មវិធីពង្រីកទេសចរណ៍ជនបទក្នុងការកសាងជនបទថ្មី ដំណាក់កាល ២០២១-២០២៥ បានបញ្ជាក់ជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយ ភារកិច្ចសំខាន់ៗដើម្បីពង្រីកសេដ្ឋកិច្ចជនបទ ផ្សាភ្ជាប់ជាមួយការកសាងជនបទថ្មី។

គោលដៅនៃកម្មវិធីគឺជំរុញយ៉ាងខ្លាំងក្លាពង្រីកទេសចរណ៍ជនបទ ដោយផ្សាភ្ជាប់ជាមួយការពង្រីកសក្តានុពល ភាពមានប្រៀបពីជនបទ ភូមិរបរ វប្បធម៌ និងបរិស្ថានធម្មជាតិរបស់មូលដ្ឋាន ដើម្បីលើកកំពស់គុណភាពជីវភាពរស់នៅខាងសម្ភារ ស្មារតីរបស់ប្រជាជនជនបទ រួមចំណែកបង្វែប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចជនបទទៅតាមទិសដៅរួមបញ្ចូលពហុតម្លៃ គ្របដណ្តបនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ដើម្បីផ្សព្វផ្សាយកម្មវិធីពង្រីកទេសចរណ៍ជនបទ ត្រូវប្រមូលផ្តុំចូលក្នុងបណ្តាខ្លឹមសារសំខាន់ៗដូចជា៖ ជំរុញមាំការងារផ្សព្វផ្សាយ សុក្រិត្យយន្តការ គោលនយោបាយ ឯកសារណែនាំផ្សព្វផ្សាយកម្មវិធី រៀបចំបើកថ្នាក់បំពាក់បំប៉នមុខជំនាញពីការគ្រប់គ្រងទេសចរណ៍ ចំណេះដឹងទីផ្សារ ជំនាញក្នុងសកម្មភាពទេសចរណ៍ ផ្តោតលើការកសាងគោលដៅទេសចរណ៍ជនបទ និងផលិតផលទេសចរណ៍ជនបទ បង្កើតដំណើរទេសចរណ៍ ផ្លូវទេសចរណ៍ដោយភ្ជាប់ជាមួយការអភិរក្ស ពង្រីកបណ្តាតម្លៃវប្បធម៌ និងការពារបរិស្ថាន រៀបចំបណ្តាព្រឹត្តិការណ៍ ពិធីបុណ្យទាន វេទិការឧទ្ទេសនាម និងតភ្ជាប់ការផ្គត់ផ្គង់-តម្រូវការទេសចរណ៍កសិកម្ម ជនបទ។

ពិភាគ្សានៅអង្គសន្និបាត បណ្តាតំណាងបានផ្តោតទៅលើការវិភាគស្ថានភាពពង្រីកផលិតផល OCOP និងសេដ្ឋកិច្ចជនបទនៅតាមមូលដ្ឋាននាបច្ចុប្បន្ន។

នៅខេត្តត្រាវិញ គិតមកដល់ពេលនេះទូទាំងខេត្តមាន១០៤ផលិតផលOCOPបានទទួលស្គាល់(៦ផលិតផលសម្រេចបានផ្កាយ៥, ១៥ផលិតផលសម្រេចបានផ្កាយ៤ និង៨៣ផលិតផលសម្រេចបានផ្កាយ៣)។ ក្នុងដំណាក់កាល ២០២២-២០២៥ ខេត្តដាក់គោលដៅ៖ បានបន្ថែម១០០ផលិតផលOCOPបានទទួលស្គាល់សម្រេចបានពីផ្កាយ៣ដល់ផ្កាយ៤ ក្នុងនោះនឹងជ្រើសរើសផលិតផលពី៥ដល់៧ប្រភេទដើម្បីលើកកំពសើគុណភាពសម្រេចOCOPផ្កាយ៥(ផលិតផលថ្នាក់ជាតិ)។

ថ្លែងយោបល់ចង្អុលការនៅអង្គសន្និបាត  រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ឡេមិញហ្វាង សង្កត់ធ្ងន់៖ ការអនុវត្តន៍២កម្មវិធីOCOPនិងពង្រីកទេសចេណ៍ជនបទដោយផ្សាភ្ជាប់ជាមួយការកសាងជនបទថ្មី ដំណាក់កាល២០២១-២០២៥ សំដៅបន្តស្តារឡើងវិញសក្តានុពល ភាពមានប្រៀប តម្លៃវប្បធម៌ដើម្បីបង្កបរិយាកាសពង្រីកសេដ្ឋកិច្ច តម្លៃតភ្ជាប់សហគមន៍ ជំរុញការពង្រីកសេដ្ឋកិច្ចជនបទ។

រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ឡេមិញហ្វាង ស្នើដល់បណ្តាស្ថាប័ន អង្គភាព មូលដ្ឋានត្រូវមានភាពបត់បែនកសាងផែនការសកម្មភាពចូលរួមកម្មវិធីនេះតាមរបៀបជាក់ស្តែង ច្នៃប្រឌិត។ រៀបចំ ចាត់តាំងផ្សព្វផ្សាយកម្មវិធីOCOP និងកម្មវិធីពង្រីកទេសចរណ៍ជនបទ ដំណាក់កាល២០២១-២០២៥ ប្រកដដោយភាពស្និទ្ធស្នាល មានប្រសិទ្ធភាព ផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយកម្មវិធីគោលដៅជាតិកសាងជនបទថ្មី ស្រាវជ្រាវកសាងយន្តការ គោលនយោបាយពិសេសគាំទ្រការពង្រីកផលិតផលOCOP ទេសចរណ៍កសិកម្ម ជនបទសមស្របជាមួយការកំណត់ទិសដៅ និងលក្ខណៈជាក់ស្តែងរបស់មូលដ្ឋាន៕

 

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291756