ត្រាវិញ៖អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរតែងពង្រីកតួនាទីក្នុងការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-៩
តាមគណៈជនជាតិខេត្ត រយៈពេលកន្លងហើយ ស្ថិតក្នុងស្ថានភាពប្រែប្រួលស្មុគស្មាញរបស់ជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រខេត្ត ប៉ុន្តែបណ្តាអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរ និងព្រះសង្ឃខ្មែរក្នុងខេត្តតែងពង្រីកតួនាទី ភារកិច្ចរបស់ខ្លួន ជានិច្ចកាលបញ្ចេញកម្លាំងបរិច្ចាគរួមជាមួយនឹងកងកម្លាំងរបស់មូលដ្ឋានជំរុញមាំការងារផ្សព្វផ្សាយ “ដើរគ្រប់ច្រក គោះទ្វាររាល់ផ្ទះ ចលនាមនុស្សគ្រប់រូប” ឱ្យអនុវត្តល្អបណ្តាសេចក្តីណែនាំរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងរបស់ស្ថាប័នសុខាភិបាលក្នុងការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។

ជាមួយនឹងតួនាទីយ៉ាងសំខាន់របស់ខ្លួន  បណ្តាអ្នកមានប្រជាប្រិយភាពបានប្រៀបធៀបដូចជាប្រភពព័ត៌មានយ៉ាងសំខាន់ក្នុងការងារចង្អុលការបង្ការជំងឺនៅនឹងមូលដ្ឋាន។ ជាងនេះទៅទៀត អ្នកមានប្រជាប្រិយភាពគឺជាអ្នកក្តាប់ខ្ជាប់បណ្តាសមាជិកក្នុងគ្រួសារនៅលើភូមិសាស្ត្រដែលខ្លួនទទួលបន្ទុក ក្តាប់ខ្ជាប់បញ្ជីរាយនាមបណ្តាករណីចេញទៅ ទីកន្លែងទៅដល់ វិត្រឡប់មកពីតំបន់អាសន្នរោគបានហ្មត់ចត់ ឬអ្នកមានការជួបសំណេះសំណាលទំនាក់ទំនងជាមួយនឹងប្រភពឆ្លងវីរុស ដើម្បីរកឃើញ និងជូនព័ត៌មានដល់គណៈកម្មាធិការបក្ស រដ្ឋអំនាច និងស្ថាប័នសុខាភិបាលមានវិធានការវិនិច្ឆ័យទាប់ពេល។ ផ្សព្វផ្សាយចលនា ត្រួតពិនិត្យប្រជាជនអនុវត្តល្អបណ្តាវិធានការបង្ការទប់ស្កាត់អាសន្នរោគជំងឺ។ ទន្ទឹមនឹងនោះ អ្នកមានប្រជាប្រិយភាពក្នុងខេត្តនៅទាំងសកម្មចូលរួមការងារឧបត្ថម្ភដល់ជនរងជះឥទ្ធិពល និងពិនិត្យឡើងវិញបណ្តាមុខសញ្ញាជួបការទុក្ខលំបាកដើម្បីសំណើស្នើរដ្ឋអំណាច និងសប្បុរសធម៌ឧបត្ថម្ភ រួមចំណែកធានាសុខុមាលភាពសង្គម។ ជាក់ស្តែងនោះគឺ បណ្តាអ្នកមានប្រជាប្រិយភាព និងព្រះសង្ឃខ្មែរក្នុងខេត្តចលនាសប្បុរសធម៌ អ្នកបរិបាលរួមវិភាគទានជាទឹកប្រាក់បានជិត ៣,៨ ពាន់លានដុង សម្រាប់ឧបត្ថម្ភដល់គ្រួសារក្រីក្រ គ្រួសារជីតក្រឱ្យឆ្លងកាត់អាសន្នរោគជំងឺកូវីដ-១៩ បានជាង ១.៤៧០ គ្រួសារ។ ក្រៅពីនោះ អ្នកមានប្រជាប្រិយភាព និងព្រះសង្ឃក្នុងខេត្តនៅទាំងចលនាជាអង្ករបាន ៤០.៧២០ គីឡូក្រាម បន្លែបង្ការ មើមជាង ២.៥៥៥ គិឡូក្រាម របាំងមុខសុខាភិបាលបានជាង ១.០០០ បន្ទះ និងអំណោល សម្ភារចំបាចដើម្បីឧបត្ថម្ភដល់បណ្តាតំបន់ធ្វើចត្តាឡីស័កសុខាភិបាលនៅលើភូមិសាស្ត្រខេត្តបានជាង ១០.០០០ ចំណែក។

ឆ្លងតាមបណ្តាការងារធ្វើខាងលើ បណ្តាអ្នកមានប្រជាប្រិយភាព និងព្រះសង្ឃក្នុងតំបន់ជនរួមជាតិខ្មែរក្នុងខេត្តបានត្រដាងឡើងជាតួនាទី ភារកិច្ចរបស់ខ្លួនដ៏ល្អប្រសើរ ពិតជា “ស្នាដៃ”តភ្ជាប់របស់បក្ស និងរដ្ឋក្នុងការងារចលនាមហាជន បញ្ជូនគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់ សេចក្តីសម្រេចចិត្តរបស់បក្ស និងរដ្ឋស៊ីជម្រៅទៅក្នុងតំបន់ជនរួមជាតិ និងជួយឱ្យជនរួមជាតិលំនឹងជីវភាព ពិសេសគឺជួយទប់ស្កាត់ រុញច្រានអាសន្នរោគជំងឺកូវីដ-១៩ រួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាជនបានវិលត្រឡប់មកភាពធម្មតាថ្មីលើភូមិសាស្ត្រខេត្ត៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291812