ខិតខំដល់ឆ្នាំ២០២៥ ត្រាវិញមានផលិតផល OCOP យ៉ាងហោចណាស់ ១៦៥មុខសម្រេចពីផ្កាយ៣ឡើងទៅ
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ទើបតែចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ២២០៧/QĐ-UBND អនុម័តលើផែនការអនុវត្តកម្មវិធីឃុំមួយផលិតផលមួយរបស់ខេត្តត្រាវិញដល់ឆ្នាំ២០២៥ ។

ចាប់តាំងពីពេលនេះដល់ឆ្នាំ២០២៥ ត្រាវិញដាក់ចេញគោលដៅខិតខំមានផលិតផល OCOP យ៉ាងហោចណាស់ចំនួន ១៦៥មុខ បានទទួលស្គាល់សម្រេចពីផ្កាយ៣ឡើងទៅ។ ពង្រឹងនិងលើកកំពស់កម្រិតយ៉ាងហោចណាស់៥០%នៃផលិតផល OCOP ត្រូវបានវាយតម្លៃនិងចំណាត់ថ្នាក់លេខ ផ្តល់អាទិភាពពង្រីកផលិតផល OCOP ផ្សាភ្ជាប់ជាមួយពាណិជ្ជសញ្ញាផលិតផល ពង្រីកសេវាទេសចរណ៍ជនបទ។ ផ្តល់អាទិភាពពង្រីកបណ្តាសហករណ៍ សហគ្រាសខ្នាតតូចនិងមធ្យម ខិតខំមានយ៉ាងហោចណាស់ ៣០% នៃមុខវិជ្ជា OCOP ជាសហករណ៍, ៥០% មុខវិជ្ជា OCOP ជាសហគ្រាស ក្រុមហ៊ុននិងគ្រួសារអ្វើអាជីវកម្ម។

ទន្ទឹមនឹងនោះ ខេត្តមានយ៉ាងហោច៣០%មុខវិជ្ជា OCOP កសាងបានកន្សោមតម្លៃទៅតាមទិសដៅ OCOP បៃតងផ្សាភ្ជាប់ជាមួយតំបន់វត្ថុធាតុដើមលំលឹង ក្នុងនោះផ្តល់អាទិភាពបណ្តាផលិតផល OCOP បានវាយតម្លៃនិងចំណាត់ថ្នាក់។ យ៉ាងហោចណាស់ ១០% នៃភូមិសិប្បកម្មមានផលិតផល OCOP ដែលរួមចំណែកដល់ការអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្មមូលដ្ឋាន។ យ៉ាងហោចណាស់ ៥0% នៃមុខវិជ្ជា OCOP ចូលរួមក្នុងបណ្តាញលក់ទំនើប (ប្រព័ន្ធផ្សារទំនើប ហាងងាយស្រួល វេទិកាពាណិជ្ជកម្មអេឡិចត្រូនិច។ល។) ខិតខំសាងសង់បន្ទប់តាំងបង្ហាញ១ និងឧទ្ទេសនាមផលិតផល OCOP របស់ខេត្ត, យ៉ាងហោចណាស់ ១ គម្រោងពីសេវាទេសចរណ៍សហគមន៍ និងតំបន់ទេសចរណ៍ត្រូវបានបង្កើត និងផ្សព្វផ្សាយអនុវត្ត។ គាំទ្រកសាងពាណិជ្ជសញ្ញាយ៉ាងហោចផលិតផល៥មុខ និងគាំទ្រកសាងម៉ាក់សញ្ញាយ៉ាងហោច១០ផលិតផល។

ជាមួយគោលដៅដូចខាងលើ គណៈកម្មាធិការប្រជាជនខេត្តបានដាក់ចេញនូវខ្លឹមសារភារកិច្ចជាច្រើនដើម្បីអនុវត្ត។ ទន្ទឹមជាមួយការបន្តជំរុញខ្លាំងក្លាការផ្តល់ព័ត៌មាន ផ្សព្វផ្សាយកម្មវិធី OCOP ផ្សព្វផ្សាយអនុវត្តវដ្ត OCOP ប្រចាំឆ្នាំ ខេត្តនឹងជម្រុញមាំការរៀបចំផលិតកម្មឡើងវិញដោយផ្សាភ្ជាប់ជាមួយតំបន់វត្ថុធាតុដើមពិសេស ការអភិវឌ្ឍផលិតផល OCOP ក្នុងការផ្សារភ្ជាប់ជាមួយនឹងការកសាងតំបន់វត្ថុធាតុដើមសម្រាប់ផលិតផលកសិកម្ម ឱសថបុរាណមានលក្ខណៈពិសេសបានផ្តល់លេខកូដតំបន់ដាំ ទៅតាមទិសដៅផលិតកម្មសារីរាង្គ កសិកម្មអេកូឡូស៊ី ប្រិតសំចៃធនធាន អភិរក្ស ការអភិរក្សធម្មជាតិ ជីវចម្រុះ ធានាសុវត្ថិភាពចំណីអាហារ ស្វែងរកប្រភពដើម ការថែរក្សាទេសភាពជនបទ និងការពារបរិស្ថាន។

ខេត្តបន្តដំណើរការស្តង់ដារ បទដ្ឋាននិងពង្រីកផលិតផល OCOP ទៅតាមខ្សែសង្វាក់តម្លៃ សមស្របជាមួយឧត្តមភាពនិងលក្ខណៈផលិតនិងតម្រូវការទីផ្សារ។

ពង្រីកផលិតផល OCOP ទៅតាមក្រុមចំនួន៦ ផ្តល់អាទិភាពបណ្តាផលិតផលកសិកម្ម មិនមែនកសិកម្ម សេវាកម្មពិសេស ប្រវេណីនិងភាពមានប្រៀបរបស់មូលដ្ឋាននីមួយៗ ទៅតាមទិសដៅពង្រីកកម្លាំងផ្ទៃក្នុង (គំនិតច្នៃប្រតិដ្ឋ ពលកម្ម វត្ថុធាតុដើម វប្បធម៌មូលដ្ឋាន។ល។) បង្កើនតម្លៃដោយផ្សាភ្ជាប់ជាមួយការអភិវឌ្ឍន៍សហគមន៍។

អំពីការផ្សព្វផ្សាយ ជំរឿនពាណិជ្ជកម្ម ផ្សាភ្ជាបជាមួយការផ្គត់ផ្គង់-តម្រូវការ ត្រាវិញបន្តជំរុញមាំសកម្មភាពជំរឿនពាណិជ្ជកម្ម ផ្សាភ្ជាបជាមួយការផ្គត់ផ្គង់-តម្រូវការសម្រាប់ផលិតផល OCOP ដោយឆ្លងតាមបណ្តាផ្សារណាត់ តាំងពិព័រណ៍ ព្រឹត្តិការណ៍លើកដំកើង ផ្សព្វផ្សាយ ឧទ្ទេសនាមផលិតផល OCOP ពិសេសពិសេសប្រចាំឆ្នាំដែលទាក់ទងនឹងវប្បធម៌ជាតិ តំបន់ និងអន្តរជាតិ។ ជម្រុញការប្រើប្រាស់ផលិតផល OCOP ដោយផ្សាភ្ជាប់ជាមួយទីផ្សារទេសចរណ៍សំខាន់ៗ។ ពង្រីកបណ្តាញទិញទំនិញដោយឆ្លងតាមរយៈការតភ្ជាប់ភ្ញៀវទេសចរមកទស្សនា និងទទួលបានបទពិសោធន៍ផលិតផលនៅកន្លែងផលិត កន្លែងទេសចរណ៍នៅលើភូមិសាស្រ្ត។ល។

ទន្ទឹមនឹងនោះ ខេត្តនឹងបន្តផ្សព្វផ្សាយនូវដំណោះស្រាយព្រមៗគ្នាជាច្រើន ដើម្បីកសាង សុក្រិត្យប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យផលិតផលិតផល OCOP លើកកំពស់សមត្ថភាពប្រព័ន្ធគាំទ្រផ្សព្វផ្សាយកម្មវិធី ពង្រឹងការបង្វែប្តូរឌីជីថល៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291776