ថ្នាក់ដឹកនាំខេត្តសួរសុខទុក្ខ ជូនអំណោយកងកម្លាំងគ្រូពេទ្យ វេជ្ជបណ្ឌិតកំពុងបំពេញភារកិច្ចនៅតាមមន្ទីរពេទ្យបណ្តោះអាសន្ន

កាលពីរសៀលថ្ងៃទី១២ កញ្ញា លោកឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ខេត្តត្រាវិញ លោក ឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ រួមជាមួយថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័នខេត្តមួយចំនួនបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយលើកទឹកចិត្តដល់កងកម្លាំងគ្រូពេទ្យ វេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាលកំពុងបំពេញភារកិច្ចនៅតាមមន្ទីរពេទ្យបណ្តោះអាសន្នរបស់ខេត្តត្រាវិញ។

ក្រុមការងារបានអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់កងកម្លាំងគ្រូពេទ្យ វេជ្ជបណ្ឌិត បណ្តាបុក្គលិកសុខាភិបាលកំពុងបំពេញភារកចិ្ចនៅមន្ទីរពេទ្យបណ្តោះអាសន្នលេខ០១ និងលេខ០២ ទីកន្លែងកំពុងថែទាំ និងព្យាបាលជំងឺដល់បណ្តាករណីវិជ្ជមានជាមួយនឹងជំងឺកូវីដ-១៩នៅលើភូមិសាស្រ្តខេត្តត្រាវិញ។ នៅទីនេះ ជំនួសមុខបណ្តាសមាជិកក្នុងក្រុម ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ឡេវ៉ាំងហាំង បានលើកទឹកចិត្ត ផ្តាំផ្ញើវាចាថ្លែងអំណរគុណនិងស្ងើចសរសើរស្មារតីប្រឹងប្រែងធ្វើការរបស់កងកម្លាំងគ្រូពេទ្យ វេជ្ជបណ្ឌិត ព្រមទាំងបុគ្គលិកសុខាភិបាលបានបំពេញការងារដោយការទទួលខុសត្រូវ អស់ពីសមត្ថភាពដើម្បីព្យាបាល គិតគូការពារសុខភាពនិងជីវភាពរស់នៅរបស់ប្រជាជន។ គោលបំណងកងកម្លាំងធនធានមនុស្សកំពុងបំពេញភារកិច្ចនៅតាមមន្ទីរពេទ្យបណ្តោះអាសន្នរបស់ខេត្តខិតខំប្រឹងប្រែងឆ្លងកាត់ការលំបាក ដើម្បីសម្រេចឆ្នើមភារកិច្ចបានប្រគល់ សក្តិសមជាមួយក្តីជំនឿបានបក្ស រដ្ឋ រដ្ឋអំណាចមូលដ្ឋាននិងប្រជាជនប្រគល់ជូន។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ឡេវ៉ាំងហាំងបានបញ្ជាក់ខេត្តនិងបណ្តាស្ថាប័នសមត្ថកិច្ចជានិច្ចការួមដំណើរជាមួយកម្មាភិបាល យុទ្ធជន បុគ្គលិកសុខាភិបាលនិងប្រជាជនគ្រប់លំដាប់ថ្នាក់ ប្តេជ្ញារុញច្រានថយក្រោយនិងយកឈ្នះ «សត្រូវ»កូវីដ-១៩។

ស្របឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង បានជូនអំណោយមួយចំណែកៗ លើកទឹកចិត្តកងកម្លាំងបំពេញភារកិច្ចនៅតាមមន្ទីរពេទ្យបណ្តោះអាសន្នរបស់ខេត្ត៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 4
  • ថ្ងៃនេ: 42
  • ក្នុងសប្តាហ៍: 4,319
  • ទាំងអស់: 180,063