ជំនួយទុនដល់បងប្អូននារីខ្មែរសម្រាប់ពង្រីកសេដ្ឋកិច្ចឈានឡើងរួចផុតពីភាពក្រីក្រ

ក្នុងបណ្តាឆ្នាំកន្លង ដើម្បីរួមដំណើរជាមួយបងប្អូននារី ជាពិសេសគឺនារីជនរួមជាតិខ្មែរ ក្នុងការពង្រីកសេដ្ឋកិច្ច ឈានឡើងធ្វើមាន សមាគមសហព័ន្ធនារីស្រុកកូវង៉ាងបានចុះឈ្មោះ អនុវត្តកិច្ចការជាច្រើន អាស្រ័យនារីគ្រប់គ្រង សមស្របជាមួយស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាន និងតម្រូវការពង្រីកសេដ្ឋកិច្ចរបស់គ្រួសារ។

ដោយកំណត់ការឧបត្ថម្ភនារីពង្រីកសេដ្ឋកិច្ចគ្រួសារជាភារកិច្ចសំខាន់ ដូច្នោះហើយ សមាគមបានផ្សព្វផ្សាយវិធីសាស្រ្តជាច្រើនដើម្បីលើកកម្ពស់ចំណេះដឹងរបស់បងប្អូននារី អំពីការពង្រីកបណ្តាប្រភេទសេដ្ឋកិច្ចសមូហភាព សហករណ៍ និងបណ្តាវិធីសាស្រ្តពង្រីកសេដ្ឋកិច្ចសមូហភាព សហករណ៍ និងបណ្តាវិធីសាស្ត្រដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកពង្រីកសេដ្ឋកិច្ច‑សង្គមរបស់មូលដ្ឋាន រួមចំណែកកាត់បន្ថយភាពក្រីក្រស្ថិរភាព។ ទន្ទឹមជាមួយនោះ សមាគមបានចង្អុលការសមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់ឲ្យបង្កើនការងារផ្សព្វផ្សាយ ចលនាបងប្អូននារីលើកកម្ពស់ចំណេះដឹងក្នុងការពង្រីកសេដ្ឋកិច្ច ច្នៃប្រតិដ្ឋក្នុងការផ្តើមអាជីព ជាពិសេសគឺបង្កើនតួនាទីរបស់នារីក្នុងការពង្រីកសេដ្ឋកិច្ចសហការ។

បងស្រីត្រឹងធីធូថាវ ប្រធានសមាគមសហព័ន្ធនារីស្រុកកូវង៉ាងឲ្យដឹង៖ ក្នុងឆ្នាំ ២០២៣ សមាគមចង្អុលការ សមាគមគ្រប់លំដាប់ថ្នាក់ក្ដាប់ស្ថានភាពគ្រួសារក្រីក្រ ដែលនារីធ្វើម្ចាស់គ្រួសារដើម្បីបន្តឧបត្ថម្ភឲ្យរួចផុតពីភាពក្រីក្រ ខិតខំដល់ចុងឆ្នាំ មូលដ្ឋានសមាគមនីមួយៗលុបបំបាត់គ្រួសារក្រីក្រឲ្យបាន ០៣ គ្រួសារ។ ដើម្បីសម្រេចបានកម្រិតផែនការនោះ សមាគមឆ្លៀតយកបណ្តាប្រភពទុនពីធនាគារគោលនយោបាយសង្គមស្រុក ឧបត្ថម្ភ ទុនដល់នារីចំនួន ៥០ លានដុងដើម្បីបង្កលក្ខណៈឲ្យបងបងប្អូននារីមានទុនសម្រាប់ដាំដំណាំ ចិញ្ចឹមសត្វ ដោះស្រាយការងារធ្វើ។ ក្រៅពីនោះ បន្តអនុវត្តគម្រោងការ “ឧបត្ថម្ភនារីផ្តើមអាជីព ដំណាក់កាល ២០១៧‑២០២៥” ពិនិត្យតម្រូវការផ្តើមអាជីពរបស់បងប្អូននារី។ តាមការត្រួតពិនិត្យ ពីដើមឆ្នាំមកដល់បច្ចុប្បន្ន នៅលើភូមិសាស្ត្រស្រុកមាននារី ២៥ នាក់ត្រូវការបុលទុនចំនួន ០១ ពាន់លានដុង។ បច្ចុប្បន្ន សមាគមគ្រប់គ្រងបណ្តាប្រភពទុនរបស់នារីជាង ២២០ ពាន់លានដុង ដោះស្រាយឲ្យនារីបុលចំនួន ១០.០០០ លើកនាក់។

គ្រួសារបងស្រីគាងធីចើង នៅភូមិវាលលាក់ ឃុំថាញ់ហ្វាស៊ើង ស្រុកកូវង៉ាងជាគ្រួសារមួយដែលបានសមាគមសហព័ន្ធន៍នារីគ្រប់លំដាប់ថ្នាក់ឧបត្ថម្ភឲ្យបុលទុនពីធនាគារគោលនយោបាយសង្គមស្រុកចំនួន ១៦ លានដុងសម្រាប់ដាំដំណាំ ០២ រដូវ និងផលិតស្រូវ ០១ រដូវ លើផ្ទៃដី ០៣ កុង គួបផ្សំជាមួយការចិញ្ជឹមគោ ០៦ ក្បាល។ ទន្ទឹមនឹងការផលិតស្រូវ បងស្រីនៅទាំងដាំពោត និងម្ទេសដៃនាងបន្ថែមមួយកុង ទទួលបានប្រាក់ចំណេញពី ១០-១២ លានដុងក្នុងមួយរដូវ។ ដោយបានសមាគមសហព័ន្ធនារីឧបត្ថម្ភ គ្រួសារបងស្រីមានគ្រប់លក្ខណៈផលិត ពង្រីកសេដ្ឋកិច្ចគ្រួសារ និងឈានឡើងរួចផុតពីភាពក្រីក្រ។

ទន្ទឹមជាមួយសកម្មភាពឧបត្ថម្ភប្រាក់ទុន ជារៀងរាល់ឆ្នាំ សមាគមសហព័ន្ធនារីស្រុកកូវង៉ាងនៅទាំងសហការជាមួយបណ្ដាផ្នែកដែលពាក់ព័ន្ធ មជ្ឈមណ្ឌលសិក្សាសហគមន៍ហ្វឹកហាត់បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ ដេរឧស្សាហកម្ម។ល។ បន្តរក្សាក្រុមតម្បាញបាន ០៧ ក្រុម ដោយមានសមាជិកា ១៦៥ នាក់ចូលរួមដើម្បីជំនួយបងប្អូននារីបង្កើនប្រភពចំណូល លើកកម្ពស់ជីវភាព ឧទ្ទេសនាមសមាជិកា ៤៣ នាក់ទៅធ្វើការមានពេលកំណត់នៅប្រទេសជប៉ុន។ សមាគមបានបង្កើត និងបន្តរក្សាក្រុមសហការផលិត ២០ ក្រុម ដោយមានសមាជិកា ១៩៨ នាក់ និងក្លឹបនារីផ្តើមអាជីពប្រពៃណី មានសមាជិកា ១២នាក់៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 1725
  • ក្នុងសប្តាហ៍: 8,183
  • ទាំងអស់: 1,106,651