ស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងខែមីនា ជាសារវន្តបានលំនឹងនិងអភិវឌ្ឍន៍

កាលពីរសៀលថ្ងៃទី២៤ ខែមីនា គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងអង្គប្រជុំដើម្បីបូកសរុបបឋមស្ថានភាពសេដ្ឋកិច្ច-សង្គមខែមីនា និងត្រីមាសទី១ ឆ្នាំ២០២៣។ សមមិត្ត ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងសមមិត្ត ង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត រួមធ្វើអធិបតីអង្គប្រជុំ។ អញ្ជើញចូលរួមនៅមានសមមិត្ត គាងក្វឹង អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន ផ្នែកខេត្ត និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

ក្នុងខែមីនាស្ថានភាពសេដ្ឋកិច្ច-សង្គមជាសារវន្តបានលំនឹង និងរីកចម្រើនជាងបើប្រៀបជាមួយខែមុន និងត្រីមាសទី១ នៃរយៈដូចគ្នា។ ប្រមូលថវិកាប៉ាន់ស្មានសម្រេចជាង២.៧០០ពាន់លានដុង ភាគលាភត្រួតត្រីមាសទី១ ប្រមូលជាង៤.៥០០ពាន់លានដុង សម្រេចបាន៣៥,៤៦%នៃការប៉ាន់ស្មាន កើន៥៩,៥៥% ប្រៀបជាមួយរយៈពេលដូចគ្នា។ តម្លៃផលិតកម្មកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ បានប៉ាន់ប្រមាណសម្រេចបានជាង ៦.៨០០ ពាន់លានដុង សម្រេចបាន ២២.៦៦% នៃផែនការ ធ្លាក់ចុះ ០.៩៦% ក្នុងរយៈពេលដូចគ្នានេះ។ ក្នុងនោះ ផលស្រូវតាំងពីដើមឆ្នាំរហូតមកដល់ពេលនេះចុះពូជបាន ៦៣.២៥១ហិកតា សម្រេចបាន៣៣,៧% នៃផែនការ ទិន្នផលត្រូវបានប៉ាន់ប្រមាណក្នុងត្រីមាសទីមួយសម្រេចជាង ៨៣.០០០តោន។

នៅក្នុងវិស័យឧស្សាហកម្ម សហគ្រាសភាគច្រើនសកម្មភាពផលិតធ្វើអាជីវកម្មជាសារវន្តមានស្ថេរភាព។ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានកើនឡើង ១៩.០១% ធៀបនឹងខែមុន តម្លៃផលិតកម្មឧស្សាហកម្មត្រូវបានប៉ាន់ប្រមាណសម្រេចជាង ២.៥០០ពាន់លានដុង កើនឡើង ១៤% បើធៀបនឹងខែមុន; ភាគលាភត្រួតក្នុងត្រីមាសទី១ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មថយចុះ ១៩,៩% តម្លៃផលិតកម្មឧស្សាហកម្មប្រមាណ ៧.០០០ ពាន់លានដុង សម្រេចបាន ២០,៧៩% នៃផែនការ ធ្លាក់ចុះ ៥,៥៣% ធៀបនឹងរយៈពេលដូចគ្នា។

ទន្ទឹមនឹងនោះ ពាណិជ្ជកម្មសេវាកម្មបានផ្លាស់ប្តូរយ៉ាងល្អ ការលក់រាយមុខទំនិញសរុប និងប្រាក់ចំណូលសេវាកម្មបានកើនឡើងយ៉ាងខ្លាំង។ វិស័យទេសចរណ៍បានងើបឡើងវិញ និងអភិវឌ្ឍគ្រាន់បើ។ ការងារថែទាំសុខភាពរបស់ប្រជាជនបានចាប់អារម្មណ៍ យកចិត្តទុកដាក់និងអនុវត្តល្អបណ្តាសកម្មភាពសុខុមាលភាពសង្គម តបស្នងសងគុណ សួរសុខទុក្ខអ្នកមានសគុណ អ្នកមានកិត្យានុភាព។ ការងារក្តាប់ស្ថានភាពផលិតកម្មនៅតាមសហគ្រាស សន្ទុះផ្សព្វផ្សាយគម្រោងការរបស់ម្ចាស់វិនិយោគមានការចាប់អារម្មណ៍ ជិតស្និទ្ធ; បន្តពន្លឿនដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅតាមការបែងចែករបស់ក្រសួងសុខាភិបាល។ល។

ថ្លែងសន្និដ្ឋានកិច្ចប្រជុំ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ឡេវ៉ាំងហាំង ស្នើដល់មន្ទីរ ស្ថាប័ន អង្គភាពនិងមូលដ្ឋានពាក់ព័ន្ធត្រូវមានដំណោះស្រាយសហការជាមួយសហគ្រាសវិនិច្ឆ័យមិនទុកឲ្យកើតឡើងស្ថានភាពបំពុលបរិស្ថាននៅតាមទីកន្លែងចាក់សំរាម។ ត្រូវការយកចិត្តទុកដាក់ និងចំណាយពេលច្រើនលើការដោះស្រាយបណ្តឹង និងថ្កោលទោស។ ចំពោះបណ្តាសំណង់ គម្រោងខាងមុខ ក៏ដូចជាកំពុងសាងសង់ត្រូវមានដំណោះស្រាយធ្វើការងារច្បាស់លាស់ និងហ្មត់ចត់។

ទន្ទឹមនឹងនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានស្នើបន្តជំរុញចលនាបញ្ជូនចេញកម្លាំងពលកម្ម បង្កើតការងារជូនអ្នកពលកម្ម មានវិធានការផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមក្នុងការធានារ៉ាប់រងសង្គម។ យកចិត្តទុកដាក់លើការកែលម្អទេសភាពបរិស្ថាន; ចាប់អារម្មណ៍ដល់ការផលិតកម្មកសិកម្ម ជនបទថ្មី គុណភាពពង្រីកសហគ្រាស៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 4
  • ថ្ងៃនេ: 1751
  • ក្នុងសប្តាហ៍: 8,209
  • ទាំងអស់: 1,106,677