កាសែតទុយត្រែ ក្រុមហ៊ុនភាគហ៊ុន GREENFEED វៀតណាមផ្តល់ជូនមូលនិធិសម្រាប់កម្មវិធី«ជំនួយកម្លាំងកសិករ» ឆ្នាំ២០២១ ជូនប្រជាកសិករនៅស្រុកកូវកែ
កាលពីថ្ងៃទី១២ ធ្នូ សមាគមកសិករស្រុក និងសម្ព័ន្ធយុវជនស្រុកកូវកែសហការជាមួយកាសែតទុយត្រែ, ក្រុមហ៊ុនភាគហ៊ុន GREENFEED វៀតណាម, សមាគមកសិករខេត្ត និងសម្ព័ន្ធយុវជនខេត្តត្រាវិញបានប្រារព្ធពិធីផ្តល់ជូនមូលនិធិដល់កម្មវិធី«ជំនួយកម្លាំងកសិករ» ឆ្នាំ២០២១ ជូនប្រជាកសិករនៅលើភូមិសាស្រ្តស្រុកកូវកែ។

អញ្ជើញចូលរួមមានលោក ហ្វាងទ្រីយុង ប្រធានការិយាល័យតំណាងកាសែតទុយត្រែតំបន់តីណាមបូ, ថ្នាក់ដឹកនាំក្រុមហ៊ុន GREENFEED វិញឡុង, លោក ង៉ោហែន អនុប្រធានសមាគមកសិករខេត្ត, លោក វ៉មិញញ៉ឹក អនុលេខាសម្ព័ន្ធយុវជនខេត្តត្រាវិញ, អ្នកស្រី ង្វៀងធីញៀន អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវកែ។

កម្មវិធី«ជំនួយកម្លាំងកសិករ» បានកាសែតទុយត្រែ និងក្រុមហ៊ុនភាគហ៊ុន GREENFEED វៀតណាមសហការអនុវត្តចាប់តាំងពីឆ្នាំ២០១០។ នៅកម្មវិធីមានប្រជាកសិករចំនួន៤០គ្រួ បានគាំទ្រខ្ចីទុនដោយគ្មានការប្រាក់ក្នុងរយៈពេល២ឆ្នាំ ក្នុងគ្រួសារនីមួយៗបានទទួលទឹកប្រាក់ចំនួន២០.០០០.០០០ដុង ព្រមទាំងប័ណ្ណចំណីសត្វមានតម្លៃ៣.០០០.០០០ដុង សរុបថវិកាទាំងអស់ចំនួន ១២០.០០០.០០០ដុង។ នេះជាបណ្តាគ្រួសារកសិករមានស្ថានភាពជួបលំបាក ប៉ុន្តែមានប្តេជ្ញាចិត្តឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព, មានលក្ខណៈផលិត ចិញ្ចឹមសត្វធាតុ និងមានកូនឆ្លងកាត់លំបាករៀនពូកែនៅលើភូមិសាស្រ្ត០២ឃុំ ថាញ់ភូនិងហ្វាអ៊ឹង។ ដើម្បីពង្រីកប្រសិទ្ធភាពប្រភពទុនខ្ចីបាន បណ្តាគ្រួសារកសិករនៅទាំងបានកម្មវិធីគាំទ្រ ផ្ទេរជូនភាពជឿនលឿនខាងវិទ្យសាស្រ្ត បច្ចេកទេសថ្មីពីការចិញ្ចឹមសត្វសុវត្ថិភាពជីវសាស្រ្ត, សុវត្ថិភាពជំងឺក្នុងអំឡុងពេលខ្ចីប្រាក់។ ឆ្លងតាមនោះ រួមដំណើរជាមួយកសិករ ជួយបណ្តាគ្រួសារមានប្រភពទុន និងអនុវត្តចំណេះដឹងចូលក្នុងការផលិតប្រកបដោយប្រសិទ្ធភាព បង្កើនប្រភពចំណូល ឈានឡើងរួចផុតពីភាពក្រីក្រ។

នៅក្នុងឱកាសនេះ គណៈចាត់តាំងនៅទាំងជូនអំណោយ១០ចំណែកដល់បណ្តាគ្រួសារឆ្លងកាត់លំបាក និងបណ្តាគ្រួសារឆ្នើមរបស់ខេត្តបានចូលរួមកម្មវិធីខាងលើ ដំណាក់កាល២០១៥-២០១៧។ កម្មវិធីក៏ជូនអំណោយ៤០ចំណែកដល់ប្អូនៗសិស្សានុសិស្សចំនួន៤០នាក់ឆ្លងកាត់លំបាក រៀនពូកែជាកូនរបស់គ្រួសារកសិករចូលរួមកម្មវិធី ក្នុងម្នាក់ៗបានទទួលប្រាក់១.០០០.០០០ដុង និងអំណោយ០១ចំណែក គិតជាតម្លៃជាង៤០លានដុង។ ក្រៅពីនោះ បន្ទាប់ពីមួយឆ្នាំចូលរួមកម្មវិធី ប្អូនៗនឹងបានពិនិត្យជូនអាហារូករណ៍មានតម្លៃពី៥០០.០០០ដល់៣.០០០.០០០ដុងក្នុងម្នាក់គណៈទទួលបានស្នាដៃរៀនសូត្រល្អ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291627