ប្រគល់ជូនអំណោយតេត ១៥០ចំណែកដល់សមាជិកសហជីព អ្នកពលកម្មមានស្ថានភាពជួបលំបាក

នាថ្ងៃទី២៥ មករា ក្រុមការងាររបស់គណៈកម្មាធិការប្រជាជនខេត្ត ក្រុមប្រតិភូតំណាងរដ្ឋសភា អង្គភាពខេត្តត្រាវិញ និងសម្ព័ន្ធពលកម្មខេត្តបានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយដល់សមាជិកសហជីព អ្នកពលកម្មមានស្ថានភាពជួបលំបាកនៅក្នុងឱកាសបុណ្យតេតង្វៀងដាង ឆ្នាំខាល ២០២២ នៅក្រុមហ៊ុនចំកាត់ស្បែកជើងមីផុង  និងក្រុមហ៊ុនចំកាត់ Woongsung Global Vina ។

ចូលរួមដំណើរជាមួយក្រុមប្រតិភូមានអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន, លោក ថាច់ភឿកប៊ិញ សមាជិកបក្សខេត្ត អនុប្រធានក្រុមប្រតិភូឯកទេសនៃក្រុមប្រតិភូតំណាងរដ្ឋសភាខេត្ត នីតិកាលទី១៥ អង្គភាពខេត្តត្រាវិញ, អ្នកស្រី ថាច់ធីធូហា ប្រធានសម្ព័ន្ធពលកម្មខេត្ត ព្រមទាំងថ្នាក់ដឹកនាំរដ្ឋអំណាចមូលដ្ឋាន។

ក្រុមប្រតិភូការងារបានជូនអំណោយ ១០០ចំណែកដល់សមាជិកសហជីព អ្នកពលកម្មនៃក្រុមហ៊ុនចំកាត់ស្បែកជើងមីផុង និងអំណោយ៥០ចំណែកជូនដល់សមាជិកសហជីព អ្នកពលកម្មក្រុមហ៊ុនចំកាត់ Woongsung Global Vina។ អំណោយមួយចំណែកៗ រួមមានទឹកប្រាក់១.០០០.០០០ដុង និងអំណោយគិតជាតម្លៃ ២៥០.០០០ដុង។ នេះជាចំនួនអំណោយអាស្រ័យដោយក្រុមប្រតិភូតំណាងរដ្ឋសភា អង្គភាពខេត្តត្រាវិញចលនាអគ្គសម្ព័នពលកម្មវៀតណាមឧបត្ថម្ភ។

នៅតាមទីកន្លែងទៅជូនអំណោយ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន បានផ្តល់ជូនព័ត៌មានដល់អាជីវកម្ម និងសមាជិកសហជីព អ្នកពលកម្មពីស្ថានភាពអនុវត្តគោលនយោបាយរបស់រដ្ឋ និងសហជីពគ្រប់លំដាប់ថ្នាក់ក្នុងការងារគិតគូរដល់សមាជិកសហជីព អ្នកពលកម្មនារយៈកាលកន្លងទៅនិយាយរួម និងក្នុងឱកាសបុណ្យតេតង្វៀងដាង ឆ្នាំខាល ២០២២ នៅលើភូមិសាស្រ្តខេត្តត្រាវិញ។ ទន្ទឹមនឹងនោះមានគោលបំណងសមាជិកសហជីព អ្នកពលកម្មខិតខំឆ្លងកាត់រាល់ការលំបាក ប្រឡងប្រណាំងពលកម្មផលិត ទទួលអំណរបុណ្យតេតប្រវេណីបានកក់ក្តៅ សប្បាយរីករាយ ស្អាតស្អំ។

 

ព័ត៌មានផ្សេង
1 2 3 4 5  ... 
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
  • កំពុង online: 1
  • ថ្ងៃនេ: 1515
  • ក្នុងសប្តាហ៍: 11,680
  • ទាំងអស់: 329,359