បូកសរុបស្ថានភាពសេដ្ឋកិច្ចសមូហភាព សហករណ៍ឆ្នាំ២០២២

កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ សម្ព័ន្ធសហករណ៍ខេត្តចាត់តាំងសន្និបាតបូកសរុបស្ថានភាពសេដ្ឋកិច្ចសមូហភាព សហករណ៍ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅភារកិច្ចសម្រាប់ឆ្នាំ២០២៣។ សមមិត្ត ង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធាគណៈចង្អុលការផ្លាស់ថ្មីសេដ្ឋកិច្ចសមូហភាពខេត្តធ្វើអធិបតីអង្គប្រជុំ។

ក្នុងឆ្នាំ២០២២ សម្ព័ន្ធសហករណ៍ខេត្តបានចាត់តាំងប្រឹក្សា បង្កើតសហករណ៍ថ្មីចំនួន២៣កន្លែង (លើស១៣០%ផែនការដាក់ចេញ) ប្រៀបជាមួយដំណាក់តែមួយកើន២១% បង្កើនចំនួនសរុបទូទាំងខេត្តនាបច្ចុបប្បន្នមាន១៧១សហករណ៍ និងសម្ព័ន្ធសហករណ៍ស្រូវអង្ករ១កំពុងដំណើរការ ជាមួយទុនលក្ខន្តិកៈជាង ១៦៥ពាន់លានដុង ទាក់ទាញបានសមាជិកជាង២៨.០០០នាក់។ ប្រាក់ចំណូលជាមធ្យមរបស់សហករណ៍ត្រូវបានប៉ាន់ប្រមាណជគឺ២ពាន់លានដុង/ឆ្នាំ; ប្រាក់ចំណេញជាមធ្យម ៣៦០លានដុង/ឆ្នាំ។

ក្នុងឆ្នាំមូលនីធិគាំទ្រសហករណ៍បានរំសាយឲ្យសហករណ៍ចំនួន៣ខ្ចីទុនជាមួយទឹកប្រាក់ចំនួន៧៧០លានដុង ដើម្បីវិនិយោគលើឧបករណ៍សម្រាប់ផលិត ធ្វើអាជីវកម្ម។

អំពីការអភិវឌ្ឍន៍ក្រុមសហករណ៍ ឆ្នាំ២០២២ បង្កើតសហករណ៍ថ្មីបាន១៦២(លើស១០៣%ប្រៀបជាមួយផែនការ) ប្រៀបជាមួយដំណាក់កាលតែមួយកើន៣៧% បង្កើនចំនួនសរុបសហករណ៍គឺ១.៧២៩ក្រុម ដោយមានសមាជិកជាង២៩.៩០០នាក់។ ក្នុងនោះមាន១.៦៧៦ក្រុមសហករណ៍ដំណើរការក្នុងវិស័យកសិកម្ម ដោយមានសមាជិកជាង២៩.៤០០នាក់ មានក្រុមសហករណ៍ចំនួន៥៣កំពុងដំណើរការក្នុងវិស័យក្រៅពីកសិកម្មដោយមានសមាជិក៤៧៤នាក់។

ក្នុងឆ្នាំកន្លងទៅ ការងារផ្សព្វផ្សាយព័ត៌មានបានជំរុញមាំ។ ទន្ទឹមនឹងនោះ បានសហការជាមួយគម្រោងការ SME រៀបចំការតភ្ជាប់ជំរុញពាណិជ្ជកម្មរវាងសហករណ៍ និងសហគ្រាសនៅខេត្តត្រាវិញ និងខេត្តគៀនយ៉ាង។ លទ្ធផលមានសហករណ៍ចំនួន៧របស់ខេត្តទាំង២បានចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការ ។

ក្នុងឆ្នាំ២០២៣ សម្ព័ន្ធសហករណ៍ខេត្តបន្តអនុវត្តមានប្រសិទ្ធភាពនូវសកម្មភាពរបស់មូលនីធិគាំទ្រអភិវឌ្ឍន៍សហករណ៍ខេត្ត រួមបញ្ចូលគាំទ្របណ្តាសហករណ៍មានលទ្ធភាពទទួលបានបណ្តាប្រភពទុនខ្ចីអាទិភាព ជាជំហានដោះស្រាយការជួបលំបាកពីទុនសម្រាប់សមាជិក។ បើកទូលាយបណ្តាគូរូសហករណ៍តាមរបៀបថ្មី គំរូសហការផ្សាភ្ជាប់ជាមួយកម្រោមតម្លៃ គំរូផលិតអនុវត្តបច្ចេកវិទ្យាខ្ពស់។ល។ ជំរុញមាំអនុវត្តបច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថលទៅជាសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម ឧទ្ទេសនាម គាំទ្រ ភ្ជាប់បណ្តាញប្រើប្រាស់ ដើម្បីជួយសមាជិកផ្សព្វផ្សាយ និងឧទ្ទេសនាមផលិតផល ជាពិសេសផលិតផលកសិផលដែលមានសុវត្ថិភាពដល់អ្នកប្រើប្រាស់។

ថ្លែងសន្និដ្ឋានអង្គសន្និបាត សមមិត្តង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការផ្លាស់ថ្មីសេដ្ឋកិច្ចសមូហភាពបានកត់ត្រា និងស្ងើចសរសើរបណ្តាលទ្ធផលដែលសម្រេចបានដោយសម្ព័ន្ធសហករណ៍ខេត្តសម្រេចបាននារយៈកាលកន្លងទៅ។ ទន្ទឹមនឹងនោះ ស្នើក្នុងរយៈពេលខាងមុខ សម្ព័ន្ធសហករណ៍ខេត្តក៏ដូចជាគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក មូលដ្ឋាន អង្គភាពជាសមាជិកសហមរណ៍ មូលនីធិឥណទានប្រជាជន ត្រូវរួមដៃសហការជិតស្និទ្ធ ផ្តុំកម្លាំងអនុវត្តល្អនិងផ្សព្វផ្សាយជ្រួតជ្រាបនូវទស្សន គោលការណ៍របស់បក្សស្តីពីពង្រីកសេដ្ឋកិច្ចសមូហភាព បន្តផ្សព្វផ្សាយខ្លឹមសារសេចក្តីសម្រេចចិត្តរបស់មជ្ឈិមលេខ២០ ស្តីពី «បន្តផ្លាស់ថ្មី ពង្រីកនិងលើកកំពស់គុណភាពសេដ្ឋកិច្ចសមូហភាពក្នុងដំណាក់កាលថ្មី»។ ផ្តោតលើការផ្លាស់ថ្មីលើកកំពស់គុណរបស់បណ្តាអង្គការសេដ្ឋកិច្ចសមូហភាព។ មានដំណោះស្រាយសមស្របដើម្បីផ្តោតលើការដោះស្រាយដាច់ស្រេចបណ្តាបញ្ហានៅសេសសល់របស់សេដ្ឋកិច្ចសមូហភាពដូចជាទ្រព្យសម្បត្តិ ដីធ្លី ដើមទុន មិនទុកឲ្យសហករណ៍ស្ថិតនៅឲ្យតែមាន និងប្រតិបត្តិការមិនត្រូវតាមភាពជាក់ស្តែង។ ត្រូវតែកសាងកងកម្លាំងកម្មាភិបាលគ្រប់គ្រងមានមុខជំនាញ បានបណ្តុះបណ្តាលជ្រៅជ្រះពីសេដ្ឋកិច្ចសមូហភាព។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើសម្ព័ន្ធសហករណ៍ខេត្តសហការល្អជាងនេះទៀតជាមួយផ្នែកដែលមានជាប់ទាក់ទិនគាំទ្រសហករណ៍ ក្រុមសហការជំរឿនពាណិជ្ជកម្ម ចូលរួមក្នុងពិព័រណ៍ ចុះហត្ថលេខាលើកិច្ចសន្យា ផលិតផលប្រើប្រាស់ បង្កើតទំនាក់ទំនងជាមួយដៃគូសេដ្ឋកិច្ច ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សមាជិក។ ចំពោះមូលនីធិគាំទ្រសហករណ៍ សម្ព័ន្ធសហករណ៍ត្រូវម្ចាស់ការសហការជាមួយមន្ទីរផែនការនិងវិនិយោគ រួមជាមួយផ្នែកសមត្ថកិច្ចស្រាវជ្រាវធ្វើសេនាធិការគណៈកម្មាធិការប្រជាជនខេត្តដើម្បីបង្វែប្តូរប្រតិបត្តិការរបស់មូលនីធិត្រូវតាមអនុក្រឹត្យលេខ៤៥របស់រដ្ឋាភិបាល។

នៅក្នុងឱកាសនេះមានសហូហភាពចំនួន១៤កន្លែង បានសម្ព័ន្ធសហករណ៍ខេត្តត្រាវិញជូនលិខិតសរសើរព្រោះមានស្នាដៃឆ្នើមក្នុងចលនាកសាងនិងពង្រីកសហករណ៍ឆ្នាំ២០២២៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 19
  • ថ្ងៃនេ: 137
  • ក្នុងសប្តាហ៍: 7,431
  • ទាំងអស់: 979,039