បឹងនិងស្រះ ចំនួន០៧ មិនត្រូវលុបពង្រាប ដើម្បីទុកបង្ការ ទប់ស្កាត់ទឹកជំនន់និងការពារប្រភពទឹកនៅលើភូមិសាស្រ្តខេត្ត។
គណៈកម្មាធិការប្រជាជនខេត្តទើបចេញសេចក្តីសម្រេចចិត្តផ្តល់សច្ចាប័នលើបញ្ជីរាយនាមបឹងនិងស្រះចំនួន០៧ មិនត្រូវលុបពង្រាបនៅលើភូមិសាស្រ្តស្រុកកូវង៉ាង ទីវកឹង និងទីក្រុងត្រាវិញ ដើម្បីទុកបង្ការ ទប់ស្កាត់ទឹកជំនន់និងការពារប្រភពទឹក។

ជ្រុងមួយនៃគូស្រះស្រី សង្កាត់ទី៨ ទីក្រុងត្រាវិញ

យោងតាមបញ្ជីរាយនាមទើបតែបានគណៈកម្មាធិការប្រជាជនបានផ្តល់សច្ចាប័ន នៅលើភូមិសាស្រ្តស្រុកកូវង៉ាងមានបឹងនិងស្រះចំនួន៥នោះគឺ៖ បឹងទឹកភូមិហ្វៀងឌឹក ស្រះភូមិតឹងឡឹប និងស្រះភូមិសុខយប់ ឃុំឡុងស៊ើង ស្រះភូមិកោះសម ឃុំធ្វឹងហ្វា ស្រះបាវយ៉ៃ ឃុំញ៉ីទ្រឿង។ នៅលើភូមិសាស្រ្តស្រុកទីវកឹងមានស្រះ០១ គឺស្រះទីប្រជុំជនទីវកឹង។ នៅលើភូមិសាស្រ្តទីក្រុងត្រាវិញមានគូស្រះស្រី គឺជាណ្តាបឹង ស្រះមិនត្រូវចាក់ដីលុបពង្រាប ដើម្បីទុកបង្ការ ទប់ស្កាត់ទឹកជំនន់ និងការពារប្រភពទឹក។

គណៈកម្មាធិការប្រជាជនខេត្តចង្អុលការមន្ទីរធនធាននិងបរិស្ថានចាត់តាំងប្រកាសបញ្ជីរាយនាមនៅលើបណ្តាញផ្សាយព័ត៌មាន និងប្រកាសជូនបណ្តាមូលដ្ឋាន អង្គភាពដែលមានការ ទាក់ទិនឱ្យបានជ្រាប និង អនុវត្តការ ត្រួតពិនិត្យការអនុវត្តបញ្ជីរាយនាម បឹងនិងស្រះមិនត្រូវចាក់ដីលុបពង្រាប នៅលើភូមិសាស្រ្តខេត្ត ពិន័យហ្មឹងម៉ាត់រាល់អំពើបំពានទៅតាមសេចក្តីកំណត់របស់ច្បាប់។ ទន្ទឹមនឹងនោះ ប្រគល់ភារកិច្ចឱ្យគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង ទីវកឹង និងគណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញទទួលខុសត្រូវ និងឡើងផែនការគ្រប់គ្រង ប្រើប្រាស់ ការពារបឹង ស្រះមិនត្រូវចាក់ដីលុបពង្រាប និងប្រើប្រាស់ចំគោលដៅ ប្រភេទមុខងារតាមការកំណត់របស់ច្បាប់៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291780