សិស្សានុសិស្សខេត្តត្រាវិញ ចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅលើរលកស្ថានីយ៍វិទ្យុ-ទូរទស្សន៍ខេត្ត
កាលពីព្រឹកថ្ងៃទី២០ កញ្ញា ឆ្នាំ២០២១ មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តត្រាវិញ សហការជាមួយស្ថានីយ៍វិទ្យុ-ទូរទស្សន៍ខេត្តត្រាវិញ ចាត់តាំងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅលើរលកស្ថានីយ៍វិទ្យុ-ទូរទស្សន៍។ ចំណែកប្អូនៗសិស្សានុសិស្សក្នុងខេត្តបានចូលរួមពីធិបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅផ្ទះ។ 

ដោយសារស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ កំពុងប្រែប្រួលស្មុគស្មាញ ទើបប្អូនៗសិស្សានុសិស្សនៅលើភូមិសាស្រ្តទូទាំងខេត្តមិនអាចទៅសាលាត្រូវតាមកាលវិភាគនៃពេលវេលាផែនការបានកំណត់ ទើបផ្នែកអប់រំខេត្តត្រាវិញបានចាត់តាំងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅលើរលកស្ថានីយ៍វិទ្យុ-ទូរទស្សន៍ខេត្ត ឆ្លងតាមនោះបានជួយដល់ប្អូនៗសិស្សានុសិស្ស ឳពុកម្តាយសិស្ស កម្មាភិបាលគ្រូបង្រៀនក្នុងខេត្តក្តាប់បានព័ត៌មានជាប់ទាក់ទងដល់គោលដៅ ភារកិច្ច បណ្តាដំណោះស្រាយផ្លាស់ថ្មីរបស់ផ្នែកអប់រំ ដើម្បីឆ្លើយតបតាមសំណូមពរបង្រៀននិងរៀនក្នុងស្ថានភាពជំងឺដូចសព្វថ្ងៃនៅលើភូមិសាស្រ្តខេត្ត។ នៅពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ លោក ឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានអានលិខិតប្រសិទ្ធពរបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ របស់លោកប្រធានរដ្ឋ ង្វៀនស្វឹងភុក ផ្ញើជូនលោកគ្រូអ្នកគ្រូ ពលកម្មក្នុងផ្នែកអប់រំ ឳពុកម្តាយសិស្សនិងសិស្សនិស្សិតក្នុងទូទាំងប្រទេស។ នៅតាមមូលដ្ឋានអប់រំនៅលើភូមិសាស្រ្តខេត្ត គណៈចាងហ្វាងសាលា គ្រួបង្រៀនយោងតាមលក្ខណៈបានចូលរួមជ្រោមជ្រែងពិធីបើកបវេសនកាលយ៉ាងឱឡារិក ទន្ទឹមនឹងនោះ ផ្តល់ជូនព័ត៌មានដល់សិស្សានុសិស្សតាមដានពិធីបើកបវេសនកាលនៅផ្ទះ បង្កជាសញ្ញាពិសេសក្នុងឆ្នាំសិក្សាថ្មី។

សិក្សា ២០២១-២០២២ ជាឆ្នាំសិក្សាបានប្រព្រឹត្តឡើងក្នុងបរិប័ទទូទាំងប្រទេសរងឥទ្ធិពលពីអាសន្នរោគជំងឺកូវីដ-១៩ជាច្រើនលើក គ្រូបង្រៀន សិស្សានុសិស្សត្រូវផ្លាស់ប្តូរស្ថានភាពពីបង្រៀនផ្ទាល់មកបង្រៀនតាមអ៊ីនធឺណិត និងអាចបត់បែនទៅតាមទម្រង់ផ្សេងៗដែលសមស្របទៅនឹងសាលានីមួយៗ មូលដ្ឋាននីមួយៗ ដើម្បីរក្សាការរៀនគណៈសិស្សមិនអាចទៅសាលា។ ភាពជាក់ស្តែងបានឲ្យឃើញ បណ្តាសាលានៅលើភូមិសាស្រ្តបានយកចិត្តទុកដាក់ផ្លាស់ថ្មីការងារគ្រប់គ្រងសាលាទៅតាមទិសដៅពង្រីកស្មារតីម្ចាស់ការ បត់បែន សមត្ថភាពគ្រប់គ្រងខ្លួនឯង គ្រូបង្រៀនដំបូងបានអនុវត្តវិធីសាស្រ្តបង្រៀន និងវាយតម្លៃទៅតាមទិសដៅអភិវឌ្ឍន៍គុណភាព និងសមត្ថភាពរបស់សិស្ស។ បន្ទាប់ពិធីបើបបវេសនកាល បណ្តាសកម្មភាពបង្រៀននិងរៀនប្រព្រឹត្តឡើងធម្មតា ក្នុងនោះកម្រិតបឋមសិក្សារៀនតាមកម្មវិធីសិក្សាឆ្លងតាមរលកស្ថានីយ៍វិទ្យុនិងទូរទស្សន៍ កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យរៀនតាមអ៊ីនធឺណិតទៅតាមកាលវិភាគនៃពេលវេលាផែនការឆ្នាំសិក្សា ២០២១-២០២២៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291898