លោក ង៉ូជីកឿង រក្សាតំណែងជាប្រធានក្រុមប្រតិភូតំណាងរដ្ឋសភា នីតិកាលទី១៥ អង្គភាពខេត្តត្រាវិញ
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទើបចាត់តាំងអង្គប្រជុំ និងចេញផ្សាយសេចក្តីសម្រេចចិត្តស្តីពីការអនុម័តតំណែងជាប្រធាន អនុប្រធានក្រុមប្រតិភូតំណាងរដ្ឋសភា នីតិកាលទី១៥ នៅអង្គភាពបណ្តាខេត្ត ទីក្រុងក្នុងទូទាំងប្រទេស។

តាមសេចក្តីសម្រេចចិត្តលេខ 59/NQ-UBTVQH15 ចុះថ្ងៃទី២០ កក្កដា ឆ្នាំ២០២១ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចចិត្តផ្តល់សច្ចាប័នលទ្ធផលបោះឆ្នោតតែងតាំងលោក ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្តត្រាវិញទទួលតំណែងជាប្រធានក្រុមប្រតិភូតំណាងរដ្ឋសភា នីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញ អាណត្តិកាល ២០២១-២០២៦។ ទន្ទឹមនឹងនោះ គណៈកម្មាធិការអចន្ត្រៃយ៍រដ្ឋសភាបានចេញផ្សាយសេចក្តីសម្រេចចិត្តលេខ124/NQ-UBTVQH15 ចុះ ថ្ងៃទី២០ កក្កដា ឆ្នាំ២០២១ ស្តីពីការផ្តល់សច្ចាប័នលទ្ធផលបោះឆ្នោតតែងតាំងលោក ថាច់ភឿកបិញ ទទួលតំណែងជាអនុប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាឯកទេស នីតិកាលទី១៥ អង្គភាពខេត្តត្រាវិញ អាណត្តិកាល ២០២១-២០២៦៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291766