ផ្សព្វផ្សាយការងារចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនបណ្តាអង្គភាពអ្នកមុខអ្នកការសាសនានៅលើភូមិសាស្រ្តខេត្តត្រាវិញ
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ បានរួមសហការជាមួយមន្ទីរសុខាភិបាលចាត់តាំងផ្សព្វផ្សាយការងារចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនបណ្តាអង្គភាពអ្នកមុខអ្នកការសាសនានៅលើភូមិសាស្រ្តខេត្តត្រាវិញ។

យោងតាមនោះ គិតមកដល់ពេលនេះ ក្នុងទូទាំងខេត្តត្រាវិញមានសមាជិករបស់បណ្តាអង្គការចាត់តាំងសាសនា និងអ្នកមុខអ្នកការសាសនាក្នុងខេត្តចំនួន៦៥៧ អង្គនិងរូបបានបញ្ជាក់ជាក្រុមមុខសញ្ញាអាទិភាពចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ត្រូវតាមសេចក្តីសន្និដ្ឋានរបស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តនៃសេចក្តីប្រកាសលេខ ៤៤៧-TB/VPTU ចុះថ្ងៃទី០៥ សីហា ឆ្នាំ ២០២១ និងសេចក្តីប្រកាសលេខ ៥៣៤-TB/VPTU  ចុះថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២១ របស់ការិយាល័យគណៈកម្មាធិការបក្សខេត្តបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។ មុននឹងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នោះព្រះសង្ឃនិងអ្នកមុខអ្នកការសាសនាចំនួន៦៥៧អង្គនិងរូបបានពិនិត្យសុខភាពយ៉ាងហ្មត់ចត់ និងតាមដានប្រតិកម្មបន្ទាប់ពីចាក់វ៉ាក់សាំងរួច ទន្ទឹមនឹងនោះ ណែនាំរបៀបតាមដានសុខភាពនៅមូលដ្ឋានជំនឿសាសនា។

ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រគេនជូនបណ្តាសមាជិក អង្គការចាត់តាំងជំនឿសាសនា និងអ្នកមុខអ្នកការសាសនាបានត្រដាងនូវការយកចិត្តទុកដាក់របស់បក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាមក្នុងការគិតគូដល់ជីវភាពរស់នៅ ប្រជុំជីវភាពរបស់បណ្តាសាសនា។ ទន្ទឹមនឹងនោះកត់ត្រានូវការចូលរួមជ្រោមជ្រែងយ៉ាងសកម្មជាមួយនឹងគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់បណ្តាអង្គការចាត់តាំងសាសនា និងអ្នកមុខអ្នកការសាសនានៅលើភូមិសាស្រ្តខេត្តត្រាវិញនារយៈកាលកន្លងដែលបានសកម្មចលនាប្រជាពុទ្ធបរិស័ទ បណ្តាសប្បុរសជននៅក្នុង និងក្រៅខេត្តជួយឧបត្ថម្ភវត្ថុប្រើប្រាស់ជាចាំបាច់ជួយដល់បណ្តាគ្រួសារកំពុងជួបលំបាកអាស្រ័យរងជះឥទ្ធិពលពីអាសន្នរោគជំងឺកូវីដ-១៩៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291898