រៀបចំខ្លឹមសារមួយចំនួនសម្រាប់សម័យប្រជុំលើកទី៩ នៃក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី១០

កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា សមមិត្តគឹមង៉ុកថាយ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងបណ្តាអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត យឿងធីង៉ុកធើ គាងក្វឹង រួមធ្វើអធិបតីសម័យប្រជុំរៀបចំខ្លឹមសារមួយចំនួនសម្រាប់សម័យប្រជុំលើកទី៩(សម័យប្រជុំជាប្រចាំពាក់កណ្តាឆ្នាំ២០២៣) នៃក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី១០។

 

ទិដ្ឋភាពអង្គប្រជុំ

អញ្ជើញចូលរួមអង្គប្រជុំមានមមិត្ត ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ង្វៀងវ៉ាំងទ្រៀក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្តាផ្នែកនៃក្រុមប្រឹក្សាប្រជាជនខេត្ត។

សម័យប្រជុំលើកទី៩ ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី១០ បានរំពឹងទុកនឹងចាត់តាំងឡើងក្នុងរយៈពេលថ្ងៃ ចាប់តាំងពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានចាក់ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍នូវវគ្គបើក និងបិទវគ្គអង្គប្រជុំ។

នៅអង្គប្រជុំនេះ ក្រុមប្រឹក្សាប្រជាជនខេត្តនឹងពិនិត្យបណ្តាបាយការណ៍រួមមាន៖ ការងារ ៦ ខែដើឆ្នាំ២០២៣ របស់អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត។ លទ្ធផលនៃការអនុវត្តន៍សេចក្តីសម្រេចចិត្តមួយចំនួនរបស់ក្រុមប្រឹក្សាប្រជាជនខេត្តមានជាប់ពាក់ព័ន្ធផ្ទាល់ដល់ជីវភាព ការផលិតរបស់ប្រជាជន លទ្ធផលនៃការនុវត្តន៍កម្មវិធីត្រួតពិនិត្យរបស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញឆ្នាំ ២០២២។ លទ្ធផលនៃការត្រួតពិនិត្យការដោះមតិស្នើរបស់ម្ចាស់ឆ្នោត។ ស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត ស្តីពីភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមរយៈពេល៦ខែដើមឆ្នាំ និងផែនការពង្រីកសេដ្ឋកិច្ច-សង្គម៦ខែចុងឆ្នាំ២០២៣។ ស្ថានភាពអនុវត្តចំណូលថវិកា និងចំណាយក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៣។ ការងារបង្ការ ប្រឆាំងអំពើពុករលួយ ដោះស្រាយបណ្តឹងតវ៉ា និងការងារបង្ការ បង្ក្រាបក្រិដ្ឋជន និងការបំពានច្បាប់ ការងារត្រួតពិនិត្យ វិនិច្ឆ័យទោស អនុវត្តទោសក្នុង ៦ ខែដើមឆ្នាំ២០២៣។ល។

ទន្ទឹមនឹងនោះ ក្រុមប្រឹក្សាប្រជាជនខេត្តនឹងពិនិត្យលើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត៖ ផ្សព្វផ្សាយបទប្បញ្ញត្តិស្តីពីការការពារការសម្ងាត់រដ្ឋរបស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ។ អំពីការបំពេញបន្ថែមការប៉ាន់ប្រមាណគ្រោងថវិកាបំពេញបន្ថែមមានគោលដៅ និងការកែសម្រួលការប៉ាន់ប្រមាណថវិកាខេត្តក្នុឆ្នាំ ២០២៣។ អំពីការកែសម្រួល និងបំពេញបន្ថែមផែនការវិនិយោគសាធាណៈរយៈពេលមធ្យមជាមួយថវិកាខេត្ត ដំណាក់កាល ឆ្នាំ២០២១-២០២៥(លើកទី)។ អំពីការកែសម្រួល និងបំពេញបន្ថែមផែនការវិនិយោគសាធារណៈជាមួយថវិកាខេត្តឆ្នាំ២០២៣។ អំពីការប្រគល់បំពេញបន្ថែមផែនការទុនវិនិយោគពង្រីកប្រភពវិកាមជ្ឈិម ដំណាក់កាល២០២១-២០២៥ អនុវត្តបណ្តាកម្មវិធីគោលដៅជាតិ។ល។ 

ប្រធានគណៈកម្មាធិការប្រជាជនខេត្តថ្លែងការណ៍អង្គប្រជុំ

ថ្លែងយោបល់នៅអង្គប្រជុំ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ស្នើការិយាល័យគណៈកម្មាធិការប្រជាជនខេត្តការជាមួយនឹងស្ថាប័នមានជាប់ពាក់ព័ន្ធពិនិត្យឡើងវិញបណ្តាខ្លឹមសារជម្រាបជូនរបស់គណៈកម្មាធិការប្រជាជនខេត្ត ធានាពេញលេញ ទាន់ពេលសម្រាប់បម្រើដល់សម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្ត។

លោកគឹមង៉ុ្កថាយប្រធានក្រុមប្រឹក្សាប្រជាជនខេត្តថ្លែងចង្អុលការនៅសន្និបាត

ថ្លែងយោបល់ចង្អុលការអង្គប្រជុំ សមមិត្តគឹមង៉ុកថាយ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ស្នើដល់បណ្តាផ្នែកនៃក្រុមប្រឹក្សាប្រជាជនខខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត គណៈកម្មាធិការប្រជាជនខេត្តការ ដោះដូរដើម្បីមានការភាពរួមដើម្បីបម្រុងល្អសម្រាប់សម័យប្រជុំ បណ្តាជំហានបម្រុងត្រូវធានាពេលវេលា និងសម្រេចគុណភាពសម្រាប់បម្រើដល់សម័យប្រជុំ៕

ង្វៀងចឿង-មិញទ្រី

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 12
  • ថ្ងៃនេ: 344
  • ក្នុងសប្តាហ៍: 4,267
  • ទាំងអស់: 1,236,345