តួនាទីរបស់រណសិរ្សមាតុភូមិក្នុងការកាត់បន្ថយភាពក្រីក្រ និងពង្រីក សេដ្ឋកិច្ច
ដើម្បីរួមចំណែកជាមួយមូលដ្ឋានអនុវត្តមានប្រសិទ្ធភាពការងារកាត់បន្ថយភាពក្រីក្រភ្ជាប់ ជាមួយការកសាងជនបទថ្មី គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំហ្វៀងហោយ ស្រុកកាងឡុងបានផ្ដុំកម្លាំងផ្សប្វផ្សាយ ចលនារក្សា និងពង្រីកទូលាយបណ្ដាទម្រង់ ក្នុងការកសាងជនបទថ្មី។ ចលនាបណ្ដាអង្គការ សប្បុរសជនឧបត្ថម្ភបំបាត់ផ្ទះបណ្ដោះអាសន្ន កសាងស្ពានជនបទសម្រាប់បម្រើឲ្យការធ្វើដំណើរទៅមក និងពង្រីកសេដ្ឋកិច្ច របស់មូលដ្ឋាន។

លោកត្រឹងវ៉ាំងហ្វៀង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំហ្វៀងហោ យឲ្យដឹងថា៖ ដោយមានតួនាទីស្នូលក្នុងចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌” “មូលនិធិដើម្បីអ្នកក្រីក្រ” និងជ្រោមជ្រែងចលនា “ជនជាតិវៀតណាម អាទិភាពប្រើប្រាស់មុខទំនិញវៀតណាម”។ល។ ក្នុងបណ្ដាឆ្នាំកន្លង ឃុំបានបង្កើន និង លើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយជួយឲ្យប្រជាជនយល់ដឹងជាងទៀតអំពីគោលដៅ ខ្លឹមសារនៃការកសាងជនបទថ្មីរួចចូលរួមអនុវត្តដោយទង្វើជាក់ស្ដែង។ ផ្ដើមពីនោះ ពង្រីកធ្លុងមហាសាមគ្គីទូទាំងជនជាតិ មានការព្រមព្រៀងខ្ពស់ក្នុងប្រជាជន ជំរុញសេដ្ឋ កិច្ចឲ្យរីកចម្រើន។

ជាពិសេស រណសិរ្សមាតុភូមិបានសហការជាមួយបណ្ដាផ្នែកអង្គការមហាជនចលនា ឧបត្ថម្ភផ្ទះ បង្កលក្ខណៈឲ្យបុលទុន ដោះស្រាយការងារធ្វើ រួមចំណែកកាត់បន្ថយភាព ក្រីក្រនៅមូលដ្ឋាន។ គិតតាំងពីដើមឆ្នាំ ២០២២ មកទល់ពេលនេះ រណសិរ្សមាតុភូមិ វៀតណាមឃុំហ្វៀងហោយចលនាកសាងស្ពានជនបទបានចំនួន ១៣សម្រាប់បម្រើ ការធ្វើដំណើរទៅមក ជំរុញសេដ្ឋកិច្ចនៅជនបទឲ្យរីកចម្រើន ជូនអំណោយ ១.៥៧៨ ចំណែកដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ។ សាងសង់ផ្ទះ ០៧ ខ្នងឲ្យគ្រួសារជួបការលំបាកអំពីលំនៅឋាន សរុបថវិកាជិត ១,៩ ពាន់លានដុង។ សហការជាមួយបណ្ដាអង្គការ ជាសមាជិកចលនាប្រជាជនចូលរួមកសាងជនបទថ្មី។

នៅពេលខាងមុខ រណសិរ្សមាតុភូមិឃុំនឹងបន្ដជំរុញមាំការងារផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងជូនកម្មាភិបាល និងប្រជាជនឲ្យចូលរួមកសាងជនបទថ្មី បង្កើនគុណភាពបណ្ដា ចលនាប្រឡងប្រណាំង។ ឧស្សាហ៍តាមដាន ផ្សព្វផ្សាយបណ្ដាទម្រង់ល្អៗ អនុវត្តមានប្រ សិទ្ធភាពចលនាមូលនិធិដើម្បីអ្នកក្រីក្រ និងឧបត្ថម្ភសាងសង់ផ្ទះជូនអ្នកក្រីក្រ បង្កើនគុណភាពធ្វើសកម្មភាពរបស់គណៈការងាររណសិរ្សនៃបណ្ដាភូមិ គុណភាពប្រជុំជីវភាព របស់បណ្ដាក្រុម សាខាសមាគម។

ទន្ទឹមនឹងនោះ ការងារផ្សព្វផ្សាយ ចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌” “មូលនិធិដើម្បីអ្នកក្រីក្រ” ជួយគ្រួសារក្រីក្រ គ្រួសារជិតក្រឲ្យឆ្លងផុតពីការលំ បាក លំនឹងជីវភាពបានរណសិរ្សមាតុភូមិសហការជាមួយបណ្ដាអង្គការជាសមាជិកផ្សព្វ ផ្សាយ ចលនាប្រជាជនអនុវត្តមានប្រសិទ្ធភាពការងារផ្លាស់ប្ដូររចនាសម្ព័ន្ធកសិកម្មភ្ជាប់ ជាមួយការពង្រីករបរ បើកទូលាយការចងសម្ព័ន្ធការផលិតតាមកន្សោមតម្លៃ បង្កលក្ខណៈងាយស្រួលឲ្យការលក់ផលិតផល រួមចំណែកបង្កើនប្រភពចំណូលជូនកសិករ ជំរុញសេដ្ឋកិច្ចគ្រួសារឲ្យរីកចម្រើន សន្សឹមៗកាត់បន្ថយភាពក្រីក្រស្ថិរភាព។ល។

គ្រួសារពូង្វៀងវ៉ាំងវ៉ូវ នៅភូមិបិញហោយ ឃុំហ្វៀងហោយជាគ្រួសារមួយក្នុងបណ្ដាគ្រួសារ បានបង្វែរដីស្រែ ០,៩ ហិកតាមកដាំដំណាំផ្ដល់លទ្ធផលសេដ្ឋកិច្ចខ្ពស់ដោយទទួលបាន ប្រាក់ចំណេញក្នុងមួយឆ្នាំជាង ៣០០ លានដុង។ ពូវ៉ូវឲ្យដឹងថា ស្រែរបស់គាត់ ០,៩ ហិកតានោះ កាលពីមុនគាត់ដាំស្រកានាគ ប៉ុន្តែរដូវដំបូង អាស្រ័យផ្លែស្រកានាគថោកពេក គាត់បង្វែរមកដាំដូងវិញរួចដាំបណ្ដាប្រភេទបន្លែឆ្លាស់ក្នុងចម្ការដូងមានជីស្ពៃជាដើម ចំណេញពី ០៥-៦០ លានដុងក្នុងមួយរដូវ។ បើប្រៀបជាមួយការផលិតស្រូវចំណេញខ្ពស់ជាង ០៥ ដង។ ទម្រង់នេះបានថ្នាក់ស្រុក ឃុំជ្រើសរើសធ្វើជាទម្រង់ “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ពង្រីកទូលាយ។ ដើម្បីទម្រង់នេះកាន់ តែមានប្រសិទ្ធភាពជាងទៀតនោះ ស្រុកបានចងសម្ព័ន្ធជាមួយសាលាសកលវិទ្យាល័យត្រាវិញឧបត្ថម្ភទុន ១០០ លានដុងដល់គ្រួសារពូវ៉ូវសម្រាប់កសាងផ្ទះសំណាញ់ដាំដំណាំ សុវត្ថិភាព ព្រមទាំងចងសម្ព័ន្ធក្នុងការលក់ចេញផលិតផល ជួយឲ្យគ្រួសារពូវ៉ូវស្ងប់ចិត្ត ក្នុងការផលិត។

អាចនិយាយបានថា ទម្រង់បង្វែរដីផលិតស្រូវមិនសូវមានផលមកដាំដំណាំរបស់គ្រួសារ ពូវ៉ូវបានរួមចំណែកក្នុងការផ្លាស់ប្ដូរសេដ្ឋកិច្ចកសិកម្មតាមទិសដៅផលិតមុខទំនិញ កាត់បន្ថយភាពក្រីក្រស្ថិរភាព៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291826