17/07/2023
ផែនការបណ្តុះបណ្តាលវិជ្ជាជីវៈកសិកម្មជូនពលករនៅជនបទដល់ឆ្នាំ២០២៥
កាលពីថ្ងៃទី ១៣ ខែកក្កដា គណៈកម្មាធិការប្រជាជនខេត្តបានចេញផ្សាយជាធរមានផែនការបណ្តុះបណ្តាលវិជ្ជាជីវៈកសិកម្មជូនពលករជនបទរបស់ខេត្តត្រាវិញដល់ឆ្នាំ ២០២៥។
អាជីពធ្វើនំនិងគុយទាវនៅត្រាវិញបានទាក់ទាញស្ត្រីជនបទជាច្រើនមករៀនសូត្រដើម្បីបង្កើតការងារនៅផ្ទះ
ផែនការដាក់ចេញគោលដៅបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករចំនួន ២១.១១៧ នាក់ ដែលកំពុងធ្វើការក្នុងវិស័យកសិ- រុក្ខា-នេសាទកម្ម ការបណ្តុះបណ្តាលសាកល្បងដើម្បីបញ្ជូនពលករកសិកម្មទៅពលកម្មនៅប្រទេសក្រៅក្រោមកិច្ចសន្យា បំពាក់បំប៉នលើកកម្ពស់សមត្ថភាពជូនអ្នកពលកម្មចូលរួមក្នុងការងារគ្រប់គ្រង បង្រៀនវិជ្ជាជីវៈកសិកម្ម។
ភាគកម្រិតបណ្តុះបណ្តាលរួមមាន៖ បណ្តុះបណ្តាលសមត្ថភាពលទ្ធភាពសម្រាប់កម្មាភិបាលគ្រប់គ្រងបណ្តាសហករណ៍កសិកម្មចំនួន ២១៧ នាក់ អាស្រ័យដោយមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទអនុវត្ត បណ្តុះបណ្តាកម្រិតបឋមវិជ្ជាជីវៈ និងបណ្តុះបណ្តាលជាប្រចាំក្រោម៣ ខែចំពោះវិស័យកសិ- រុក្ខា -នេសាទកម្ម សម្រាប់ពលករនៅជនបទចំនួន ២០.៩០០នាក់។
ទន្ទឹមនឹងនោះ បណ្តាវិជ្ជាជីវៈបណ្តុះបណ្តារួមមាន៖ បណ្ដុះបណ្ដាលវិជ្ជាជីវៈ «នាយកសហករណ៍កសិកម្ម» សម្រាប់សហករណ៍កសិកម្ម បណ្តុះបណ្តាលពលករកសិកម្ម ដើម្បីបំពេញតម្រូវការអនុវត្តគម្រោងការ និងគម្រោងការមានការជាប់ទាក់ទងនឹងវិស័យកសិកម្ម ដែលបានថ្នាក់មានសមត្ថភាពអនុម័ត បណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់បម្រើដល់ការផលិតកម្មរបស់កសិករ ការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីអនុវត្តកម្មវិធីគោលដៅជាតិ បណ្តុះបណ្តាលដល់អ្នកពលកម្មក្តាប់បានពីសម្បទា និងបទដ្ឋានក្នុងការផលិតកម្មកសិកម្ម កសិកម្មឆ្លាតវៃ បែបបទបច្ចេកទេសថ្មី បច្ចេកវិទ្យាថ្មីក្នុងការផលិតកម្ម កែច្នៃ គ្រប់គ្រងតំបន់កសិកម្មឯកទេស ស្វែងរកប្រភពដើម គំរូសេដ្ឋកិច្ចចរាចររង្វង់ដោយប្រើប្រាស់កាកសំណល់ផលិតផលកសិកម្មប្រកបដោយប្រសិទ្ធភាព។
ក្រៅពីនោះ នៅទាំងបណ្តុះបណ្តាលវិជ្ជាជីវៈថ្មី៖ សេវាកម្មកសិកម្មជនបទ ការកែច្នៃបឋម កែច្នៃ អភិរក្សផលិតផលកសិកម្ម និងជលផល ធ្វើអាជីវកម្មកសិកម្ម ផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់ កសិកម្មឌីជីថល យន្តូបនីយកម្មក្នុងវិស័យកសិកម្ម។
មុខសញ្ញាបណ្តុះបណ្តាលរួមមាន៖ កម្មករធ្វើការក្នុងវិស័យកសិកម្មនៅតំបន់ផលិតមុខទំនិញត្រូវរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញ កសាងជនបទថ្មីនៅមូលដ្ឋាន។ កម្មករធ្វើការនៅក្នុងភូមិសិប្បកម្មសហគ្រាសមានចងសម្ព័ន្ធផលិតកម្ម និងការប្រើប្រាស់ផលិតផលជាមួយកសិករ កសិករនៅក្នុងតំបន់ផលិតកម្មប្រមូលផ្តុំក្រោមផែនការរបស់តំបន់វត្ថុធាតុដើម ពលករជាជនជាតិភាគតិច ជនពិការ គ្រួសារក្រីក្រ គ្រួសារជិតក្រីក្រ គ្រួសារដែលត្រូវដកហូតដីផលិតកម្មកសិកម្មមកវិញ ស្ត្រីជនបទ និងមុខសញ្ញាផ្សេងៗទៀតតាមការកំណត់។ កម្មាភិបាលគ្រប់គ្រងសហករណ៍ ក្រុមសហការ និងពលករដែលមានបំណងចង់បំពេញបន្ថែមចំណេះដឹងអំពីសហករណ៍កសិកម្ម។
គណៈកម្មាធិការប្រជាជនខេត្តប្រគល់ឲ្យមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទធ្វើអធិបតីសហការជាមួយមន្ទីរ ស្ថាប័ន និងមូលដ្ឋានមានជាប់ពាក់ព័ន្ធរៀបចំផ្សព្វផ្សាយអនុវត្តផែនការ៕
ង៉ឹងឡិញ-ច.រ