ក្រុមប្រតិភូតំណាងរដ្ឋសភា នីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញជូនអំណោយបុណ្យតេត ១.០០០ចំណែកដល់គ្រួសារក្រីក្រ

ក្នុងរយៈពេល២ថ្ងៃ ទី២២និង២៣ មករា ២០២២ លោក ថាច់ភឿកបិញ សមាជិកបក្សខេត្ត អនុប្រធានក្រុមប្រតិភូឯកទេសនៃក្រុមប្រតិភូតំណាងរដ្ឋសភាខេត្ត នីតិកាលទី១៥ អង្គភាពខេត្តត្រាវិញ, អ្នកស្រី ផាមធីហ៊ុងយីម តំណាងរដ្ឋសភា នាយិការងមន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ច រួមជាមួយម្ចាស់ឧបត្ថម្ភបានជូនអំណោយតេតចំនួន១.០០០ចំណែកដល់គ្រួសារក្រ ជួបលំបាកនៅស្រុកទាំង០២ កូវង៉ាង និងថ្កូវ នៅក្នុងឱកាសបុណ្យតេតង្វៀងដាង ឆ្នាំខាល ២០២២។

នៅតាមទីកន្លែងជូនអំណោយតេតដល់គ្រួសារក្រ ជួបលំបាកនៅ០២ ស្រុកកូវង៉ាងនិងថ្កូវ ខេត្តត្រាវិញ ជំនួសមុខក្រុមប្រតិភូតំណាងរដ្ឋសភា ខេត្តត្រាវិញ ឡោក ថាច់ភឿកបិញ សមាជិកបក្សខេត្ត អនុប្រធានក្រុមប្រតិភូឯកទេសនៃក្រុមប្រតិភូតំណាងរដ្ឋសភាខេត្ត នីតិកាលទី១៥ អង្គភាពខេត្តត្រាវិញសង្កត់ធ្ងន់៖ ការងារលប់បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងគិតគូរដល់ជនក្រីក្រ គ្រួសារមានស្ថានភាពជួបលំបាកជាគោលការណ៍ធំរបស់បក្ស រដ្ឋ។ ពិសេស គឹដល់ពេលបុណ្យតេត ជនក្រីក្រ គ្រួសារមានស្ថានភាពជួបលំបាកត្រូវការច្រើនជាងការចែករំឡែកពីគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក និងសហគមន៍សង្គមដើម្បីជនគ្រប់រូប គ្រប់ផ្ទះសុទ្ធតែមានបុណ្យតេត។

ក្នុងអំណោយមួយចំណែកៗមានតម្លៃ ៦០០.០០០ដុង បានប្រគល់ជូនដល់គ្រួសារក្រ គ្រួសារមានការជួបលំបាកចំនួន ១.០០០គ្រួ របស់ស្រុកទាំង០២ ថ្កូវនិងកូវង៉ាង ខេត្តត្រាវិញ។ នេះជាមនោសញ្ចេតនារបស់បណ្តាតំណាងរដ្ឋសភាខេត្តត្រាវិញ រួមជាមួយម្ចាស់ឧបត្ថម្ភបានរួមចំណែកចូលរួម ទទួលខុសត្រូវចែករំឡែកជាមួយប្រជាជនកំពុងមានជីវភាពរស់នៅខ្វះខាត ជួបលំបាកបានទទួលអំណរបុណ្យតេតកក់ក្តៅពោពេញដោយមនោសញ្ចេតនា។ ទន្ទឹមនឹនោះមានគោលបំណងថ្នាក់គណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រព័ន្ធនយោបាយទាំងមូល មូលដ្ឋានបន្តគិតគូរដល់ជីវភាពរបស់គ្រួសារក្រ គ្រួសារមានស្ថានភាពជួបលំបាកឈានឡើងក្នុងជីវភាព។

នៅពេលទទួលអំណោយតេត តំណាងថ្នាក់គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្ស និងគ្រួសារក្រ ជួបលំបាកនៅតាមមូលដ្ឋានបានថ្លែងអំណរគុណក្រុមប្រតិភូតំណាងរដ្ឋសភាខេត្តត្រាវិញ និងម្ចាស់ឧបត្ថម្ភបានយកចិត្តទុកដាក់ឧបត្ថម្ភដល់គ្រួសារក្រ ជួបលំបាកនៅស្រុកទាំង០២ ថ្កូវនិងកូវង៉ាង នៅក្នុងឱកាសបុណ្យតេត និទាឃរដូវចូលមក។ ទន្ទឹមនឹងនោះ ឃោសនា ចលនាប្រជាជនទទួលអំណរតេតសុវត្ថិភាព ស្អាតស្អំ ប្រិតចំចៃ អនុវត្តល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩៕

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 1596
  • ក្នុងសប្តាហ៍: 11,761
  • ទាំងអស់: 329,440