13/07/2023
វិធានការជាច្រើនដើម្បីធានាសុវត្ថិភាពដល់ពលកម្មក្នុងការផលិត
ខែសកម្មភាពដើម្បីសុវត្ថិភាព អនាម័យពលកម្មឆ្នាំ ២០២៣ នៅលើភូមិសាស្ត្រខេត្តត្រាវិញតែងបានបណ្តាថ្នាក់ បណ្តាផ្នែក អាជីវកម្ម មូលដ្ឋានផលិត-ធ្វើអាជីវកម្មផ្សព្វផ្សាយសកម្មភាពជាច្រើន វិធានការជាក់ស្តែង ប្រសិទ្ធភាព ឆ្លងតាមនោះដើម្បីកាត់បន្ថយគ្រោះថ្នាក់ពលកម្ម ជំងឺមុខរបររួមចំណែកការពារ ថែទាំសុខភាពដល់កម្លាំងពលកម្ម។
ទិដ្ឋភាពសាខាក្រុមហ៊ុនចំកាត់ដេរបះនីហរ័ណហុងវី(តំបន់ឧស្សាហកម្មឡុងឌឹក) ក្នុងម៉ោងធ្វើការ៕ រូបថត៖គីមឡង
គោលលំនាំរបស់សកម្មភាពស្តីពីសុវត្ថិភាព អនាម័យពលកម្មឆ្នាំ ២០២៣ គឺ “បង្កើនការកសាងបែបផែនកំណត់ វិធានការធ្វើការសុវត្ថិភាព និងកែលម្អលក្ខណៈពលកម្ម កាត់បន្ថយការតានតឹងនៅនឹងកន្លែងធ្វើការ”។ គោលដៅដើម្បីលើកកម្ពស់ការយល់ដឹង និងការប្រតិបត្តិតាមច្បាប់ស្តីពីសុវត្ថិភាព អនាម័យពលកម្មនៅក្នុងបណ្តាអាជីវកម្ម មូលដ្ឋានដោយឆ្លងតាមបណ្តាសកម្មភាពព័ត៌មាន ផ្សព្វផ្សាយ កម្មវិធីធ្វើសកម្មជាក់ស្តែងស្តីពីសុវត្ថិភាព អនាម័យពលកម្ម។ ជំរុញមាំការអនុវត្តន៍បណ្តាវិធានការកាត់បន្ថយគ្រោះថ្នាក់ចៃដន្យអំពីសុវត្ថិភាព អនាម័យពលកម្ម កែលម្អលក្ខណៈធ្វើការ ថែទាំសុខភាពអ្នកពលកម្ម កាត់បន្ថយគ្រោះថ្នាក់ពលកម្មទាបបំផុត និងជំងឺមុខរបរ។
គ្រោះថ្នាក់ពលកម្ម និងជំងឺមុខរបរអាចនឹងជៀសវាងបានប្រសិនបើអ្នកប្រើកម្លាំងពលកម្មប្រតិបត្តិល្អបែបផែនកំណត់ស្តីពីសុវត្ថិភាព អនាម័យពលកម្ម។ យកចិត្តទុកដាក់ដល់ការងារកែលម្អលក្ខណៈធ្វើការ ជានិច្ចកាលត្រួតពិនិត្យ ស៊ើបអង្កេតបណ្តាគ្រោះថ្នាក់ចៃដន្យស្តីពីសុវត្ថិភាព អនាម័យពលកម្មនៅនឹងកន្លែងធ្វើការ។
ក្នុងបណ្តាឆ្នាំកន្លង នៅលើភូមិសាស្ត្រខេត្ត អនុវត្តល្អបណ្តាគោលនយោបាយទាក់ទាញ កោះហៅវិនិយោគ និងបានអាជីវកម្មនៅក្នុង និងក្រៅបរទេសជាច្រើនចូលមកវិនិយោគ បើកទូលាយការផលិត ធ្វើអាជីវកម្ម ទាក់ទាញ និងដោះស្រាយការងារធ្វើជូនកម្លាំងពលកម្មរាប់ពាន់នាក់។ ប្រការនេះ ក៏មានបណ្តាភាពងាយស្រួលជាសារវន្ត ជាឱកាសច្បាមខ្ជាប់ និងជ្រើសរើសបច្ចេកវិទ្យាផលិតធានាសុវត្ថិភាពជូនកម្លាំងពលកម្ម មិនបង្កកខ្វក់បរិស្ថាន អ្នកពលកម្មមានបន្ថែមឱកាសជ្រើសរើសបរិស្ថានការងារធ្វើល្អជាង បណ្តាផលិតផលបានសម្រេចសម្បទាអំពីគុណភាពសុវត្ថិភាពអនាម័យពលកម្ម។ល។ បង្កជាថាមពលជំរុញ និងកែលម្អលក្ខណៈ បរិស្ថានពលកម្ម។ ថ្វីត្បិតគង់នៅមានការជួបលំបាក សាកល្បងជាច្រើនដែរ នោះគឺលក្ខណៈពលកម្មនៅកន្លែងមួយចំនួនត្រដាងឡើងកត្តា គ្រោះថ្នាក់អំពីសុវត្ថិភាព អនាម័យពលកម្ម ការយល់ដឹងអំពីសុវត្ថិភាព អនាម័យពលកម្ម ឥរិយាបថឧស្សាហកម្ម វប្បធម៌សុវត្ថិភាពពលកម្មនៅកន្លែងធ្វើការមិនទាន់បានយកចិត្តទុកដាក់ អាជីវកម្មភាគច្រើនមិនទាន់ប្រតិបត្តិម៉ឺងម៉ាត់តាមបែបផែនកំណត់ស្តីពីសុវត្ថិភាព អនាម័យពលកម្ម។ល។ នាំឱ្យគ្រោះថ្នាក់ពលកម្មនៅមានកើតឡើងនៅនឹងផ្នែកមួយចំនួន។
តាមដំណឹងរបស់មន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គម ឆ្នាំ ២០២២ កន្លងហើយ នៅលើភូមិសាស្ត្រខេត្តត្រាវិញមានកើតឡើងគ្រោះថ្នាក់ពលកម្មចំនួន ២៨ ករណី ធ្វើឱ្យស្លាប់ ០២ ករណី រងរបួស ២៨ ករណី។ ក្នុងនោះ មាន ០២ ករណីគ្រោះថ្នាក់ពលកម្មបណ្តាលឱ្យស្លាប់មនុស្ស ០២ នាក់ក្នុងតំបន់ដែលមានការទាក់ទងពលកម្ម បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០២១ បន្ថយ ០៤ ករណី មាន ២៦ ករណីគ្រោះថ្នាក់ពលកម្ម បណ្តាលឱ្យរបួស ២៨ ករណីក្នុងតំបន់អ្នកពលកម្មធ្វើការមិនតាមកិច្ចសន្យាពលកម្ម។
មានមូលហេតុជាច្រើន ប៉ុន្តែភាពជាក់ស្តែងនោះគឺអាស្រ័យដោយការងារផ្សព្វផ្សាយ អប់រំ ជ្រោងខ្ពស់ស្មារតីទទួលបន្ទុកចំពោះកម្មាភិបាលថ្នាក់ដឹកនាំគ្រប់គ្រងបណ្តាថ្នាក់ បណ្តាផ្នែក អង្គការចាត់តាំង អាជីវកម្ម អ្នកពលកម្មមិនទាន់មានប្រសិទ្ធភាព។ អាជីវកម្ម មូលដ្ឋានផលិតមួយចំនួនខ្វះការយកចិត្តទុកដាក់ មិនទាន់ប្រតិបត្តិម៉ឺងម៉ាត់តាមបែបផែនកំណត់ស្តីពីសុវត្ថិភាព អនាម័យពលកម្ម។ ពិសេសគឺការអនុវត្តន៍តាមបណ្តារបបស្តីពីគាំពារពលកម្មចំពោះកម្លាំងពលកម្ម យន្តការចាត់តាំងធ្វើការងារសុវត្ថិភាព អនាម័យពលកម្មនៅបន្ធូរបន្ថយ និងអន់ខ្សោយ។
ដើម្បីកាត់បន្ថយគ្រោះថ្នាក់ពលកម្ម គាំពារសុខភាព ស្ថានភាពជូនកម្លាំងពលកម្ម សម្ព័ន្ធពលកម្មខេត្ត មន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គមម្ចាស់ការត្រួតពិនិត្យការងារសុវត្ថិភាព អនាម័យពលកម្ម ដំណើរការពិនិត្យឡើងវិញ ត្រួតពិនិត្យ អធិការកិច្ចបណ្តាអាជីវកម្មធ្វើសកម្មភាពក្នុងបណ្តាវិស័យដែលមានគ្រោះថ្នាក់ពលកម្មកើតឡើង ហេតុការណ៍ធ្ងន់ធ្ងរដូចជាកសាង ផលិតសម្ភារសាងសង់ ដេរបះ ស្បែងជើង ពិសេសគឺបណ្តាសំណង់កសាងសំខាន់ៗតភ្ជាប់ជាមួយនឹងតំបន់អាសយជន តំបន់ដែលមានមនុស្សឆ្លងទៅមក សម្ភារ ឧបករណ៍លើកដាក់ ជណ្តើរអគ្គិសនី បណ្តាសំណង់កំសាន្តសប្យាយសាធារណៈដែលមានប្រើប្រាស់បណ្តាឧបករណ៍កំសាន្តយោលទោង ស្នូកធ្លាក់ ។ល។ បង្កើនការចាត់តាំងការងារផ្សព្វផ្សាយ សាយភាយចំណេះដឹង ច្បាប់ស្តីពីសុវត្ថិភាព អនាម័យពលកម្មសមស្របជាមួយនឹងវិស័យនីមួយៗ និងមុខរបរ។
ទន្ទឹមនឹងនោះ ពង្រីកតួនាទី ភារកិច្ចសហជីពគ្រប់លំដាប់ថ្នាក់ ផ្ទាល់នោះគឺសហជីពមូលដ្ឋានក្នុងបណ្តាអាជីវកម្មកសាងភាពទំនាក់ទំនងស្រុះស្រួលបន្ថយភាពតានតឹង នឿយហត់នៅក្នុងកន្លែងធ្វើការ ផ្សព្វផ្សាយបណ្តារបបផលប្រយោជន៍ដល់អ្នកពលកម្ម ម្ចាស់ការសហការជាមួយនឹង សហជីពគ្រប់លំដាប់ថ្នាក់ ចង្អុលការចាត់តាំងល្អសកម្មភាពរបស់ប្រព័ន្ធសុវត្ថិភាពអនាម័យនៅនឹងមូលដ្ឋាន។ ផ្សព្វផ្សាយបណ្តាសកម្មភាពសន្ទនារវាងអ្នកប្រើប្រាស់កម្លាំងពលកម្ម អ្នកពលកម្ម និងសហជីពមូលដ្ឋានដោះស្រាយនូវបណ្តាការជំពាក់វាក់វិនរបស់ពលករនៅក្នុងអាជីវកម្ម។ សម្ព័ន្ធពលកម្មខេត្តចាត់តាំងសួរសុខទុក្ខ ជួនអំណោយដល់កម្លាំងពលកម្មដែលមានជំងឺ គ្រោះថ្នាក់ពលកម្ម ជំងឺមុខរបរដែលមានស្ថានភាពលំបាក ដើម្បីជំរុញទឹកឆ្លងកាត់លំបាក ជំងឺតម្កាត់៕
ស.ហ