ពូជស្រូវគុណភាពខ្ពស់ នីហរ័ណច្រើនប្រភេទបានមាមីងកសិករចូលចិត្ត

ប៉ុន្មានឆ្នាំជិតៗនេះ ការអនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសក្នុងការផលិតកសិកម្មបានរីក ចម្រើនយ៉ាងខ្លាំង ជាពិសេសគឺការងារបង្កាត់បណ្ដាពូជស្រូវបានច្រើនសម្បូរបែប សមស្របតាមតំបន់ផលិតនីមួយៗ និងតម្រូវការផ្គត់ផ្គង់អង្ករសម្រាប់នីហរ័ណ។ល។ រួមចំណែកជួយឲ្យមាមីងកសិករលើកកម្ពស់តម្លៃផលិតលើផ្ទៃដីផលិតតែមួយ។ ក្នុងការផលិតស្រូវនៅខេត្តត្រាវិញ ការលៃលកផលិតពូជស្រូវគុណភាពខ្ពស់សម្រាប់នីហរ័ណបានមា មីងកសិករ និងបណ្ដាសហករណ៍ ក្រុមសហការផលិតបើកទូលាយផ្ទៃដីផលិតរៀងរាល់ឆ្នាំ។

ក្នុងដើមឆ្នាំ ២០២២ ការលៃលកពូជស្រូវសម្រាប់ផលិតឲ្យមានទិន្នផល និងគុណ ភាពខ្ពស់សមស្របតាមសំណូមពររបស់ទីផ្សារ។ ក្នុងនោះ មានពូជ OM១៨ OM៤៩០០ OM៥៤៥១ ដាយថើម ៨ ST៥ ST២០ ST២៥។ល។ បានមាមីងកសិករផលិតច្រើន។

លោកឡេភុកហៀង ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកសហករណ៍កសិកម្មង៉ុកបៀង ឃុំង៉ុកបៀង ស្រុកថ្កូវបានឲ្យដឹងថា៖ អង្គភាពបានចាប់ផ្ដើមផលិតពូជ ST២៤ ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩ បន្ទាប់មកគឺផលិតពូជ ST២៥ សាមសែសិបហិកតា បច្ចុប្បន្ន កើនឡើងរាប់រយហិកតា។ នេះជាប្រភេទពូជដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ហើយបានសហករណ៍ចងសម្ព័ន្ធជាមួយមាមីងកសិករផលិតក្នុងរដូវដើមឆ្នាំ ២០២២ ជិត ៩០០ ហិកតា នៅបណ្ដាឃុំង៉ុកបៀង តឹងហ៊ីប ឡុងហ៊ីប ស្រុកថ្កូវ ឃុំដូងស្វឹង ស្រុកយ្វៀងហាយ និងឃុំហ៊ីបហ្វា ស្រុកកូវង៉ាង។ ពូជស្រូវនេះបានសហករណ៍នាំយកទៅលក់ភាគច្រើននៅ ទីក្រុងហូជីមិញ និងនៅតាមផ្សារមួយចំនួនទៀត។ មាមីងកសិករចូលរួមចងសម្ព័ន្ធក្នុងកា រផលិតពូជស្រូវ ST២៥ លក់បានថ្លៃជាងបណ្ដាប្រភេទពូជផ្សេងពី ១.០០០-២.០០០ ដុងក្នុងមួយគីឡូក្រាម។

តាមប្រសាសន៍របស់សមមិត្តឡេត្រឿងស៊ើង នាយកសាខានាយកដ្ឋានដាំដុះ និងការពារ រុក្ខជាតិខេត្ត (ស្ថិតក្រោមឱវាទមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទត្រាវិញ)៖ បច្ចុប្បន្ននេះ មានពូជស្រូវមួយចំនួន ដូចជា៖ IR៥០៤០៤ ML២០២ (ពូជស្រូវគ្រាប់មូល) អត្រាផលិ តបណ្ដាប្រភេទពូជនេះបានកាត់បន្ថយយ៉ាងច្រើន។ មុននេះ មានមូលដ្ឋានជាច្រើនបាន ផលិតពូជទាំងនេះជាង ៣០% នៃផ្ទៃដីផលិតស្រូវរួម ព្រោះតម្លៃស្រូវទាំងពីរមុខនេះបាន ទីផ្សារក្នុងប្រទេសកំណត់។ គិតតាំងពីឆ្នាំ ២០២០ មកទល់ពេលនេះ ការផលិតបណ្ដា ប្រភេទពូជស្រូវគុណភាពខ្ពស់ ស្រូវក្រអូប និងស្រូវនីហរ័ណមានព្រៀបជាង។

ក្នុងរដូវសម្រកឆ្នាំ ២០២២-២០២៣ ផែនការចុះពូជស្រូវរបស់ខេត្តចំនួន ៥១.៧៣៤ ហិកតា។ ក្នុងនោះ ស្រុកកាងឡុង ៩.៨០០ ហិកតា កូវកែ ៧.៥៩៩ ហិកតា ទីវកឹង ១០. ៥៧០ ហិកតា ចូវថាញ់ ១១.៩៦៥ ហិកតា ថ្កូវ ១១.២០០ ហិកតា និងទីក្រុងត្រាវិញ ៦០០ ហិកតា។

កាលបរិច្ឆេទចុះពូជរួមក្នុងទូទាំងខេត្តចាប់ផ្ដើមពីថ្ងៃទី ០៤ ខែវិច្ឆិកាដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ចែកចេញជា ០២ លើក (លើកទី ១ ចាប់ពីថ្ងៃទី ០៤-២៥ ខែវិច្ឆិកា ឆ្នាំ ២០២២។ ផ្ទៃដីចុះពូជ ១៣.៥១៨ ហិកតា រួមមានបណ្ដាស្រុក៖ កាងឡុង ៥.៤៥០ ហិក តា កូវកែ ១.៤៤០ ហិកតា ទីវកឹង ១.៥៤៣ ហិកតា ចូវថាញ់ ៨៨៥ ហិកតា ថ្កូវ ៤.២០០ ហិកតា។ លើកទី ២ ចាប់ពីថ្ងៃទី ០៥-៣០ ខែធ្នូ ឆ្នាំ ២០២២។ ផ្ទៃដីចុះពូជ ៣៨.២១៦ ហិកតា រួមមានបណ្ដាស្រុក៖ កាងឡុង ៤.៣៥០ ហិកតា កូវកែ ៦.១៥៩ ហិកតា ទីវកឹង ៩.០២៧ ហិកតា ចូវថាញ់ ១១.០៨០ ហិកតា ថ្កូវ ៧.០០០ ហិកតា)។ ពូជស្រូវត្រូវបាន យកមកផលិតរួមមាន៖ OM៥៤៥១, OM១៨, OM៤៩០០ ដាយថើម ៨។ ក្រុមពូជបំ ពេញបន្ថែម រួមមាន៖ OM៤២៩, RVT, ST៥, ST២០, ST២៤, ST២៥។ ក្រុមពូជស្រូវ គុណភាពខ្ពស់មធ្យម IR៥០៤០៤, ML២០២។ល។

លោកត្រឹងវ៉ាំងជុង នាយកសហករណ៍កសិកម្មផាកតាយ (ស្រុកចូវថាញ់) បានឲ្យដឹងថា៖ រដូវដើមឆ្នាំ ២០២២ សហករណ៍មានផ្ទៃដីផលិតស្រូវពូជ ៤០ ហិកតា និងស្រូវរបស់ បណ្ដាសមាជិក ១៥០ ហិកតា។ ជាមួយបណ្ដាពូជស្រូវដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ និង សម្រាប់នីហរ័ណបានបណ្ដាអាជីវកម្មដាក់មុខទំនិញជាមួយសហករណ៍ផលិត ដូចជាពូជដាយថើម ៨, OM៥៤៥១ មានរយៈពេលលូតលាស់ ១០៥ ថ្ងៃ វាមានលក្ខណៈក្រអូប ស្រាល។ ការផលិតតាមតម្រូវការទីផ្សារនឹងជួយឲ្យសហករណ៍បង្កើនប្រាក់កម្រៃឲ្យសមាជិកខណៈដែលផលិតផលបានចងសម្ព័ន្ធក្នុងការលក់ចេញពីបណ្ដាអាជីវកម្ម។

ក្រៅពីនោះ ស្ថិតនៅចំពោះមុខស្ថានភាពសម្ភារកសិកម្មកើនឡើងខ្ពស់ (ជី ថ្នាំការពាររុក្ខ ជាតិ) ចាប់តាំងពីរដូវស្រូវឆ្នាំ ២០២១ មក សហករណ៍ផាកតាយបានផ្សព្វផ្សាយឲ្យប្រើ ជីធម្មជាតិក្នុងការផលិត ឆ្លងតាមរយៈនោះ ជួយឲ្យមាមីងកសិករប្រិតសំចៃប្រាក់ចំណាយ ទិញជីគីមីសាស្រ្តជាង ២០% ប៉ុន្តែនៅតែធានាទិន្នផលសម្រេចស្មើ និងខ្ពស់ជាងផ្ទៃដី ផលិតស្រូវខាងក្រៅ។

តាមប្រសាសន៍របស់លោកត្រឹងវ៉ាំងជុងដដែល ជាមួយការផលិតពូជស្រូវគុណភាពខ្ពស់ សម្រាប់នីហរ័ណ (ដាយថើម ៨ និង OM៥៤៥១) ប្រាក់ចំណាយក្នុងការផលិតក្នុងសហ ករណ៍ពី ២១-២២ លានដុងក្នុងមួយហិកតា។ ចំណែកនៅក្រៅសហករណ៍វិញត្រូវចំណាយ ២៥ លានដុងក្នុងមួយហិកតា។ ការនាំយកផលិតផលច្នៃជីវសាស្រ្តមកផលិតស្រូវនឹង ជួយឲ្យដើមស្រូវមិនសូវមានជំងឺស្អុយឫស បន្សាបជាតិប្រៃ មិនសូវមានជំងឺដង្កូវបំផ្លាញ។ ល។ ផ្ដើមពីនោះ ជួយកាត់បន្ថយការថែទាំ និងប្រើជីគីមីសាស្រ្តទៀតផង៕

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 44
  • ថ្ងៃនេ: 129
  • ក្នុងសប្តាហ៍: 7,423
  • ទាំងអស់: 979,031