គម្រោងការវាយោអគ្គិសនីដុងហាយទី ១ ដំឡើងបង្គោលវាយោលើផ្ទៃសមុទ្រសម្រេច ២៥ បង្គោល
កាលពីថ្ងៃទី ១៧ តុលាគម្រោងការវាយោអគ្គិសនីដុងហាយទី ១ អាស្រ័យដោយក្រុមហ៊ុនភាគហ៊ុនវាយោអគ្គិសនីទ្រុងណាមត្រាវិញ (ទ្រុងណាមត្រាវិញ ១WP) សមាជិក ទ្រុងណាម Group វិនិយោគបានដំឡើងបង្គោលវាយោអគ្គិសនីចុងក្រោយបង្អស់សម្រេច ២៥/២៥ បង្គោលលើផ្ទៃសមុទ្រ នៅភូមិឌិញអាង ឃុំដុងហាយ ស្រុក យ្វៀងហាយ ។

គម្រោងការនេះបានផ្សព្វផ្សាយកាលពីចុងឆ្នាំ ២០២០ សរុបប្រាក់ទុនវិនិយោគជិត ៥.០០០ ពាន់លានដុង មានឋាមពល ១០០MW (បង្គោលនីមួយៗមានឋាមពល ០៤ MW) ។ ក្នុងដំណើរការដំឡើងបង្គោល កសាងសំណង់បានកេណ្ឌប្រមូលកម្មករ ១.១០០ នាក់ចូលរួមធ្វើស្ពានលើផ្ទៃទឹកចម្ងាយ ១៤ គីឡូម៉ែត្រ ដើម្បីដំឡើងបង្គោលដែកចំនួន ១៨.០០០ តោន និងបោះ ១៥.០០០ បង្គោល។ សំណង់ទាំងនេះក្រោយពេលកសាងសម្រេចរួចដាក់ឲ្យប្រើប្រាស់ នឹងរួមចំណែកជំនួយឲ្យប្រព័ន្ធអគ្គិសនីជាតិក្នុងមួយឆ្នាំប្រមាណ ៣៣០ kWh

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291797